Connect with us

កូវីដ-១៩

បកស្រាយករណីសង្ស័យមានវីរុសរស់ នៅក្នុងវ៉ាក់សាំងការពារជំងឺកូវីដ-១៩

បានផុស

នៅ

វ៉ាក់សាំង​ការពារកូវីដ-១៩ ដែលដាក់​ឱ្យ​ប្រើប្រាស់ទាំងអស់ សុទ្ធតែ​បានបង្ហាញពីប្រសិទ្ធភាពក្នុងការ​កាត់បន្ថយ​ការឆ្លងជំងឺ​កូវីដ។ ថ្វីត្បិតគ្រប់វ៉ាក់សាំង​មិនអាច​ផ្ដល់​ផ្ដល់ការការពារ​បាន ១០០% ពិតមែន ប៉ុន្តែក៏ពុំមានវ៉ាក់សាំងកូវីដ-១៩ ណាដែលកំពុង​ដាក់​ឱ្យប្រើប្រាស់នាពេល​បច្ចុប្បន្ន ឬយកទៅប្រើប្រាស់នាពេលអនាគតមានផ្ទុក​វីរុស​រស់​ ដែល​បង្ក​ឱ្យមាន​ជំងឺកូវីដ-១៩ នោះឡើយ។ នេះបើតាមការអះអាងរបស់អង្គការ យូនីសេហ្វ (UNICEF)។

Research Roundup: COVID-19 Recovery & the Vaccine and More | BioSpace
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

យោងតាមអំណះអំណាងនេះ មានន័យថា វ៉ាក់សាំង​កូវីដ-១៩ មិនអាចធ្វើ​ឱ្យយើងកើត​ជំងឺកូវីដ-១៩ នោះទេ ទោះបីមានករណី​កម្រកើតមាន​មួយចំនួនដែលនៅតែ​អាច​ឆ្លងជំងឺកូវីដ-១៩ ក្រោយពេលចាក់វ៉ាក់សាំង​រួចក៏ដោយ។

Video: An infectious disease expert explains the results from Moderna's  latest vaccine trials

អង្គការ យូនីសេហ្វ បានបញ្ជាក់បន្ថែមលើករណីនេះទៀតថា ការអភិវឌ្ឍវ៉ាក់សាំងកូវីដ-១៩ ប្រើប្រាស់ជំហានដូចគ្នា​នឹ​ងជំហាន​ដែលប្រើប្រាស់​ក្នុងការ​ផលិត​វ៉ាក់សាំង​ផ្សេងទៀត​ដែរ។ វ៉ាក់សាំង ត្រូវឆ្លងកាត់ការអភិវឌ្ឍ និងការធ្វើ​តេស្តជាច្រើនដំណាក់កាល មុននឹង​ដាក់​ឱ្យ​សាកល្បង ដែលជាធម្មតា​ត្រូវ​ឆ្លងកាត់​បីដំណាក់កាលសិន។ នៅរាល់​ដំណាក់កាលទាំងអស់សុទ្ធតែមានការ​វាយតម្លៃលើសុវត្ថិភាព។ ចំណែក​ដំណាក់កាលទី៣ ដែលជាដំណាក់កាលចុងក្រោយ ​ ជាទូទៅធ្វើឡើងជាមួយនឹង​មនុស្ស​ជា​ច្រើននាក់​ ពោលគឺរាប់ម៉ឺននាក់។

Can employers require workers to take the COVID-19 vaccine? 6 questions  answered

ក្នុងនោះដែរ ក្រោយពេល​ដាក់ឱ្យប្រើប្រាស់​ អ្នកជំនាញសុទ្ធតែមានការ​បន្តតាមដានលើប្រតិកម្ម​វ៉ាក់សាំង ដើម្បីធានាថា​ វ៉ាក់សាំង​របស់ខ្លួន ពិតជាមាន​សុវត្ថិភាព​ពេញលេញ សម្រាប់​អ្នកដែលបានចាក់វ៉ាក់សាំង​​រួច។  ដូច្នេះ ពុំមានហេតុផលណាមួយ ដែលយើងត្រូវព្រួយបារម្ភពីគ្រោះថ្នាក់នៃវីរុសរស់ក្នុងវ៉ាក់សាំងឡើយ៕

អត្ថបទ៖ សន្យា

ប្រភព៖ UNICEF

ចុចអាន៖ មានអាការទាំងនេះ ជាជំងឺគ្រុនពោះវៀនទេ កុំភ័យថាខ្លួនឆ្លងកូវីដ-១៩

ចុចអាន៖ ទិញចំណីអាហារតាមអនឡាញ ប្រឈមនឹងការឆ្លងកូវីដ-១៩ កម្រិតណា?

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម