Connect with us

កូវីដ-១៩

អាវុធហត្ថរាជធានីអរគុណចំពោះលោកស្រី អូន ស្រីពៅ ដែលផ្តល់អំណោយក្នុងពេលយុទ្ធនាការប្រឆាំងកូវីដ១៩

បានផុស

នៅ

នៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថរាជធានីភ្នំពេញ លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរងកងរាជអាវុធហត្ថ​លើផ្ទៃប្រទេស មេបញ្ជាការកងរាជអាវុធហត្ថរាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី០១ ខែឧសភា ឆ្នាំ២០២១ បានចាត់តំណាង ទទួលទឹកបរិសុទ្ធកម្ពុជា ចំនួន១០០កេស ពីលោកស្រី អូន ស្រីពៅ ប្រគល់ជូនអាវុធហត្ថរាជធានីភ្នំពេញ ដើម្បីប្រើប្រាស់ជាប្រយោជន៍ ក្នុងយុទ្ធនាការ បង្ការ ទប់ស្កាត់ ការរីករាលដាលជំងឺកូវីដ-១៩។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្នុងឱកាសនោះ លោកវរសេនីយ៍ទោ ផៃ វ៉ាន់នាយការិយាល័យភស្តុភារ តំណាងឲ្យលោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាងបានសម្តែងការថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះលោកស្រី អូន ស្រីពៅ ដែលមានចិត្តជ្រះថ្លាឧបត្ថម្ភទឹកបរិសុទ្ធ ដល់អាវុធហត្ថរាជធានីភ្នំពេញនាពេលយុទ្ធនាការប្រឆាំងជម្ងឺដ៍កាចសាហាវកូវីដ១៩នេះ៕

អត្ថបទ ៖ វិមាន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម