Connect with us

កូវីដ-១៩

កូវីដផ្ទុះខ្លាំងនៅឥណ្ឌា តែប្រទេសមួយជាប់នោះ មានការឆ្លងកើនឡើងដល់ទៅ១,២០០ភាគរយ

បានផុស

នៅ

យោងតាមការគណនាទិន្នន័យពីសកលវិទ្យាល័យ Johns Hopkins បានបង្ហាញថា បើគិតតួលេខជាមធ្យមសម្រាប់រយៈពេលមួយសប្តាហ៍ចាប់តាំងពីពាក់កណ្តាលខែមេសាមក ប្រទេសនេប៉ាល់ បានកត់ត្រានូវការកើនឡើងជាង ១,២០០ភាគរយនៃករណីឆ្លងជំងឺកូវីដ-១៩។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

យោងតាមស្ថិតិរបស់រដ្ឋាភិបាលបានបង្ហាញថា កាលពីថ្ងៃចន្ទ ប្រទេសនេះបានប្រកាសនូវចំនួនអ្នកឆ្លងវីរុសថ្មីខ្ពស់បំផុតក្នុងកំណត់ត្រាដល់ទៅ ៧,៣៨៨ករណីក្នុងរយៈពេល២៤ម៉ោងចុងក្រោយ។ ជាមធ្យម ប្រទេសនេះកំពុងរាយការណ៍អំពីការឆ្លងប្រចាំថ្ងៃ ២០០ករណីក្នុងមនុស្សមួយលាននាក់។

ប្រទេសជិតខាងនេប៉ាល់ គឺឥណ្ឌា ដែលកំពុងតែបន្តប្រយុទ្ធជាមួយនឹងរលកទី២ដ៏សាហាវ នៃជំងឺរាតត្បាតកូវីដ-១៩ បានបង្ហាញអត្រាជាមធ្យមប្រហាក់ប្រហែលគ្នានេះ ត្រឹមចុងខែមេសា។

យោងតាមទិន្នន័យពីសាកលវិទ្យាល័យ Johns Hopkins បានបង្ហាញថា ប្រទេសឥណ្ឌា បានរាយការណ៍ថា មានអត្រាជាមធ្យមប្រហែល២០៦ករណី ក្នុងមនុស្សមួយលាននាក់នៅថ្ងៃទី២២ខែមេសា។ 

ប្រទេសអាស៊ីខាងត្បូងដ៏តូច នេប៉ាល់ បានមើលឃើញថា ចំនួនករណីឆ្លងបានចាប់ផ្តើមធ្លាក់ចុះនៅក្នុងខែកុម្ភៈនិងចូលដល់ខែមីនា ដោយករណីដែលត្រូវបានគេរកឃើញថ្មី គឺចន្លោះពី៥០ទៅ១០០ករណីក្នុងមួយថ្ងៃ។ ប៉ុន្តែការឆ្លងបានផ្ទុះឡើងវិញនៅពាក់កណ្តាលខែមេសា ខណៈរលកទីពីររបស់ប្រទេសឥណ្ឌាបានបង្កើនល្បឿន ហើយករណីប្រចាំថ្ងៃនៅពេលនេះគឺឈានដល់រាប់ពាន់។

ប្រទេសនេប៉ាល់ ក៏បានរកឃើញករណីនៃវីរុសកូវីដ-១៩បំប្លែងខ្លួនឥណ្ឌាផងដែរ។

កាលពីថ្ងៃចន្ទ នាយករដ្ឋមន្ត្រីនេប៉ាល់លោក Khadga Prasad Sharma Oli បានប្រកាសថាប្រទេសនេះនឹងហាមឃាត់រាល់ជើងហោះហើរអន្តរជាតិ ដោយចាប់ផ្តើមពីពាក់កណ្តាលអធ្រាត្រថ្ងៃទី៦ដល់ថ្ងៃទី១៤ខែឧសភា៕

ប្រែសម្រួលដោយ៖ Vann Vann

ប្រភព៖ CNN

ចុចអាន៖ ដោយសារវ៉ាក់សាំងនិងការ Lockdown ចំនួនអ្នកជំងឺកូវីដ ទួរគី ទៅព្យបាលនៅមន្ទីរពេទ្យ ធ្លាក់ចុះពាក់កណ្តាល

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

វប្បធម៌ ជំនឿ២ នាទី មុន

តើ សីលធម៌ ក្នុងសង្គមខ្មែរ កើតឡើងដោយរបៀបណា?

ព័ត៌មានជាតិ៨ នាទី មុន

រដ្ឋបាលខេត្តសៀមរាប បើកយុទ្ធនាការតេស្តរក សារធាតុញៀនលើមន្ត្រីរាជការរបស់ខ្លួន

ព័ត៌មានជាតិ១៦ នាទី មុន

អ្នកជំនាញអន្តរជាតិ ចែករំលែកបទពិសោធដល់អង្គភាពប្រឆាំងអំពើពុករលួយ លើការគ្រប់គ្រងទំនាស់ផលប្រយោជន៍

ជីវិតកម្សាន្ដ១៨ នាទី មុន

នាដការី សុខគា គឹមលាង មោទនភាពកើតជាកូនខ្មែរចូលរួមកិច្ចការពារថែរក្សាសម្បត្តិបេតិកភណ្ឌជាតិ

ព័ត៌មានជាតិ២១ នាទី មុន

ក្រុមហ៊ុន ជីប ម៉ុង អ៊ិនស៊ី ស៊ីមេន ខបភើរេសិន ផ្លាស់ប្ដូរ អនុស្សរណៈយោគយល់គ្នាជាមួយ វិទ្យាស្ថានពហុបច្ចេកទេសកម្ពុជា និងបើកវគ្គបណ្ដុះបណ្ដាលការងារកំបោរក្នុងវិស័យសំណង់

Sokha Hotels

ព័ត៌មានពេញនិយម