Connect with us

កូវីដ-១៩

ចំពោះគ្រួសារក្រីក្រ និងងាយរងគ្រោះក្នុងអំឡុងពេលប្រយុទ្ធនឹងជំងឺកូវីដ-១៩នៅបន្តទទួលសាច់ប្រាក់រហូតចុងខែនេះ

បានផុស

នៅ

ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទាបានចេញសេចក្តីស្តីពីលទ្ធផលនៃការអនុវត្តកម្មវិធីឧបត្ថម្ភសាច់ ប្រាក់ជូនគ្រួសារក្រីក្រ និងងាយរងគ្រោះក្នុងអំឡុងពេលប្រយុ ទ្ធនឹងកូវីដ-១៩នៅតែបន្តទទួលបានសាច់ប្រាក់ពីថ្ងៃជូនដំណឹងនេះរហូតដល់ថ្ងៃ២៤ឧសភាឆ្នាំ២០២១។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

យោងតាមសេចក្តីជូនដំណឹងរបស់ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទាបានបញ្ចាក់អំពីលទ្ធផលនៃការអនុវត្តកម្មវិធីឧបត្ថម្ភសាច់ ប្រាក់ជូនគ្រួសារក្រីក្រ និងងាយរងគ្រោះក្នុងអំឡុងពេលប្រយុ ទ្ធនឹងកូវីដ-១៩ សម្រាប់ជុំទី៤ លើកទី៣ ដែលបានអនុវត្តចាប់ ពីថ្ងៃទី២៥ ខែមីនា ដល់២៤ ខែមេសា ឆ្នាំ២០២១ទើបបានបញ្ចប់ដោយរលូននាពេលថ្មីៗកន្លងមកនេះ ។ ជាមួយគ្នានេះដែរចំពោះការបើកសាច់ប្រាក់ជុំទី៥ លើកទី១ ដែលចាប់ផ្តើមអនុវត្តចាប់ពីថ្ងៃទី ២៥ ខែមេសា ដល់២៤ ខែឧសភា ឆ្នាំ២០២១បន្តទៀតកុំយល់ច្រឡំដរាបណារាជរដ្ឋាភិបាលពុំទាន់ចេញសេចក្តីជូនដំណឹងថ្មី។

ដោយឡែកគ្រួសារដែលមិនទាន់បានទទួលសាច់ប្រាក់ឧបត្ថម្ភពីរាជរដ្ឋាភិបាលដូចពត៏មានខាងលើសូមរួសរាន់មកទំនាក់ទំនងជាមួយអាជ្ញាធរមូលដ្ឋានដែលខ្លួនស្នាក់អាស្រ័យនោះដើម្បីទទួលបានអត្ថប្រយោជន៍ដែលរាជរដ្ឋាភិបាលបានផ្តល់ជូនជៀសវាងភាពមិនប្រក្រតីណាមួយកើតឡើងដោយសារតែការខុសឈ្មោះឬអត្តសញ្ញាណណាមួយនោះឲ្យសោះ៕ វិមាន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម