Connect with us

កូវីដ-១៩

អនុញ្ញាតឱ្យអ្នកជំងឺកូវីដប៉ះពន្លឺព្រះអាទិត្យអាចបន្ថយហានិភ័យនៃរោគសញ្ញាធ្ងន់ធ្ងរឬស្លាប់​

បានផុស

នៅ

អ្នកជំនាញនិយាយថា កាំរស្មីយូវីពីព្រះអាទិត្យធ្វើឱ្យស្បែកអ្នកជំងឺកូវីដ-១៩បញ្ចេញជាតិគីមីដែលអាចបន្ថយរោគសញ្ញា និងអត្រាមរណភាពដោយសារវីរុសនេះ។

Exploring the vulnerability of coronavirus to sunlight
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

វេជ្ជបណ្ឌិត Richard Weller នៃសាកលវិទ្យាល័យ  Edinburgh ប្រទេសស្កុតឡេន មានប្រសាសន៍ថា “យើងនៅតែមិនទាន់យល់ច្បាស់អំពី Covid-19 នៅឡើយ។ យ៉ាងណាលទ្ធផលសិក្សាដំបូងៗបង្ហាញថាការដាក់ឱ្យអ្នកជំងឺឱ្យប៉ះនឹងពន្លឺព្រះអាទិត្យគឺជាមធ្យោបាយមួយក្នុងការកាត់បន្ថយហានិភ័យនៃការស្លាប់។”

ចំណែក លោកសាស្រ្តាចារ្យ Chris Dibben មកពីសាកលវិទ្យាល័យដដែល លើកឡើងស្រដៀងគ្នាថា “រដូវកាលនិងអត្រាមរណភាពនៃអ្នកជំងឺកូវីដ-១៩ពិតជាមានទំនាក់ទំនងគ្នា។”

Reasons to be optimistic about COVID-19 | Northwell Health

អ្នកវិទ្យាសាស្ត្រជឿជាក់ថា ការប៉ះនឹងពន្លឺព្រះអាទិត្យអាចជួយអ្នកជំងឺបាន ព្រោះវាបណ្តាលឱ្យស្បែកបញ្ចេញនីត្រាតអុកស៊ីតដែលកាត់បន្ថយសមត្ថភាពចម្លងវីរុសក្នុងការធ្វើតេស្តនៅមន្ទីរពិសោធន៍។

ក្នុងករណីដែលបានលើកឡើងខាងលើ មិនមានន័យថា​ ការហាលថ្ងៃអាចព្យាបាលជំងឺកូវីដឱ្យជាសះស្បើយនោះទេ។ នេះចង់សំដៅដល់ការដែលអ្នកជំងឺប៉ះជាមួយពន្លឺព្រះអាទិត្យបានច្រើន ហានិភ័យនៃរោគសញ្ញាធ្ងន់ធ្ងរឬស្លាប់​នឹងត្រូវបានថយចុះ។ មូលហេតុនេះ ទើបគ្រូពេទ្យទូន្មានឱ្យអ្នកជំងឺបើកទ្វារបង្អួចដើម្បីឱ្យមានពន្លឺធម្មជាតិអាចជះប៉ះរាងកាយ ហើយបើសិនជាអាចការចេញទៅក្រៅបន្ទប់សម្រាកឬផ្ទះ ​ក៏ជួយបានច្រើនផងដែរ។

Does sunlight really kill coronavirus? US reveals more details of sunlight  study on COVID-19

ទោះយ៉ាងណា លោកបណ្ឌិត Weller បានព្រមានពីសក្តានុពលនិងគ្រោះថ្នាក់នៃការប៉ះជាមួយពន្លឺព្រះអាទិត្យនិងកាំរស្មីអ៊ុលត្រាវីយូទៅលើអ្នកជំងឺ Covid-19 ថា មិនគួរធ្វើឡើងឱ្យហួសកម្រិតទេ​ ដោយមិនត្រូវឈរហាលថ្ងៃរាប់ម៉ោងឡើយ។

ទន្ទឹមគ្នានេះ វេជ្ជបណ្ឌិតព្រមានបន្ថែមថា ពន្លឺព្រះអាទិត្យមិនមែនសុទ្ធតែផ្ដល់ផលល្អទេ វាអាចធ្វើឱ្យវ៉ាក់សាំង Covid-19 មិនសូវមានប្រសិទ្ធភាព ក្នុងនោះប្រជាជនដែលចាក់វ៉ាក់សាំង គួរតែធ្វើនៅនៅតំបន់ដែលមិនមានអាកាសធាតុក្ដៅខ្លាំង៕

ប្រែសម្រួល៖ សន្យា

ប្រភព៖ DAILY STAR

ចុចអាន៖ ត្រូវពន្លឺព្រះអាទិត្យ​មួយ​ថ្ងៃត្រឹមតែ១០នាទី អាចជួយពង្រឹង​ប្រព័ន្ធភាពស៊ាំ

ចុចអាន៖ កុំឲ្យស្ត្រេសធ្ងន់ធ្ងរពេលបិទខ្ទប់ សាកល្បងតិចនិកដោះស្រាយនេះ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម