Connect with us

កូវីដ-១៩

រំភើបជំនួសណាស់! អង់គ្លេស បើកឲ្យមនុស្សចូលទស្សនាការប្រគំតន្ត្រីខ្នាតយក្សដោយមិនចាំបាច់ពាក់ម៉ាស និងរក្សាគម្លាតសង្គម

បានផុស

នៅ

មនុស្សប្រមាណ ៥,០០០ នាក់ បានចូលរួមការប្រគំតន្រ្តី នៅចក្រភពអង់គ្លេស ដែលជាផ្នែកមួយ នៃការសាកល្បងរបស់រដ្ឋាភិបាល ក្នុងការរិះរកវិធី ដើម្បីរៀបចំព្រឹត្តិការណ៍ធំៗដោយសុវត្ថិភាព នៅរដូវក្តៅនេះ ហើយវាក៏ជាលើកដំបូងផងដែរ ចាប់តាំងពីការចាប់ផ្តើម ការឆ្លងរាលដាលនៃជំងឺកូវីដ ១៩ ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

អ្នកកាន់សំបុត្រ ត្រូវបង្ហាញលទ្ធផលធ្វើតេស្តអវិជ្ជមាន នៃជំងឺកូវីដ ១៩ មុនពេលពួកគេត្រូវបានអនុញ្ញាត ឲ្យចូលរួមព្រឹត្តិការណ៍នៅឧទ្យាន Sefton Park ក្នុងទីក្រុង Liverpool កាលពីថ្ងៃអាទិត្យ ។

ចំណុចសំខាន់មួយទៀត នៅពេលដែលចូលដល់ខាងក្នុង ពួកគេមិនត្រូវបានតម្រូវឲ្យពាក់ម៉ាស ឬរក្សាគម្លាតសង្គមនោះទេ ។ អ្នកចូលរួមត្រូវបានស្នើសុំ ឲ្យធ្វើតេស្តម្តងទៀតរយៈពេល ៥ ថ្ងៃ បន្ទាប់ពីព្រឹត្តិការណ៍នេះចប់ ហើយត្រូវរាយការណ៍ នូវលទ្ធផលធ្វើតេស្តនោះ ។

ទន្ទឹមនោះ អ្នកចូលរួមអាយុ ១៨ ឆ្នាំម្នាក់និយាយថា វាជារឿងចម្លែក ដែលឃើញមនុស្សមិនពាក់ម៉ាស ប៉ុន្តែវាជាបទពិសោធន៍ល្អ ។

បន្ថែមពីនេះ រដ្ឋាភិបាលគ្រោងនឹង ធ្វើការសាកល្បងបន្ថែមទៀត រួមមានព្រឹត្តិការណ៍កីឡា ដែលអាចអនុញ្ញាតមានអ្នកទស្សនាប្រមាណ ២០,០០០ នាក់ និងការបញ្ចាំងខ្សែភាពយន្ត នៅខាងក្រៅ ដែលអនុញ្ញាតឲ្យមាន អ្នកចូលរួមប្រមាណ ១,០០០ នាក់ ។

ស្របពេលជាមួយគ្នានេះ រដ្ឋមន្ត្រីក្រសួងសុខាភិបាលលោក Matt Hancock បាននិយាយថា រដ្ឋាភិបាល នឹងប្រើប្រាស់ការសាកល្បងនេះ ដើម្បីប្រមូលភស្តុតាងវិទ្យាសាស្ត្រ ដូច្នេះព្រឹត្តិការណ៍ធំៗផ្សេងទៀត អាចកើតឡើងដោយសុវត្ថិភាព នាពេលអនាគត ។

គួររំឭកថា ប្រទេសផ្សេងទៀត ក៏បានធ្វើតេស្តស្រដៀងគ្នានេះដែរ ខណៈមានករណីឆ្លងជំងឺកូវីដ ១៩ ចំនួន ៦ ករណីប៉ុណ្ណោះ ក្នុងចំណោមអ្នកចូលរួមចំនួន ៥,០០០ នាក់ នៃការប្រគំតន្រ្តីសាកល្បងមួយ ដែលធ្វើឡើងនៅទីក្រុងបាសេឡូណា ប្រទេសអេស្ប៉ាញ កាលពីខែមីនា ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត

ប្រភព ៖ NHK

ចុចអាន ៖ អេស្ប៉ាញ អនុញ្ញាតឲ្យមនុស្សចូលរួមទស្សនាការប្រគំតន្ត្រីជាលើកដំបូង ក្នុងក្តីសង្ឃឹមវិលទៅរកភាពធម្មតាវិញ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម