Connect with us

កូវីដ-១៩

សង្កាត់​ចំនួន​​ ២ សូម​បង​ប្អូនប្រុង​​ប្រយ័ត្ន​​មានអ្នក​ឆ្លង​ខ្ទង់​រយ​នាក់ ត្រឹម ២៤ ម៉ោង​

បានផុស

នៅ

​រដ្ឋបាល​រាជធានី​ភ្នំពេញ បាន​បង្ហាញ​មូលដ្ឋាន​សង្កាត់​ចំនួន ២ ដែល​មាន​ការ​ឆ្លង​រាលដាល​ធ្ងន់ធ្ងរ​ត្រឹម​រយៈ​ពេល ២៤ ម៉ោង។ សង្កាត់​ទាំង ២ នេះ មួយ​ស្ថិត​នៅ​ខណ្ឌ​មានជ័យ និង​មួយ​ទៀត​នៅ​ក្នុង​ខណ្ឌ​ពោធិសែនជ័យ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

សង្កាត់​ទាំង ២ ដែលមានអ្នក​ឆ្លងខ្ទង់​រយ​នាក់នោះ​​រួមមាន​៖

-សង្កាត់​ស្ទឹងមានជ័យ​ទី ៣ ​អ្នក​ឆ្លង​ចំនួន ១២៧ នាក់
-សង្កាត់​ចោមចៅ​ទី ១ អ្នកឆ្លង​ចំនួន ១៣៩ នាក់

រាជធានី​ភ្នំពេញ​បាន​កត់ត្រា​​អ្នក​ឆ្លងថ្មី​​ ៥២៥ នាក់ដែលប្រកាស​ម្សិលមិញ ហើយ​បាន​រាលដាល​ដល់​ ១៤ ខណ្ឌ​ទូទាំង​រាជធានី​។ ខណ្ឌ​មានជ័យ ដែល​មាន​ច្រើន​សង្កាត់​ដូចជា​ស្ទឹង​មានជ័យទី ១ ស្ទឹងមានជ័យ​ទី ២ ស្ទឹងមានជ័យ​ទី ៣ រួមទាំង​ខណ្ឌ​ពោធិសែនជ័យ​ដែលមាន​សង្កាត់​ចោមចៅ​ទី ១​ ជា​មូលដ្ឋាន​ដែល​រក​ឃើញ​អ្នក​ឆ្លង​កូវីដ​ច្រើន​ជាង​គេ។

គិត​មក​ដល់​ថ្ងៃ​នេះ​ តួលេខ​អ្នក​ឆ្លង​សរុប​នៅ​រាជធានី​ភ្នំពេញ​កើន​ដល់​ចំនួន ១០ ៥៩៤ នាក់​ អ្នក​ជា​សះស្បើយ ៣៤៨២ នាក់ និង​អ្នក​កំពុង​សម្រាក​ព្យាបាល​ចំនួន ៧ ០១៤ នាក់៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

កីឡា៦ ថ្ងៃ មុន

ឈ្នះខ្សែក្រវាត់ថ្ងៃជាមួយ​ ឈឿង ល្វៃ កីឡាករ Erdene ក៏មានរថយន្តទទួល

ព័ត៌មានជាតិ៥ ថ្ងៃ មុន

ម្ចាស់សំណង់របងថ្មនៅរមណីយដ្ឋានឆ្នេរនេសាទ នៅ​តែរឹងទទឹងមិនព្រមវាយកម្ទេចរបងចេញ

សន្តិសុខសង្គម៧ ថ្ងៃ មុន

ដកហូតមុខតំណែង មេបញ្ជាការរងស្រុកស្វាយជ្រុំ​៣នាក់ ពាក់ព័ន្ធករណីទារប្រាក់ពីអ្នកប្រើប្រាស់គ្រឿងញៀនជាង១ពាន់ដុល្លារ

ព័ត៌មានជាតិ៥ ថ្ងៃ មុន

ដើម្បីកុំឱ្យភោជនីយដ្ឋានដួលរលំបះជើងទាន់ សម្ដេចធិបតី បញ្ជាឱ្យកែម៉ោងពិនិត្យជាតិអាល់កុល

ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ មុន

អ្នកវិទ្យាសាស្ត្រស្កុតឡែនរកឃើញហ្វូស៊ីលចម្លែករូបរាងដូចសត្វនាគចិនអាយុកាល ២៤០ លានឆ្នាំ

Sokha Hotels

ព័ត៌មានពេញនិយម