Connect with us

កូវីដ-១៩

ខេត្តសៀមរាប មានអ្នកឆ្លងជំងឺកូវីដ១៩ សរុបចំនួន ៤៦ នាក់

បានផុស

នៅ

អាជ្ញាធរខេត្តសៀមរាប បានឱ្យដឹងថា គិតត្រឹមថ្ងៃទី ៣ ខែឧសភា ឆ្នាំ២០២១ ក្នុងខេត្តសៀមរាបមានអ្នកឆ្លងជំងឺកូវីដ១៩​សរុបចំនួន ៤៦ នាក់ និងព្យាបាលជាសះស្បើយចំនួន ១៥ នាក់ ស្លាប់ម្នាក់ និងកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យចំនួន ៣០នាក់។

អភិបាលរងខេត្តសៀមរាប លោក នាក់ ណេរ៉ុន បានថ្លែងឱ្យដឹងក្នុងកិច្ចប្រជុំកាលពីរសៀលថ្ងៃទី ៣ ខែឧសភានេះថា ជំងឺកូវីដ១៩បានចម្លងចូលពីខេត្តក្រៅចូលមកក្នុងខេត្តដែលមានចំនួនកើនឡើងយ៉ាងឆាប់រហ័ស រយៈពេលប៉ុន្មានថ្ងៃចុងក្រោយនេះ ក្នុងនោះប្រមាណជា៤០% នាំចម្លងមកពីខេត្តព្រះសីហនុ  ខណៈប្រជាពលរដ្ឋខេត្តសៀមរាប ដែលបានចេញទៅប្រកបមុខរបរ ឬទៅធ្វើការងារនៅខេត្តផ្សេងៗនោះ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោកបានឲ្យដឹងថា គិតត្រឹមថ្ងៃទី០៣ ខែឧសភានេះ ក្នុងព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ ខេត្តសៀមរាប បានរកឃើញអ្នកមានជម្ងឺកូវីដ-១៩ សរុបចំនួន៤៦នាក់ ព្យាបាលបានជាសះស្បើយចំនួន ១៥នាក់ ស្លាប់ ១នាក់ និងកំពុងសម្រាកព្យាបាលនៅក្នុងមន្ទីរពេទ្យបង្អែកខេត្តចំនួន ៣០នាក់។

លោកអភិបាលរងខេត្ត បញ្ជាក់ថាខេត្តសៀមរាប កំពុងស្ថិតក្នុងការហ៊ុមព័ទ្ធដោយហានីភ័យយ៉ាងធ្ងន់ធ្ងរ ជាមួយនឹងការព្រួយបារម្ភផងដែរ ដែលទាំងនេះ វាជាហេតុផល នៃការបង្កើតឲ្យមានក្រុមការងារតាមដាន-ត្រូតពិនិត្យ និងតាមដានការវិលត្រឡប់មកវិញ របស់ប្រជាពលរដ្ឋ ក្រោមការគិតគូរទុកជាមុនថា បង្កើនសមត្ថភាពកាត់ផ្តាច់ខ្សែចម្លង វាប្រសើរជាងការប្រមូលកម្លាំងទៅទប់ទល់ ក្នុងពេល និងក្រោយពេល មានការផ្ទុះជម្ងឺកូវីដ-១៩ ក្នុងសហគមន៍។

លោកអភិបាលខេត្តរងក៏ជំរុញឱ្យមន្ទីរ អង្គភាពនានាជុំវិញខេត្ត ត្រូវអនុវត្តការតាមដាន ត្រួតពិនិត្យ និងសហការជាមួយរដ្ឋបាលក្រុង-ស្រុក ពិសេសអាជ្ញា​ធរ​មូលដ្ឋានភូមិ-សង្កាត់ ក្នុងភូមិសាស្ត្រក្រុងសៀមរាប និងកម្លាំងសមត្ថកិច្ចពាក់ព័ន្ធ ចាត់វិធានការ អនុវត្តតាមវិធានសុខា​ភិបាល ចំពោះប្រជាពលរដ្ឋដែលវិលត្រឡប់ មកក្នុងភូមិសាស្ត្រក្រុងសៀមរាប ឲ្យមានប្រសិទ្ធភាព និងទទួលខុសត្រូវខ្ពស់៕ អត្ថបទ៖ គឿនវេត

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម