Connect with us

កូវីដ-១៩

អ្នក​ជា​សះស្បើយ​ពី​កូវីដ នឹង​សល់​រោគ​សញ្ញា​អាក្រក់​មួយ​នេះ​នៅ​យូរ​អង្វែង

បានផុស

នៅ

តាម​ការ​ស្រាវជ្រាវ​បង្ហាញ​ថា ៨៦% មនុស្ស​ដែល​មាន​ករណី​ជំងឺ​កូវីដ​ស្រាល​ នឹង​ទទួលរង​នូវ​រោគ​សញ្ញា​បណ្ដោះ​អាសន្ន​មួយ​ទាក់ទង Parosmia ដែល​នោះ​ជា​ការ​បាត់បង់​រសជាតិ​និង​ជាប់​ក្លិន​អាក្រក់​តាម​ច្រមុះ​រយៈ​ពេល​វែង។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

មនុស្ស​ជា​ច្រើន​ដែល​មាន​ជំងឺ​កូវីដ​ស្រាល​ បាន​បាត់បង់​នូវ​រសជាតិ​និង​ក្លិន​របស់​ពួកគេ​ក្នុង​រយៈ​ពេល​ពីរ​បី​សប្ដាហ៍ប៉ុណ្ណោះ។ ប៉ុន្តែ​ក្នុង​ករណី​ខ្លះ ​ចំពោះ​អ្នក​ដែល​វិវត្ត​ទៅ​ជា parosmia អារម្មណ៍​នៃ​រសជាតិ​និង​ក្លិន​របស់​អ្នកជំងឺ ​អាច​មាន​ការ​ប្រែប្រួល​រហូត​ដល់ ៣ ឆ្នាំ។

Parosmia គឺ​ជា​ពាក្យ​ដែល​ត្រូវ​បាន​ប្រើ​ដើម្បី​ពិពណ៌នា​អំពី​ស្ថានភាព​សុខភាព​ ទាក់ទង​នឹង​អារម្មណ៍​នៃ​រសជាតិ​និង​ក្លិន។ វា​ជា​រោគ​សញ្ញា​អាក្រក់​មួយ​ដែល​ធ្វើ​ឲ្យ​ច្រមុះ​អ្នក​ជំងឺ​ប្រែ​ជា​​ធំ​ក្លិន​មិន​ល្អ។ ប៉ុន្តែ​តាម​បច្ចេកទេស parosmia គ្រាន់​តែ​មាន​ន័យ​ថា ​អារម្មណ៍​ក្លិន​របស់​អ្នក​ត្រូវ​បាន​ផ្លាស់ប្ដូរ​តាម​វិធី​ខ្លះ។

មាន​ករណី​ជាច្រើន​បាន​កើតឡើង​នៅ​ទូទាំង​ពិភពលោក ​ដែល​ជា​លទ្ធផល​ធ្វើ​ឲ្យ​អ្នក​ជំងឺ​ចុះ​ខ្សោយ​ចំពោះ​អារម្មណ៍​នៃ​រសជាតិ​និង​ក្លិន​ នៅ​តែ​មិន​ទាន់​អាច​វិល​មក​រក​ភាព​ធម្មតា​វិញ​ បើ​ទោះបី​ជា​ជា​បាន​សះស្បើយ​ពី​វីរុស​ក៏ដោយ។

លោក Eric Holbrook, M.D ប្រធាន​ព្យាបាល​រោគ​នៅ​ផ្នែក​ភ្នែក​និង​ត្រចៀក​នៃ​រដ្ឋ Massachusetts និង​ជា​សាស្ត្រាចារ្យ​រង​នៅ​ឯ​មន្ទីរពេទ្យOtolaryngology និយាយ​ថា ” ជា​ធម្មតា​វា​មិន​ស្ថិតស្ថេរ​ជា​រៀង​រហូត​ទេ មនុស្ស​ភាគច្រើន​ជា​សះស្បើយ​ក្នុង​រយៈពេល​ពីរ​ទៅ​បួន​សប្ដាហ៍ ​ប៉ុន្តែ​អ្នក​ខ្លះ​អាច​វិវត្ត​ច្រើន​ខែ​ឬ​ច្រើន​ជាង​នេះ​អាស្រ័យ​លើ​ស្ថានភាព​សុខភាព ” ។

កូវីដ​មិន​ត្រឹម​តែ​កើត​មាន ​Parosmia ដែល​ធ្វើ​ឲ្យ​​ក្លិន​ធម្មតា​ប្រែ​ក្លាយ​ទៅ​ជា​មិន​ល្អ។ ប៉ុន្តែ​វា​ក៏​អាច​បណ្ដាល​ឲ្យ​មាន​កង្វះ​អាហារ​រូបត្ថម្ភ​ផង​ដែរ។ ជា​ពិសេស​គឺ​មនុស្ស​ដែល​បាន​ជា​សះស្បើយ ​អាច​លែង​មាន​ចំណង់​ទទួលទាន​ទទួលទាន​អាហារ​ដូច​ពី​មុន៕

ប្រែសម្រួល៖​ សាង​ ស្រីល័ក្ខ

ប្រភព៖eatthis​ N prevention

ចុចអាន ៖គួរ​​តាម​ដាន! រោគ​សញ្ញា​កូវីដ​មួយ​ចំនួន​ទៀត គ្រប់​គ្នា​មិន​ធ្លាប់​ដឹង

ចុចអាន៖កត់សម្គាល់ភាពខុសគ្នារវាងរោគសញ្ញាកូវីដ-១៩ និងកូវីដបំប្លែងខ្លួនថ្មី

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៦ ថ្ងៃ មុន

ម្ចាស់សំណង់របងថ្មនៅរមណីយដ្ឋានឆ្នេរនេសាទ នៅ​តែរឹងទទឹងមិនព្រមវាយកម្ទេចរបងចេញ

ព័ត៌មានអន្ដរជាតិ២ ថ្ងៃ មុន

Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភព​លោកជាថ្មី

ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ មុន

អ្នកវិទ្យាសាស្ត្រស្កុតឡែនរកឃើញហ្វូស៊ីលចម្លែករូបរាងដូចសត្វនាគចិនអាយុកាល ២៤០ លានឆ្នាំ

ព័ត៌មានជាតិ៧ ថ្ងៃ មុន

ដើម្បីកុំឱ្យភោជនីយដ្ឋានដួលរលំបះជើងទាន់ សម្ដេចធិបតី បញ្ជាឱ្យកែម៉ោងពិនិត្យជាតិអាល់កុល

ព័ត៌មានជាតិ៥ ថ្ងៃ មុន

សម្តេច​​​ ហ៊ុន សែន ​៖​ ហេតុ​អ្វី​បាន​ជា​មក​ដល់​ពេល​នេះ​ហើយ​មាន​មន្ត្រី​យើង​ប្រព្រឹត្ត​បែប​នេះ​ ដោយ​ពាក់​ស្បែក​ជើង​ចូល​ក្នុង​ព្រះ​វិហារ?

Sokha Hotels

ព័ត៌មានពេញនិយម