Connect with us

កូវីដ-១៩

កម្លាំង​ចម្រុះ​ចុះ​ល្បាត​ក្នុង​ភូមិ​សាស្ត្រ​ ក្រោយ​យឿ​ត្រី​ច្បារអំពៅ ផ្ទុះ​ជំងឺ​កូ​វីដ​ធ្ងន់ធ្ងរ

បានផុស

នៅ

​កម្លាំង​ចម្រុះ​រួមមាន​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស​និង​សមត្ថកិច្ច​មូលដ្ឋាន​ខណ្ឌ​ច្បារអំពៅ​បាន​ចុះ​ល្បាត​ ក្នុង​ភូមិ​សាស្ត្រ​ក្រោយ​យឿ​ត្រី​ច្បារអំពៅ​ បន្ទាប់ពី​ផ្ទុះ​ជំងឺ​កូ​វីដ​១៩​ធ្ងន់ធ្ងរ​ពេក​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​តាម​សេចក្តី​រាយការណ៍​ពី​លោក ជូ វ៉ាន់​នី ជំនួយការ​សង្កាត់​ច្បារអំពៅ​ទី​២​បាន​ឲ្យ​ដឹង​ថា នៅ​វេលា​ម៉ោង​៩​ព្រឹក​ថ្ងៃទី​៤​ ខែឧសភា​នេះ ​កម្លាំង​ចម្រុះ​ដែល​មាន​សមាសភាព​ដូច​ខាង​រៀបរាប់​ខាងលើ​បាន​ចុះ​ល្បាត​ក្នុង​ភូមិ​សាស្ត្រ​ក្រោយ​យឿ​ត​ត្រី​ច្បារអំពៅ ​ក្នុងភូមិ​ដើម​ចាន់ ​សង្កាត់​ច្បារអំពៅ​ទី​២​ ខណ្ឌ​ច្បារអំពៅ ​រាជធានី​ភ្នំពេញ​ ដោយ​ក្នុង​បំណង​ គឺ​សុំ​កុំ​ឲ្យ​ជួបជុំ​ប្រមូល​ផ្តុំ​គ្នា​ពិសេស​ត្រូវ​ចេះ​សំអាតខ្លួន​ហើយ​ពាក់​ម៉ាស់​ជាប្រចាំ​។ លោក​ ជូ វ៉ាន់​នី បាន​បន្តថា ​មកដល់​ថ្ងៃនេះ ​វេលា​ម៉ោង​១០​និង​៣០​នាទី​ព្រឹក​ថ្ងៃ​ទី​៤​ខែឧសភា​នេះ​ គឺ​នៅ​មាន​អ្នកមាន​វិជ្ជមាន​កូ​វីដ​១៩​ចំនួន​៤១​នាក់ ​មិនទាន់​ដឹក​យក​ទៅ​ព្យាបាល​។​ ដូច្នេះ​កំណើន​នៃ​អ្នក​ឆ្លង​នៅ​មាន​ជា​បន្តបន្ទាប់​ហើយ​បើ​ពួកគាត់​នៅតែ​ពពាក់ពពូន​រាល់​ថ្ងៃ​នេះ​ គឺ​ការ​ឆ្លង​រាលដាល​នៅ​តែ​មាន​គួរ​ឲ្យ​បារម្ភ​។

​លោក ជូ វ៉ាន់​នី បាន​បញ្ជាក់​ថា​ គ្រាន់តែ​នៅ​ភូមិសាស្ត្រ​ក្រោយ​យឿ​ត្រី​ច្បារអំពៅ​ ដែល​ជា​តំបន់​មិន​រៀបរយ​មួយ​កន្លែង​សោះ​មាន​អ្នក​ឆ្លង​ជំងឺ​កូ​វីដ​១៩​រហូតដល់​ទៅ​៩៩​នាក់​ទៅ​ហើយ​។ ​ដូច្នេះ​សូម​មានការ​ប្រុង​ប្រយ័ត្ន​ខ្ពស់​បំផុត​ទើប​អាច​ទប់ស្កាត់​ជំងឺ​ដ៏​សាហាវ​នេះ​បាន​៕

អត្ថបទ៖ ​ន​រា

សូមចុចអាន៖ ​ឆ្លង​មួយ​ប្រាវធ្ងន់ធ្ងរ ខេត្ត​បន្ទាយ​មានជ័យ ដាក់​អនុវត្ត​ឲ្យ​ពលរដ្ឋ​ពាក់ម៉ាស រក្សា​​គម្លាត​ជា​ចាំបាច់

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

បច្ចេកវិទ្យា៥ ម៉ោង មុន

សែលកាត មានវត្តមានក្នុងការបង្ហាញពីសមត្ថភាពលើផ្នែកឌីជីថលរបស់ខ្លួន ក្នុងទិវាជាតិ វិទ្យាសាស្រ្ត បចេ្ចកវិទ្យា និងនវានុវត្តន៍ (STI) លើកទី២

ព័ត៌មានជាតិ៦ ម៉ោង មុន

សម្តេច ម៉ែន សំអន៖ កត្តាសន្តិភាពបាននាំមកនូវការរីកចម្រើនទាំងវិស័យពុទ្ធចក្រ និងអាណាចក្រ

ព័ត៌មានជាតិ៧ ម៉ោង មុន

ព្រឹកស្អែក សម្ដេចធិបតី ហ៊ុន ម៉ាណែត នឹងដឹកនាំគណៈប្រតិភូទៅបំពេញទស្សនកិច្ចផ្លូវការ នៅប្រទេស​ឡាវ

សេដ្ឋកិច្ច៧ ម៉ោង មុន

មន្ត្រីជាន់ខ្ពស់ធនាគារជាតិ៖ ក្រដាសប្រាក់ ៥ម៉ឺន រៀល មានគូសឆ្នូតកណ្តាលអាចប្តូរយកប្រាក់ថ្មីបានដោយឥតគិតថ្លៃ

ព័ត៌មានជាតិ៧ ម៉ោង មុន

ឯកឧត្តម ហ៊ុន ម៉ានី អញ្ជើញប្រគល់ផ្ទះជាអំណោយរបស់សម្ដេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ជូនក្រុមគ្រួសារយុវជន អន ផានិត

Sokha Hotels

ព័ត៌មានពេញនិយម