Connect with us

ជីវិតកម្សាន្ដ

យ៉េ​ យ៉េ ភ័យ​បុក​ពោះ​ខណៈរង់ចាំ​លទ្ធផល​សំ​ណាក​ជាថ្មី​ក្រោយ​ព្យាបាល​កូ​វីដ​ជិត​កន្លះ​ខែ​

បានផុស

នៅ

​តារា​កំប្លែង​ និង​សម្តែង​ភេទ​ទី​៣ យ៉េ​យ៉េ គិត​មកដល់ពេលនេះ​នាង​បាន​ចូល​សម្រាក​ព្យាបាល​ជំងឺ​កូវីដ​-១៩​ជិត​កន្លះ​ខែ​ហើយ​ បន្ទាប់ពី​ធ្វើតេស្ត​វិ​ជ្ជមាន​ជំងឺ​មួយ​នេះ​។​

បើតាម​ការសង្កេត​អំឡុងពេល​កំពុង​ព្យាបាល​ជំងឺ​កូ​វីដ​-១៩​នេះដែរ ​មើលទៅ​សុខភាព​របស់ យ៉េ​យ៉េ ហាក់​គ្មានអ្វី​ប្រែ​ព្រួល​នោះទេ​ ​ខណ​:​ពេលនេះ​នាង​បញ្ជា​ក់ថា​ កំពុង​រង់ចាំ​លទ្ធផល​ធ្វើតេស្ត​សំណាក​ជាថ្មី​ទាំង​អារម្មណ៍​ភ័យ​ផង​អរ​ផង​។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

តារា​ភេទ​ទី​៣​រូបនេះ​បាន​និយាយថា ​ភ័យ​ណា​ស់បន្តិ​ច​ទៀត​ពេទ្យ​ប្រកាស​លទ្ធផល​ហើយ​តើ​ត្រូវ​នៅ​សម្រាក​ព្យាបាល​បន្ត​ ឬ​ត្រូវបាន​ជាសះស្បើយ​ទៅផ្ទះ សុំ​ពាក្យ​ជូនពរ​ម្នាក់​មួយ​មក​បងប្អូន​ទាំងអស់គ្នា​។​ ពាក្យ​ជូនពរ​របស់​បងប្អូន​ទាំងអស់គ្នា​វា​ជា​កម្លាំង​ចិត្ត​មួយ​ដ៏​ធំ​សម្រាប់​ខ្ញុំ​នៅពេលនេះ​។​

យ៉េ​យ៉េ បន្ថែមថា ពេលនេះនាងគ្មានអ្វី​ក្រៅពី​ម្រាមដៃ​ដប់​អរគុណ​ដល់​បងប្អូន​ទាំងអស់គ្នា​សម្រាប់​ការលើកទឹកចិត្ត​ និង​អរគុណ​ដល់​លោកគ្រូ​ពេទ្យ​ ឣ្ន​ក​គ្រូពេទ្យ​សម្រាប់​ការលះបង់​មួយ​នេះ​មកដល់​ប្រជាជន​ខ្មែរ ពេលនេះ​នាងបាន​ប្រសើរឡើង​ច្រើន​ហើយ៕

អត្ថបទ ៖ ចាន់​រ៉ា​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ១៨ នាទី មុន

អ្នកស្រាវជ្រាវប្រទះឃើញប្រភេទឧរង្គសត្វ​សង្ស័យជាប្រភេទថ្មីសម្រាប់កម្ពុជានិងសកលលោក

ព័ត៌មានជាតិ១៨ នាទី មុន

អាជ្ញាធរខេត្តកំពង់ធំ ប្រគល់វិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ ប្រមាណ ១.០០០ បណ្ណ ជូនប្រជាពលរដ្ឋ ស្រុកប្រាសាទសំបូរ

ជីវិតកម្សាន្ដ២៣ នាទី មុន

ប្រភពជិតស្និទ្ធថា Joon Yeol និង Hyeri ឈប់ទាក់ទងគ្នាតាំងពីដើមខែកុម្ភៈឆ្នាំមុនម៉្លេះ

ព័ត៌មានអន្ដរជាតិ២៤ នាទី មុន

ផ្សារហ៊ុន វៀតណាម ធ្លាក់ចុះ ក្រោយប្រធានាធិបតីលាលែងពីតំណែង

ព័ត៌មានជាតិ៣៩ នាទី មុន

ស្អាតស្អំ ប្រសិទ្ធភាព រហ័ស គឺជា​ការប្តេជ្ញា​ចិត្ត​ពី​រដ្ឋមន្រ្តី​ថ្មី​​ដឹកនាំនៅក្រសួង​សាធារណការ​និងដឹកជញ្ជូន

Sokha Hotels

ព័ត៌មានពេញនិយម