Connect with us

កូវីដ-១៩

​ឆ្លង​ជិត ១ ពាន់នាក់​ក្នុង​មួយ​ថ្ងៃ មន្រ្តីជំនាញ​បច្ចេកទេស​លើក​ពីមូលហេតុ

បានផុស

នៅ

អគ្គនាយកបច្ចេកទេសនៃក្រសួងសុខាភិបាល ឯកឧត្តម ហុក គឹមចេង បានបញ្ជាក់មូលហេតុដែលធ្វើឲ្យតួលេខនៃការ​ឆ្លងមានការកើនឡើង គឺដោយសារការ​ប្រើម៉ាស៊ីនតេស្តរហ័ស SARS-CoV-2 Rapid Antigen Test ទៅលើអ្នកសង្ស័យមានផ្ទុកជំងឺកូវីដ-១៩។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការឆ្លង​ប្រចាំថ្ងៃ​ដែលកើនឡើង​រហូត​​ថ្ងៃ​នេះមានជិត ១ពាន់នាក់ ដោយ​មន្រ្តី​សុខាភិបាល​បាន​សម្រុកធ្វើ​តេស្ត​ដោយ​ប្រើ​ម៉ាស៊ីន​តេស្ត​រហ័សអាច​បង្ហាញលទ្ធផល​រយៈ​ពេល ១៥ នាទី។

បើតាមលោក ហុក គីមចេង ការ​ធ្វើតេស្តដោយ​ប្រើម៉ាស៊ីនតេស្តរហ័ស​រយៈ១៥នាទី អាច​ដឹង​លទ្ធផល​វិជ្ជមាន​ឬអវិជ្ជមាន​ភ្លាមៗ ហើយ​វត្ថុសំណាកនឹង​ត្រូវ​បញ្ជូនទៅមន្ទីរពិសោធន៍​ម្តង​ទៀត។

ឯកឧត្តមបានបញ្ជាក់ថា ប្រជាពលរដ្ឋដែលរស់នៅតំបន់ក្រហមគឺជាតំបន់ហានិភ័យខ្ពស់ ដែល​អត្រាតេស្តរកអ្នកឆ្លងវីរុសកូវីដ-១៩ ពី១០ភាគរយ ឬលើស១០ភាគរយទៅទៀត ។ ម៉្យាងទៀត ដោយសាររាជរដ្ឋាភិបាល ពិសេសអាជ្ញាធរចេញវិធានការបិទខ្ទប់តំបន់មានហានិភ័យខ្ពស់បានទាន់ពេលវេលា ទើបអាចមានលទ្ធភាពតេស្តរកអ្នកវិជ្ជមានជំងឺ​កូវីដ-១៩ ដើម្បីកាត់ផ្ដាច់ខ្សែចម្លងវីរុសកូវីដ-១៩ ពីមនុស្សម្នាក់ទៅមនុស្សម្នាក់ទៀត៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម