Connect with us

កូវីដ-១៩

ពលករខ្មែរម្នាក់ បានស្លាប់ដោយកូវីដ១៩ ដំបូងនៅទីក្រុងបាងកកប្រទេសថៃ

បានផុស

នៅ

ពលករ​ខ្មែរ​ម្នាក់ធ្វើការ​នៅ​ប្រទេស​ថៃ​បាន​ស្លាប់​ដោយសារ​ជំងឺ​កូវីដ១៩ ​នៅ​ក្នុង​មន្ទីរពេទ្យ​ទីក្រុង​បាងកក​កាល​ពី​ថ្ងៃ​ទី​៣០ ​មេសា​ឆ្នាំ​២០២១​កន្លង​ទៅ​។ នេះបើយោងតាម ការឲ្យដឹងរបស់​អ្នក​នាំ​ពាក្យ​ក្រសួង​ការបរទេស និង សហប្រតិបត្តិការអន្តរជាតិប្រាប់សារព័ត៌មាននៅថ្ងៃទី ៤ ខែ ឧសភានេះ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក ​កុយ គួង ​​អ្នក​នាំ​ពាក្យ​ក្រសួង​ការបរទេស និង សហប្រតិបត្តិការអន្តរជាតិកម្ពុជាបាន​ឲ្យ​ដឹង​ថា ​ពលករ​ខ្មែរ​ដែល​បាន​ស្លាប់នោះ​មានស្រុកកំណើតនៅខេត្ត​ត្បូងឃ្មុំមកធ្វើការងារនៅទីក្រុងបាងកក ជាពលករស្របច្បាប់ភេទប្រុស មាន​អាយុ ៣៤ ឆ្នាំនិងដែលបានឆ្លងជំងឺកូវីដ១៩ កាលពីថ្ងៃទី​១៨ ខែមេសា ឆ្នាំ២០២១ ក្រោយ​ទទួលការព្យាបាលនៅមន្ទីរ ពេទ្យ​ក្នុង​ទីក្រុងបាងកក។ សពជាពលករនេះ ត្រូវបានបូជានៅប្រទេសថៃតែម្តង។ នេះជាករណីទីមួយដែលពលករខ្មែរម្នាក់ត្រូវបានកូវីដ១៩ឆក់យកជីវិតនៅក្នុងទឹកដីនៃប្រទេស ថៃ។

ព្រះមហាក្សត្រតែងតាំង លោក កុយ គួង និងលោកស្រី ទូត  បញ្ញាជារដ្ឋលេខាធិការក្រសួងការបរទេសខ្មែរ – DAP News

អ្នកនាំពាក្យក្រសួងការបរទេសបានឲ្យដឹងថា ប្រពន្ធរបស់សពខាងលើដែលជាពលករខ្មែរ​ដូចគ្នានោះបានឆ្លងកូវីដ១៩ ទន្ទឹមនឹងស្វាមីខ្លួនដែរ ។ បច្ចុប្បន្ននេះ​នាងកំពុងតែបន្តព្យាបាល​ក្នុងមន្ទីរពេទ្យដោយមានការដាក់ឧបករណ៍​ជំនួយដង្ហើម ​។ លោក កុយ គួង បានឲ្យដឹងទៀតថាៈស្ថានទូតកម្ពុជាប្រចាំប្រទេសថៃ បានទាក់ទងទៅមន្ទីរពេទ្យព្យាបាលប្រពន្ធសព​ជាប្រចាំនិងបានអះអាងដែរថា មន្ទីរពេទ្យក៏បានយកចិត្តទុកដាក់ព្យាបាលអ្នកជំងឺជាពលករខ្មែររូបនេះផងដែរ ។ ជាមួយនេះស្ថានទូតកម្ពុជាក៏កំពុងទាក់ទងសហការជាមួយ ក្រុមហ៊ុនបញ្ជូននិងទទួលពលករ ដើម្បីទាមទារអត្ថប្រយោជន៍នានាជូនគ្រួសារជនរងគ្រោះស្លាប់ដោយកូវីដ១៩នេះផងដែរ៕ ​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម