Connect with us

កូវីដ-១៩

ថយចុះ​បានមួយ​ថ្ងៃ ភ្នំពេញ​កម្រើក​ឡើង​វិញ​ថ្ងៃនេះ មានអ្នក​ឆ្លងថ្មី ៤៥៤ នាក់

បានផុស

នៅ

ហាក់មានការ​ថយ​ចុះ​បន្តិ​ចម្សិលមិញនេះ តែ​តួលេខអ្នក​ឆ្លង​ថ្ងៃនេះ​បានហក់​ឡើង​វិញ​សម្រាប់​រាជធានីភ្នំពេញ។ នៅ​តែ​ឈរ​​លើ​គេ​លើ​ចំនួនអ្នក​ឆ្លង​សរុប​មាន​ចំនួន​ ៤៥៤ នាក់ ប្រៀបធៀប​តួលេ​ខ​ម្សិលមិញនេះមានត្រឹម​តែ​៣៣១ នាក់​ប៉ុណ្ណោះ ខណៈ​ទីក្រុង​នេះ​នៅ​បន្ត​បិទ​ខ្ទប់​នៅឡើយ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

កាលពីយប់មិញនេះ​មានការ​​ឆ្លង​​ដ៏ធ្ងន់ធ្ងរ​មួយ នៅភូមិ២៣ សង្កាត់បឹងកក់២ ខណ្ឌទួលគោក។ អ្នក​ភូមិ​ចំនួន ១២១នាក់ ត្រូវ​បាន​តេស្ត​រកឃើញ​​វិជ្ជមានកូវីដ ១៩ ហើយ​​រថយន្តសង្គ្រោះបន្ទាន់ជាច្រើនគ្រឿងរបស់ក្រសួងសុខាភិបាល បានចេញទៅយកទាំងយប់។

រដ្ឋាភិបាលបាន​បើកយុទ្ធនាការ​ចាក់វ៉ាក់សាំងកូវីដ​នៅ​តំបន់ក្រហមពីថ្ងៃ ០១ ឧសភា ក្នុង​ខណ្ឌ​ចំនួន ៤ នៅរាជធានីភ្នំពេញ​ ដើម្បីបន្សំការផុយស្រួយការ​ឆ្លងរាលដាលនៅ​ទីតាំង​ប្រឈម​ហានិភ័យ។ យុទ្ធនាការ​​​​ប្រើ​ពេលមួយ​ខែនេះ គ្រោង​ចាក់វ៉ាក់សាំង​ដល់ប្រជាពលរដ្ឋ​ឲ្យ​បាន ៥០ ម៉ឺននាក់។

គិតត្រឹមព្រឹក ថ្ងៃទី០២ ខែឧសភា ឆ្នាំ២០២១ កម្ពុជាមាន​អ្នកឆ្លងសរុបកើន​ឡើង​ដល់​​ចំនួន ១៤ ៥២០ នាក់ អ្នកជាសះស្បើយ​ចំនួន ៥ ៣៦៩ នាក់ អ្នកកំពុង​សម្រាកព្យាបាល​ចំនួន ៩ ០៤០ នាក់ និង​អ្នក​ស្លាប់​ចំនួន ១០៣ នាក់

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

តុលាការឧក្រិដ្ឋកម្មទីក្រុងបាងកក កាត់ទោសមនុស្សជិត ៧០នាក់ពាក់ព័ន្ធនឹងការតវ៉ាដ៏ធំ កាលពីឆ្នាំ ២០០៨

ព័ត៌មានជាតិ៧ ម៉ោង មុន

រដ្ឋបាលខណ្ឌប្ញស្សីកែវ ឆ្លើយតបចំពោះការផ្សព្វផ្សាយព័ត៌មានមិនពិត ប៉ះពាល់ដល់រដ្ឋបាលខណ្ឌ

ព័ត៌មានជាតិ៧ ម៉ោង មុន

អភិបាលរងខេត្តស្វាយរៀងថា ធនធានមនុស្សជំនាញ ​​ជួយជំរុញ​ទាក់ទាញដល់​អ្នក​​វិនិយោគ​

ព័ត៌មានជាតិ៧ ម៉ោង មុន

កម្ពុជា នឹងកែក្រមទាំង៤ឡើងវិញឱ្យត្រូវនឹងបញ្ហាសង្គមបច្ចុប្បន្ន ដោយប្រើកូនខ្មែរសុទ្ធសាធ លែងពឹងបរទេស

ព័ត៌មានអន្ដរជាតិ៨ ម៉ោង មុន

បារាំង សុំជំនួយប៉ូលិសបរទេសជាង ២ ពាន់នាក់ មកជួយធានាសន្តិសុខ​ព្រឹត្តិការណ៍កីឡាអូឡាំពិក

Sokha Hotels

ព័ត៌មានពេញនិយម