Connect with us

កូវីដ-១៩

ក្រោយ​បញ្ចប់ ការបិទ​ខ្ទប់​រាជធានី​ភ្នំពេញ តំបន់​ប្រឈម​និង តំបន់​ក្រហម គឺ​នៅ​រក្សា​ការបិទ​ខ្ទប់​ដដែល ដើម្បី​ទប់ស្កាត់​ការ​រីក​រាលដាល​ជំងឺ​កូ​វីដ​-១៩

បានផុស

នៅ

​ថ្ងៃទី​០៥ ខែ​ឧសភា ​ឆ្នាំ​២០២១ គឺជា​ថ្ងៃ​ដែល​រាជរដ្ឋាភិបាល បញ្ចប់​ការ​បិទ​ខ្ទប់​រាជធានី​ភ្នំពេញ ដូចជា​បញ្ចប់ ការ​បិទ​ខ្ទប់​ច្រកចេញចូល​តាម​បណ្តា​ខេត្ត​នានា​នៅ ទូទាំង​រាជាណាចក្រ​កម្ពុជា​ឡើងវិញ​ផងដែរ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្រោយ​បញ្ចប់ ការបិទ​ខ្ទប់​នៅ​ថ្ងៃទី​០៥ ឧសភា រដ្ឋបាល​រាជធានី​ភ្នំពេញ ក៏​នៅតែ​រក្សា​តំបន់​៣​​ដែរ នោះ​ គឺ​តំបន់​លឿង តំបន់​រឿង​ទុំ​និង​តំបន់​ក្រហម ដើម្បី​បង្ការ​ទប់ស្កាត់​នូវ​ជំងឺ​កូ​វីដ​-១៩ គ្រាន់តែ​បង្រួម​តំបន់​តំបន់​រឿង​ទុំ​និង​តំបន់​ក្រហម​មក​នៅ​តូច​ជាង​មុន​ប៉ុណ្ណោះ​។

នេះ​បើតាម​ការបញ្ជាក់​របស់​លោក ​ឃួ​ង ស្រេង ​អភិបាល​នៃ​គណៈ​អភិបាល​រាជធានី​ភ្នំពេញ នៅ​ក្នុង​កិច្ចប្រជុំ​គណៈបញ្ជាការ​ឯកភាព​រាជធានី​ភ្នំពេញ តាមរយៈ video conference នា​ព្រឹក​ថ្ងៃទី​០៣ ឧសភា​នេះ នៅ​សាលា​រាជធានី​ភ្នំពេញ។ លោក​ ឃួ​ង ស្រេង បាន​មានប្រសាសន៍ថា រាជរដ្ឋាភិបាល​នឹង​បើក​ឲ្យ​ធ្វើ​ចរាចរណ៍​ឡើងវិញ​នៅ​ទូទាំង​ប្រទេស ពី​តំបន់​មួយ ទៅ​តំបន់​មួយ ពី​ខេត្ត​មួយ​ទៅ​ខេត្ត​មួយ។ ដោយឡែក សម្រាប់​រាជធានី​ភ្នំពេញ នៅ​រក្សា​តំបន់​៣​ដដែល តំបន់​លឿង តំបន់​រឿង​ទុំ និង​តំបន់​ក្រហម ដោយ​លោក​ជំរុញ​ឲ្យ​អាជ្ញាធរ​ខណ្ឌ កងកម្លាំង​មាន​សមត្ថកិច្ច ត្រូវ​ពង្រឹង​ឲ្យ​បាន​ម៉ត់ចត់​ទៅលើ​ទីតាំង​ដែល​បាន​កំណត់ ចៀសវាង​ការ​បន្ត​រីក​រាលដាល​ជំងឺ​កូ​វីដ​-១៩ ទៅ​តំបន់​ផ្សេងទៀត​។ លោក​ ឃួ​ង ស្រេង​ ក៏បាន​បញ្ជាក់​ផងដែរ​ថា កិច្ចប្រជុំ​គណៈបញ្ជាការ​ឯកភាព​នា​ព្រឹក​នេះ មាន​គោលបំណង ដើម្បី​រៀបចំ​នូវ​យន្តការ​ថ្មី​មួយទៀត ក្រោយពី​រាជរដ្ឋាភិបាល​បាន​បើក​ការ​ធ្វើ​ចរាចរណ៍​នៅ​ក្នុង​រាជធានី​ភ្នំពេញ ដូចជា​នៅតាម​បណ្ដា​ខេត្ត​នានា​ឡើងវិញ ដោយ​យើង​នឹង​សេចក្តី​សម្រេច​នានា ជា​បន្តបន្ទាប់​ទៀត ជុំវិញ​ការ​បិទ​ខ្ទប់​តំបន់​នានា ក្នុង​រាជធានី​ភ្នំពេញ​នេះ​។

​លើស​ពី​នេះ លោក​ ឃួ​ង ស្រេង បានបញ្ជាក់​ផង​ដែរ​ថា ចំពោះ​តំបន់​លឿង យើង​នៅ​រក្សា ការអនុវត្ត​វិធានការ​ដដែល​ដោយ​មិន​ឲ្យ​បើកហាង​ហូបចុក ដែល​មាន​តុ​អង្គុយ និង​ការជួបជុំ​ផ្សេងទៀត។ ដោយឡែក​សម្រាប់​តំបន់​លឿងទុំ​ត្រូវ​រក្សា​នូវ​បម្រាម​ដដែលៗ ហើយ​សម្រាប់​តំបន់​ក្រហម គឺជា​តំបន់​ដែល​ត្រូវ​បិទ​ខ្ទប់​ឲ្យ​បាន​ម៉ឺងម៉ាត់​បំផុត។ អ្វីដែល​យើង​ត្រូវអនុវត្ត គឺ​យើង​ត្រូវ​បង្រួម​ការបិទ​ខ្ទប់ តំបន់​ប្រឈម​ឲ្យ​មក​នៅ​ទ្រង់ទ្រាយ​តូច​ជាង​មុន​។​

លោក ​កើត ឆែ ​អភិបាលរង​រាជធានី​ភ្នំពេញ បាន​បញ្ជាក់​នៅ​ក្នុង​កិច្ចប្រជុំ​នោះ​ផងដែរ​ថា វិធានការណ៍​បិទ​ខ្ទប់​របស់​រាជរដ្ឋាភិបាល​ដែល​នឹង​បញ្ចប់​នៅ​ថ្ងៃទី​០៥​ ខែឧសភា​ខាងមុខនេះ មានន័យថា នៅសល់តែ​ពីរ​ថ្ងៃ​ទៀត​ប៉ុណ្ណោះ។ ក្រោយ​ថ្ងៃ​០៥ យើង​មិនមែន​បើក​រាជធានី​ភ្នំពេញ​ទាំងស្រុង​នោះ​ទេ ដោយ​យើង​ខ្លាច​មានការ​រាលដាល​ជំងឺ​កូ​វីដ​-១៩​នេះ​ទៅ​តំបន់​ផ្សេងទៀត។ ដោយសារ​ថា មកដល់ពេលនេះ ការរីក​រាលដាល​ឆ្លង​ជំងឺ​កូ​វីដ​-១៩ នៅមាន​ចំនួន​រាប់រយ​នាក់​នូវឡើយ​ទេ។ ដូច្នេះ ក្រោយ​ថ្ងៃ​០៥ ខែ​ឧសភា ការ​បិទ​ខ្ទប់​តំបន់​មួយ​ចំនួន​ គឺ​នៅ​រក្សា​ដដែល ជាមួយនឹង​ការហាម​ប្រាម ការ​ធ្វើ​ចរាចរណ៍​នៅ​តំបន់​មួយ​ចំនួន ហាមប្រាម ការ​បើកហាង​ផឹកស៊ី ។ អាជ្ញាធរ​ខណ្ឌ​នីមួយៗ​ត្រូវតែ ពិនិត្យ​ភូមិសាស្ត្រ​របស់​ខ្លួន​ឲ្យ​បានច្បាស់លាស់ ជុំវិញ​ទីតាំង​ដែល​ត្រូវ​បិទ​បន្ត ហើយ​ចំពោះ​សេចក្តី​សម្រេច​នានា រដ្ឋបាល​នឹង​ចេញ​ដើម្បី​អនុវត្ត​ជា​បន្តបន្ទាប់​ទៀត​៕​

អត្ថបទ៖ ស្រីរ័ត្ន

សូមចុចអាន៖ ​ភូមិ​ចំនួន ៨ នៅ ៦ សង្កាត់​ ឆ្លង​​ធ្ងន់ធ្ងរ​ ​សូមបងប្អូនក្នុង​ភូមិ​ប្រុង​ប្រយ័ត្ន​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម