Connect with us

កូវីដ-១៩

សុំកុំ​ចេញក្រៅ​ផ្ទះ ភូមិ​ចំនួន ៣ នៅខណ្ឌ​ច្បារអំពៅ ​​កំពុង​ផ្ទុះ​​រាលដាល​​ អ្នក​ឆ្លងកូវីដ

បានផុស

នៅ

អនុគណៈកម្មការ​ស្រាវជ្រាវកូវីដ ១៩ នៅ​មុននេះ​បាន​ប្រកាស​ភូមិចំនួន ០៣ ក្នុង​ខណ្ឌ​ច្បារអំពៅក្នុង​បញ្ជី​ក្រហម ក្រោយ​ រកឃើញការ​ឆ្លង​រាលដាលធ្ងន់ធ្ងរ​ក្នុង​សហគមន៍។ បងប្អូនប្រជាពលរដ្ឋ ដែលរស់នៅក្នុង​ភូមិខាងក្រោម ប្រសិនបើមិនចាំបាច់ សូមកុំចេញពីផ្ទះ និង​បន្ត​ប្រុងប្រយ័ត្នការពារ​ខ្លួន។

-ភូមិដើមចាន់/១ សង្កាត់ច្បារអំពៅទី២ ខណ្ឌច្បារអំពៅ
-ភូមិកណ្តាល/១ សង្កាត់ច្បារអំពៅទី២​ ខណ្ឌច្បារអំពៅ
-ភូមិដើមស្លែង/១ សង្កាត់ច្បារអំពៅទី២​ ខណ្ឌច្បារអំពៅ

គួរ​បញ្ជាក់ថា មូលដ្ឋាន​ខណ្ឌ​ច្បារអំពៅស្ថិត​នៅ​តំបន់លឿង និងលឿងទុំ។ យ៉ាងណាមិញអាជ្ញាធរ​នៅតែ​បន្ត​រិតត្បិត​ការធ្វើដំណើរចេញចូលនៅតំបន់មានហានិភ័យខ្ពស់។ ដូចជា​នៅ​ភូមិកោះនរា ស្ថិតក្នុងសង្កាត់និរោធ ខណ្ឌច្បារអំពៅ អាជ្ញាធរ​បានសម្រេចបិទច្រកចេញចូលលើកលែងតែអ្នកមានលិខិតបេសកកម្ម និងត្រូវចេញទៅរកមន្ទីរពេទ្យ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការបិទផ្លូវចេញចូលភូមិកោះនរានេះ គឺធ្វើឡើងតាំងពីម៉ោង០០នាទីឆ្លងចូលថ្ងៃទី២៩ ខែមេសា ដោយក្នុងនោះអ្នកចេញចូលបានមានតែអ្នកមានលិខិតបេសសកម្មនិងរថយន្តសង្រ្គោះឬអ្នកមានជំងឺចាំបាច់ត្រូវការសង្រ្គោះ។

បើ​តាម​លោកអ៊ុង រ៉ូន បានបញ្ជាក់ថា មូលហេតុដែលអ្នកភូមិកោះនរាត្រូវបានបិទមិនអនុញាតឲ្យចេញចូលដោយសារតែឆ្លង​រាល​ដាលជំងឺកូវីដ១៩ជាសហគមន៍ ពាក់ព័ន្ធ​បន្ទប់ព្យាបាលជំងឺមួយ​កន្លែង មានទីតាំងផ្ទះលេខ១៦៥ ផ្លូវ​៣៤៩​ភូមិ​កោះនរា សង្កាត់និរោធបានឆ្លងជំងឺកូវីដក្នុងគ្រួសាររហូតដល់៥នាក់តាំងពីថ្ងៃទី២៤ខែមេសាមក៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៣ ម៉ោង មុន

កម្មករ​នៃ​រោងចក្រ Y & W ជិត​២០០០​នាក់ បាន​បើកប្រាក់​ឈ្នួល និង​ប្រាក់​បំណាច់ ដោយ​ពេញចិត្ត និង​មាន​ជំនឿ​លើ​រាជរដ្ឋាភិបាល

ព័ត៌មានជាតិ៣ ម៉ោង មុន

ឯកអគ្គរដ្ឋទូត​សាធារណរដ្ឋ​សហភាព​មី​យ៉ាន់​ម៉ា បេ្ត​ជ្ញា​ចិត្ត​ក្នុង​ការជំរុញ​ទំនាក់ទំនង និង​កិច្ចសហប្រតិបត្តិការ​រ​វាង​មី​យ៉ាន់​ម៉ា​-​កម្ពុជា​ឱ្យ​កាន់តែ​រឹងមាំ

ព័ត៌មានអន្ដរជាតិ៦ ម៉ោង មុន

ការសិក្សា ៖ ស្រ្តីដែលមានផ្ទៃពោះខំប្រឹងធ្វើការក្រោមកម្ដៅខ្លាំង ប្រឈមហានិភ័យកូនស្លាប់ក្នុងពោះ

ព័ត៌មានជាតិ៧ ម៉ោង មុន

ស្ថានីយប្រព្រឹត្តកម្មទឹកកខ្វក់ទី ៣ នៅ​ខេត្តព្រះសីហនុដាក់សម្ពោធ​ឲ្យដំណើការជា​ផ្លូវការ

ព័ត៌មានអន្ដរជាតិ៧ ម៉ោង មុន

ជនចំណាកស្រុកជាង ៥០០ នាក់ចូលចតនៅ អង់គ្លេស តាមទូកតូចៗ

ព័ត៌មានជាតិ៦ ថ្ងៃ មុន

ម្ចាស់សំណង់របងថ្មនៅរមណីយដ្ឋានឆ្នេរនេសាទ នៅ​តែរឹងទទឹងមិនព្រមវាយកម្ទេចរបងចេញ

ព័ត៌មានអន្ដរជាតិ២ ថ្ងៃ មុន

Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភព​លោកជាថ្មី

ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ មុន

អ្នកវិទ្យាសាស្ត្រស្កុតឡែនរកឃើញហ្វូស៊ីលចម្លែករូបរាងដូចសត្វនាគចិនអាយុកាល ២៤០ លានឆ្នាំ

ព័ត៌មានជាតិ៥ ថ្ងៃ មុន

សម្តេច​​​ ហ៊ុន សែន ​៖​ ហេតុ​អ្វី​បាន​ជា​មក​ដល់​ពេល​នេះ​ហើយ​មាន​មន្ត្រី​យើង​ប្រព្រឹត្ត​បែប​នេះ​ ដោយ​ពាក់​ស្បែក​ជើង​ចូល​ក្នុង​ព្រះ​វិហារ?

ជីវិតកម្សាន្ដ១ ថ្ងៃ មុន

ខេមរៈ សិរីមន្ត ៖ «ទោះខ្ញុំមិនមែនជាអ្នកធំ តែសុំធ្វើកិច្ចការធំខ្លះជូនជាតិតាមវិជ្ជាជីវៈសិល្បៈ បង្ហាញទៅពិភពលោក»

Sokha Hotels

ព័ត៌មានពេញនិយម