Connect with us

កូវីដ-១៩

នាយឧត្តមសេនីយ៍ វង្ស ពិសេន ក្រើនរម្លឹកដល់ក្រុមប្រតិបត្តិការចាក់វ៉ាក់សាំង អនុវត្តវិធានការសុខាភិបាលឲ្យបានខ្ជាប់ខ្ជួន

បានផុស

នៅ

លោកនាយឧត្តមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការ កងយោធពលខេមរភូមិន្ទ បានបានថ្លែងក្រើនរម្លឹកដល់ ក្រុមប្រតិ​បត្តិការចាក់វ៉ាក់សាំងឱ្យអនុវត្តវិធានការសុខាភិបាលឱ្យបានខ្ជាប់ខ្ជួន ដោយរក្សាគម្លាតសុវត្ថិភាពបុគ្គល និងតម្រូវឲ្យពាក់ម៉ាស់ឲ្យបានគ្រប់គ្នា ដើម្បីជៀសវាងហានិភ័យដែលអាចកើតមានឡើង។

ការក្រើនរម្លឹកបែបនេះ ខណៈលោកនាយឧត្តមសេនីយ៍ វង្ស ពិសេនបានចុះពិនិត្យយុទ្ធនាការចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ជូនដល់ប្រជាពលរដ្ឋនៅតំបន់ក្រហម ស្ថិតក្នុងភូមិសាស្ត្រខណ្ឌពោធិ៍សែនជ័យ ដែលមាន សង្កាត់ចោមចៅទី១ សង្កាត់ចោមចៅទី២ និងសង្កាត់កាកាបទី១ កាលពីព្រឹកថ្ងៃទី៤ ខែឧសភា ឆ្នាំ២០២១។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោកនាយឧត្តមសេនីយ៍ វង្ស ពិសេន ក៏បានណែនាំប្រជាពលរដ្ឋដែលមកទទួលវ៉ាក់សាំងទាំងអស់ ត្រូវស៊ូទ្រាំការលំបាកមួយរយៈ ប្រសើរជាងមិនបានចាក់វ៉ាក់សាំងការពារ។

លោកនាយឧត្តមសេនីយ៍ វង្ស ពិសេន ថ្លែងថា “ក្រុមប្រតិបត្តិការតាមបណ្ដាគោលដៅទាំងអស់ រួមទាំងប្រជាពលរដ្ឋផង ត្រូវយកចិត្តទុកដាក់រៀបចំសណ្ដាប់ធ្នាប់ឲ្យបានល្អ ពិសេសការអនុវត្តវិធានការសុខាភិបាល ដោយរក្សាគម្លាតសុវត្ថិភាពបុគ្គល និងតម្រូវឲ្យពាក់ម៉ាស់ឲ្យបានគ្រប់គ្នា ដើម្បីជៀសវាងហានិភ័យដែលអាចកើតមានឡើង”។

នេះជាថ្ងៃទី៤ហើយ នៃយុទ្ធនាការចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋ ដែលមានអាយុចាប់ពី១៨ ឆ្នាំឡើង តាមបទបញ្ជាដ៏ខ្ពង់ខ្ពស់របស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ក្នុងផែនការចាក់វ៉ាក់សាំងឲ្យបានមួយរយភាគរយសម្រាប់ប្រជាពលរដ្ឋរស់នៅក្នុងរាជធានីភ្នំពេញ។

ដោយឡែកនៅតំបន់ក្រហម កងទ័ពទទួលភារកិច្ចរ៉ាប់រងចាក់ជូនប្រជាពលរដ្ឋនៅ៤ ខណ្ឌ គឺខណ្ឌពោធិ៍សែនជ័យ ខណ្ឌមានជ័យ ខណ្ឌកំបូល និងខណ្ឌដង្កោ។

តាមរបាយការណ៍របស់អនុគណ:កម្មការ ក្នុងរយៈពេល៣ថ្ងៃកន្លងមកនេះយុទ្ធនាការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ជូនប្រជាពលរដ្ឋនៅតំបន់ក្រហម ក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ ក្រុមពេទ្យកងទ័ពចាក់វ៉ាក់សាំងជូនបងប្អូនប្រជាពលរដ្ឋ បានចំនួនជាងមួយសែននាក់ហើយ តាមផែនការក្រសួងការពារជាតិ នឹងត្រូវចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩នៅតំបន់ក្រហមប្រមាណ ៥២ ម៉ឺននាក់ និងសម្រេចឱ្យបានរួចរាល់នៅបំណាច់ខែឧសភា ឆ្នាំ២០២១នេះ៕ 

អត្ថបទ៖កោះកែវ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សន្តិសុខសង្គម៤ នាទី មុន

នគរបាលខណ្ឌទួលគោកឃាត់ខ្លួនសិស្សសាលាជាង១០០នាក់

សេចក្ដីជូនដំណឹង៧ នាទី មុន

សេចក្ដីជូនដំណឹងស្ដីពីការអញ្ជើញចូលរួមពិគ្រោះថ្លៃការផ្គត់ផ្គង់ប្រេងឥន្ធនៈ និងប្រេងរំអិល សម្រាប់ឆ្នាំ ២០២៤ ជូនមន្ទីរទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច ខេត្តព្រះសីហនុ

ព័ត៌មានជាតិ២៣ នាទី មុន

មន្ត្រីជាន់ខ្ពស់ការងារ ណែនាំពលករខ្មែរធ្វើការនៅថៃ កុំធ្វើដំណើរតាម​ច្រករបៀង ចៀសវាងប៉ះពាល់ដល់សុខសុវត្ថិភាព

ជីវិតកម្សាន្ដ៣១ នាទី មុន

បាត់មុខយូរ តារាកំប្លែងថៃ Chusi ធ្លាក់ខ្លួនដេកតាមវត្តអារាម

ជីវិតកម្សាន្ដ៣៩ នាទី មុន

ជូរី ល្អហួស សុំការលើកទឹកចិត្តពីមហាជន ខណៈត្រៀមចេញទៅប្រកួតលើឆាកអន្តរជាតិ ថ្ងៃស្អែក

ព័ត៌មានជាតិ៣ ថ្ងៃ មុន

អ្នកឧកញ៉ា គួច ម៉េងលី÷ បើមិននាំខ្លួនមេខ្លោងក្រុមហ៊ុន CIC Plc មកផ្ដន្ទាទោសទេ ពលរដ្ឋនឹងលែងជឿប្រព័ន្ធយុត្តិធម៌កម្ពុជា

ព័ត៌មានជាតិ២០ ម៉ោង មុន

ទ្រព្យសកម្មរបស់ក្រុមហ៊ុន CIC Plc ប្រមាណ ៩០% នៃចំនួនទឹកប្រាក់សរុប ត្រូវបានប្រមូលមកវិញ

ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ មុន

Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភព​លោកជាថ្មី

កីឡា៦ ថ្ងៃ មុន

ជើងឯកម៉ុងហ្គោលី Erdene​ អរគុណបុរសធ្លាប់ដឹកដៃ ឈឿង ល្វៃ ធ្វើឲ្យក្តីស្រមៃក្លាយជាការពិត

ជីវិតកម្សាន្ដ៥ ថ្ងៃ មុន

ខេមរៈ សិរីមន្ត ៖ «ទោះខ្ញុំមិនមែនជាអ្នកធំ តែសុំធ្វើកិច្ចការធំខ្លះជូនជាតិតាមវិជ្ជាជីវៈសិល្បៈ បង្ហាញទៅពិភពលោក»

Sokha Hotels

ព័ត៌មានពេញនិយម