Connect with us

កូវីដ-១៩

អភិបាលរាជធានីចុះល្បាតតាមតំបន់បិទខ្ទប់

បានផុស

នៅ

ភ្នំពេញ៖ អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញលោក ឃួង ស្រេង រសៀលថ្ងៃទី០១ ខែឧសភានេះ បានល្បាតតាមរថយន្តនៅក្នុងមូលដ្ឋានមួយចំនួននៅក្នុងរាជធានីភ្នំពេញ ពិសេសនៅតំបន់ខ្ទប់ពណ៌លឿងទុំ និងតំបន់ក្រហម។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត


ការល្បាតនេះធ្វើឡើងនៅតាមផ្លូវតូចធំនានា ក្នុងភូមិសាស្ត្រ ខណ្ឌមានជ័យ ខណ្ឌពោធិ៍សែនជ័យ
ខណ្ឌសែនសុខ និងខណ្ឌទួលគោក ក្នុងគោលបំណងតាមដានត្រួតពិនិត្យទីតាំងបិទខ្ទប់ និងនៅតាមមូលដ្ឋានទាំងនោះ ដើម្បីចង់ដឹងថា អាជ្ញាធរខណ្ឌ ក៏ដូចជាកម្លាំងមានសមត្ថកិច្ចពាក់ព័ន្ធដែលដាក់នៅតាមគោលដៅទាំងនោះ បានបំពេញការងារតាមការណែនាំរបស់គណៈបញ្ជាការឯកភាពរាជធានីភ្នំពេញក្នុងកម្រិតណា ហើយកម្លាំងដែលបានណែនាំឱ្យធ្វើការល្បាតក្នុងមូលដ្ឋានបិទខ្ទប់នោះ អនុវត្តបានក្នុងកម្រិតណាដែរ លើវិធានការបិទខ្ទប់ ដើម្បីបង្ការទប់ស្កាត់នៃការរីករាលដាលជំងឺកូវីដ-១៩។


គួរបញ្ជាក់ថា ក្នុងកិច្ចប្រជុំគណៈបញ្ជាការឯកភាពរាជធានីភ្នំពេញ តាមរយៈ video conference នៅសាលារាជធានីភ្នំពេញ ស្តីពីវិធានការផ្សេងចំពោះតំបន់ពណ៌លឿង លឿងទុំ និង តំបន់ក្រហម ដើម្បីទប់ស្កាត់នូវការរីករាលដាលជំងឺកូវីដ-១៩ កាលពីចុងខែមេសានេះ លោក ឃួង ស្រេង បានបញ្ជាក់ហើយថា
តំបន់ក្រហមគឺជាតំបន់ដែលអាជ្ញាធររាជធានីភ្នំពេញធ្វើការបិទខ្ទប់១០០% ហើយតំបន់លឿងទុំ ក៏ជាតំបន់មួយដែលអាជ្ញាធររាជធានីភ្នំពេញត្រូវបិទខ្ទប់យ៉ាងម៉ឺងម៉ាត់ផងដែរ ដើម្បីបង្ការ និងទប់ស្កាត់នូវការរីករាលដាលជំងឺកូវីដ-១៩។ ការងារនេះ លោកអភិបាលបានជំរុញឱ្យអាជ្ញាធរខណ្ឌ និងកម្លាំងមានសមត្ថកិច្ចទាំងអស់ត្រូវតែអនុវត្តឱ្យមានប្រសិទ្ធភាព ដើម្បីកាត់ឱ្យបានការរីករាលដាលជំងឺកូវីដ-១៩ ក្នុង “ព្រឹត្តិការណ៍សហគមន៍ ២០កុម្ភៈ” នេះ៕

អត្ថបទ៖ ស្រីរ័ត្ន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម