Connect with us

កូវីដ-១៩

អាជ្ញាធរប៉ៃលិន ចុះបាញ់ថ្នាំសម្លាប់មេរោគ តាមកន្លែងបញ្ញើទំនិញក្រុមហ៊ុនវីរៈប៊ុនថាំ

បានផុស

នៅ

រដ្ឋបាលខេត្តប៉ៃលិន បានចាត់មន្ត្រីជំនាញសុខាភិបាល សហការជាមួយមន្ត្រីនៃមន្ទីរប្រៃសណីយ៍ និងទូរគមនាគមន៍ខេត្ត ចុះបាញ់ថ្នាក់សម្លាប់មេរោគកូវីដ១៩ នៅតាមកន្លែងបញ្ញើទំនិញ របស់ក្រុមហ៊ុនវីរៈប៊ុនថាំ តាមវិធានការរបស់ក្រសួងសុខាភិបាល ដើម្បីទប់ស្កាត់ការរីករាលដាលជំងឺកូវីដ១៩ ចូលក្នុងសហគមន៍ខេត្តប៉ៃលិន។ ការបា​ញ់ថ្នាំសម្លាប់មេរោគនេះ បានធ្វើឡើងរយៈពេលពីរថ្ងៃជាប់គ្នាគឺថ្ងៃទី២ និងទី៣ ខែឧសភា ឆ្នាំ២០២១។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ចំណាត់ការនេះ បានធ្វើឡើងក្រោមការចាត់ចែងរបស់ លោកស្រី បាន ស្រីមុំ អភិបាល នៃគណៈអភិបាលខេត្តប៉ៃលិន ដែលបានចាត់ចែងមន្ត្រីជំនាញចុះបាញ់ថ្នាំ ដើម្បីបញ្ចៀសនូវ​ការខូចខាត ​របស់​បញ្ញើ ក៏ដូច​ជា​កញ្ចប់​ឥ​វ៉ាន់ ​របស់​ភ្ញៀវ ដែលមាន​ការកកស្ទះ នៅក្នុង​សាខា​ក្រុមហ៊ុន​វីរៈ​ប៊ុន​ថាំ អេ​ច​ប្រេ​ស ទេ​សច​រ​ណ៍ និង​ដឹក​អ្នកដំណើរ។

អាជ្ញាធរជំនាញ បានធ្វើការ​បាញ់ថ្នាំ​សម្លាប់​មេរោគ​កូ​វីដ នៅលើ​ឥ​វ៉ាន់ ដែលមាន​កា​រ​កកស្ទះ ក្រោយពី​បាន​ផ្ញើ​មកពី​តាម​បណ្តា​ខេត្ត​នានា និង​រាជធានី​ភ្នំពេញ ហើយការបាញ់ថ្នាំនេះដែរ គឺប​ន្ទា​ប់ពី​អាជ្ញាធរ បាន​ចាត់​ឱ្យ​ខាង​មន្ត្រី​សុខាភិបាល​ដាក់​គោលដៅ​ត្រួតពិនិត្យសុខភាព នៅព្រំប្រទល់ខេត្ត ប្រទះឃើញ​បុរសជា​អ្នកបើកបរ​រថយន្ត​ក្រុមហ៊ុន​ខាងលើ មាន​វិជ្ជមាន​ជំងឺ​កូ​វីដ​-១៩ ផងដែរ។

លោកស្រី បាន ស្រីមុំ អភិបាល នៃគណៈអភិបាលខេត្តប៉ៃលិន ក៏បានអំពាវនាវ ដល់ប្រជាពលរដ្ឋទាំងអស់ ឱ្យចូលរួម និងគោរពតាមវិធាន របស់ក្រសួងសុខាភិបាល ដើម្បីទប់ស្កាត់ការរីករាលដាល និងកាត់ផ្ដាច់នូវខ្សែចម្លងជំងឺកូវីដ១៩ ចូលក្នងសហគមន៍ខេត្តប៉ៃលិន។ ពិសេសបង្កើនការប្រុងប្រយ័ត្ន ឲ្យបានខ្ពស់ ដោយអនុវត្តនូវវិធានការការពារ “៣ការពារ និង៣កុំ” និងត្រូវអនុវត្តឲ្យបានម៉ឺងម៉ាត់នូវវិធានការអនាម័យផងដែរ៕ អត្ថបទ៖ សេង សុវណ្ណារិទ្ធ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ១២ នាទី មុន

​សមាគមទម្លាក់ការព្យាករណ៍​ ទិន្ន​ផលផលិតកម្មអំបិលក្រោម ១០ ម៉ឺនតោន ដោយសារអា​កាសធាតុ​

ជីវិតកម្សាន្ដ១៩ នាទី មុន

តួឯករឿង “កូនពស់កេងកង” ទទួលមរណភាពភាពយប់មិញ ក្រោយរងជំងឺសើស្បែក​​ធ្ងន់ធ្ងរអស់ ៥ ឆ្នាំ

ព័ត៌មានជាតិ២៦ នាទី មុន

មន្ត្រីជាន់ខ្ពស់ការងារ អំពាវនាវកម្មកររោងចក្រស្បែកជើងរងគ្រោះអគ្គិភ័យ រក្សាភាពស្ងប់ស្ងាត់ រង់ចាំការដោះស្រាយពីរោងចក្រ

សន្តិសុខសង្គម២៧ នាទី មុន

ប្រទះឃើញសពបុរសម្នាក់ក្នុងវ៉ាលី សមត្ថកិច្ចសន្និដ្ឋានថា ជាករណីឃាតកម្ម

ព័ត៌មានជាតិ៣០ នាទី មុន

ត្រឹមមួយថ្ងៃ នគរបាលក្រសួងមហាផ្ទៃបង្ក្រាបបទល្មើសគ្រឿងញៀន ២១ករណី ឃាត់ខ្លួនមនុស្ស ៥៣នាក់

Sokha Hotels

ព័ត៌មានពេញនិយម