Connect with us

កូវីដ-១៩

ឆ្លងៗទៅខ្ញុំមិនខ្វល់ទេសំខាន់បក្សឈ្នះឆ្នោត! ប្រជាជនឥណ្ឌា ចេញមករាំកកកុញពេញដងផ្លូវ អបអរជ័យជម្នះ (មានវីដេអូ)

បានផុស

នៅ

“យើងរីករាយ បើទោះបីជាពួកយើងឆ្លងជំងឺកូវីដ-១៩ក៏ដោយ យើងមិនខ្វល់ទេ យើងនៅតែបន្តការអបអររបស់យើង”។ នេះជាសម្តីរបស់ស្រ្តីជនជាតិឥណ្ឌាម្នាក់ ដែលចេញមកអបអរតាមដងផ្លូវបន្ទាប់ពីគណបក្សរបស់នាងឈ្នះការបោះឆ្នោតរដ្ឋដ៏សំខាន់។

ប្រជាជនឥណ្ឌាបានរាំពេញដងផ្លូវកាលពីថ្ងៃអាទិត្យ ខណៈលទ្ធផលនៃការបោះឆ្នោតរដ្ឋចំនួន៥ត្រូវបានប្រកាស ចំពេលមានការឆ្លងរាលដាលនិងស្លាប់កាន់តែច្រើនឡើង ដោយសារជំងឺកូវីដ-១៩។

រដ្ឋឥណ្ឌាចំនួន៥ បានប្រកាសឈ្មោះអ្នកឈ្នះនៃការបោះឆ្នោត ដែលធ្វើឡើងកាលពីខែមីនានិងមេសា។ ការបោះឆ្នោតនោះ ត្រូវបានគេមើលឃើញថាជាការធ្វើតេស្តលើសមត្ថភាពរបស់លោកនាយករដ្ឋមន្រ្តី Narendra Modi និងគណបក្សស្តាំនិយម Bharatiya Janata (BJP) របស់លោក ក្នុងការដោះស្រាយជាមួយវិបត្តិជំងឺកូវីដ-១៩រលកទី២ដ៏សាហាវ។

ការរាប់សន្លឹកឆ្នោតបានធ្វើឡើង ចំពេលវិបត្តិជំងឺឆ្លងនៅប្រទេសឥណ្ឌា បានឈានដល់កំណត់ត្រាថ្មីមួយកាលពីថ្ងៃអាទិត្យ ដោយមានអ្នកស្លាប់ចំនួន ៣,៦៨៩នាក់ ដែលជាតួលេខប្រចាំថ្ងៃខ្ពស់បំផុត ចាប់តាំងពីរោគរាតត្បាតផ្ទុះឡើង។

អាជ្ញាធរបានរាយការណ៍ពីករណីឆ្លងថ្មីចំនួន ៣៩២,៤៨៨ករណីទៀតកាលពីថ្ងៃអាទិត្យ ដោយនាំឲ្យករណីសរុបកើនដល់ ១៩.៥៦លានករណី។

រហូតមកដល់ពេលនេះ ជំងឺកូវីដ-១៩បានសម្លាប់មនុស្សចំនួន ២១៥,៥៤២នាក់ហើយនៅក្នុងប្រទេសឥណ្ឌា បើទោះបីជាអ្នកជំនាញជឿជាក់ថា ចំនួនជាក់ស្តែងទាំងករណីស្លាប់និងឆ្លង ទំនងជាខ្ពស់ជាងនេះឆ្ងាយក៏ដោយ៕

សូមទស្សនាវីដេអូ៖

ប្រែសម្រួលដោយ៖ Vann Vann

ប្រភព៖ Daily Mail

ចុចអាន៖ នាយក​រដ្ឋ​មន្ត្រី​ឥណ្ឌា​ Modi​ ចាញ់​ឆ្នោត​​នៅ​រដ្ឋ​សំខាន់​ ចំពេល​កូវីដ​ផ្ទុះ​ខ្លាំង

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

កីឡា៦ ថ្ងៃ មុន

ឈ្នះខ្សែក្រវាត់ថ្ងៃជាមួយ​ ឈឿង ល្វៃ កីឡាករ Erdene ក៏មានរថយន្តទទួល

ព័ត៌មានជាតិ៥ ថ្ងៃ មុន

ម្ចាស់សំណង់របងថ្មនៅរមណីយដ្ឋានឆ្នេរនេសាទ នៅ​តែរឹងទទឹងមិនព្រមវាយកម្ទេចរបងចេញ

សន្តិសុខសង្គម៧ ថ្ងៃ មុន

ដកហូតមុខតំណែង មេបញ្ជាការរងស្រុកស្វាយជ្រុំ​៣នាក់ ពាក់ព័ន្ធករណីទារប្រាក់ពីអ្នកប្រើប្រាស់គ្រឿងញៀនជាង១ពាន់ដុល្លារ

ព័ត៌មានជាតិ៥ ថ្ងៃ មុន

ដើម្បីកុំឱ្យភោជនីយដ្ឋានដួលរលំបះជើងទាន់ សម្ដេចធិបតី បញ្ជាឱ្យកែម៉ោងពិនិត្យជាតិអាល់កុល

ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ មុន

អ្នកវិទ្យាសាស្ត្រស្កុតឡែនរកឃើញហ្វូស៊ីលចម្លែករូបរាងដូចសត្វនាគចិនអាយុកាល ២៤០ លានឆ្នាំ

Sokha Hotels

ព័ត៌មានពេញនិយម