Connect with us

កូវីដ-១៩

អាមេរិក ប្រាប់ឲ្យឥណ្ឌា រៀនសូត្រពី ចិន ក្នុងការប្រយុទ្ធជាមួយកូវីដ

បានផុស

នៅ

លោក Anthony Fauci ដែលជាទីប្រឹក្សាវេជ្ជសាស្រ្តរបស់ប្រធានាធិបតីសហរដ្ឋអាមេរិកបានលើកឡើងថា ឥណ្ឌាអាចរៀនសូត្រពីប្រទេសចិន ក្នុងការប្រយុទ្ធប្រឆាំងជាមួយការផ្ទុះឡើងនៃជំងឺកូវីដ-១៩។

India can learn from China's experience fighting Covid-19, says top US  adviser Anthony Fauci | South China Morning Post

លោក Fauci បានផ្តល់ដំបូន្មានស្តីពីវិធីដោះស្រាយស្ថានការណ៍ដ៏លំបាកនិងអស់សង្ឃឹមនេះ ក្នុងពេលផ្តល់បទសម្ភាសន៍ជាមួយកាសែត The Indian Express ដែលបានចេញផ្សាយកាលពីថ្ងៃសៅរ៍។

លោក Fauci បាននិយាយថា ការកសាងមន្ទីរពេទ្យបណ្តោះអាសន្ន ដូចមន្ទីរពេទ្យដែលត្រូវបានគេប្រើនៅក្នុងទីក្រុង អ៊ូហានកាលពីឆ្នាំមុន នៅពេលទីក្រុងកណ្តាលប្រទេសចិនមួយនេះ ក្លាយជាចំណុចកណ្តាលដំបូងគេនៃជំងឺរាតត្បាត គឺអាចជាវិធានការទប់ស្កាត់គ្រាអាសន្នមួយ។

លោកលើកឡើងថា “អ្វីដែលចិនបានធ្វើនៅពេលពួកគេមានវិបត្តិ អ្នកអាចចាំបាន។ ក្នុងរយៈពេលត្រឹមពីរបីថ្ងៃ ពួកគេបានសាងសង់ទីតាំងបន្ទាន់ទាំងនោះ ដែលបម្រើការជាមន្ទីរពេទ្យ”។

លោក Fauci ដែលក៏ជាប្រធានវិទ្យាស្ថានជាតិអាឡ័កស៊ីនិងជំងឺឆ្លងសហរដ្ឋអាមេរិកផងដែរនោះ បានចង្អុលទៅការប្រើប្រាស់វិធានការ Lockdown របស់ប្រទេសចិន ដោយលោកនិយាយថា “យើងដឹងថានៅពេលដែលចិន មានការផ្ទុះដ៏ធំមួយកាលពីមួយឆ្នាំមុន ពួកគេបានបិទទាំងស្រុង។ ហើយប្រសិនបើអ្នកបិទ អ្នកមិនចាំបាច់បិទរយៈពេលប្រាំមួយខែទេ។ អ្នកអាចបិទជាបណ្តោះអាសន្នដើម្បីបញ្ចប់វដ្តនៃការចម្លង”។

ទាំងប្រទេសឥណ្ឌានិងចិន មានប្រជាជនជាងមួយពាន់លាននាក់ និងមានតំបន់ទីក្រុងដែលមានប្រជាជនរស់នៅច្រើន ថ្វីបើការផ្ទុះឡើងរបស់ប្រទេសចិននៅដើមឆ្នាំ២០២០ ភាគច្រើនត្រូវបានកំណត់ចំពោះទីក្រុងអ៊ូហាននិងផ្នែកផ្សេងទៀតនៃខេត្តហ៊ូប៉ីក៏ដោយ។

រដ្ឋាភិបាលបានហាមឃាត់ការធ្វើដំណើរចេញពីទីក្រុងនេះ ហើយក៏ដាក់បម្រាម ផងដែរនៅក្នុងតំបន់ផ្សេងទៀតនៃប្រទេស។ នៅពេលនោះ វិធានការបែបនេះត្រូវប្រឈមនឹងការរិះគន់យ៉ាងខ្លាំង ប៉ុន្តែបន្ទាប់ពីការអនុវត្តនិងដាក់ការត្រួតត្រាព្រំដែន ប្រទេសចិនបានកត់ត្រាការផ្ទុះឡើងបន្តិចបន្តួចប៉ុណ្ណោះក្នុងរយៈពេល ១២ខែចុងក្រោយនេះ។

វិធានការសំខាន់ផ្សេងទៀតដែលលោក Fauci បានគូសបញ្ជាក់រួមមាន យុទ្ធនាការចាក់វ៉ាក់សាំងសម្រាប់ការគ្រប់គ្រងយូរអង្វែង និងការទទួលបានការផ្គត់ផ្គង់សង្គ្រោះបន្ទាន់ភ្លាមៗ ដូចជាអុកស៊ីសែន ម៉ាស៊ីនជំនួយខ្យល់ដកដង្ហើមនិងឧបករណ៍ការពារ៕

ប្រែសម្រួលដោយ៖ Vann Vann

ប្រភព៖ SCMP

ចុចអាន៖ មិនត្រឹមតែសួតទេ កូវីដធ្វើឲ្យខូចដល់ក្រពះ! អ្នកជំងឺយូរបំផុតនៅអង់គ្លេស ឈឺជាង១ឆ្នាំ ក្អួតរាល់ថ្ងៃ

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម