Connect with us

កូវីដ-១៩

មន្ត្រី​ក្រសួងផែនការ​ម្នាក់​ទៀតហើយ​បាន​ឆ្លង​ជំងឺ​កូ​វីដ​១៩ និងមានអ្នកពាក់ព័ន្ធ៧នាក់

បានផុស

នៅ

​​មន្ត្រី​នៃ​អគ្គាធិការដ្ឋានក្រសួងផែនការ​ម្នាក់ទៀត​ត្រូវបាន​រកឃើញ​វិជ្ជមាន​កូ​វីដ​-១៩ ជាមួយនឹង​ភរិយា​នៅ​ថ្ងៃទី​០៣ ខែឧសភា ឆ្នាំ​២០២១​។​ ចំណែក​អ្នកជិតខាង៦​នាក់​ផ្សេងទៀត​រស់នៅ​ម្តុំ​អ្នកជំងឺ​ខាងលើ​ត្រូវបាន​រកឃើញ​វិ​ជ្ជ​មាន​កូ​វីដ​-១៩ កាលពី​ថ្ងៃទី​២៨ ខែមេសា ឆ្នាំ​២០២១​កន្លងទៅ។​

លោក ស្រី​ដា អ្នកនាំពាក្យ​ក្រសួងផែនការ​បាន​មានប្រសាសន៍​នៅ​រសៀល​ថ្ងៃទី​០៤​ ខែឧសភា​ នេះថា​មន្ត្រី​ដែល​ឆ្លង​ថ្មី​នេះ​មានឈ្មោះ​ អ៊ុក ទិ​ត្យ​សុ​ភ័​ក្រ​ ភេទ​ប្រុស​អាយុ​៤១​ឆ្នាំ មាន​អាសយដ្ឋាន​នៅ​សង្កាត់​ផ្សារ​ដើមថ្កូវ​ ខណ្ឌ​ចំការ​មន​ រាជធានី​ភ្នំពេញ​។​

លោក​បាន​បន្តថា ​កាលពី​ព្រឹក​ថ្ងៃទី​៩ ​ខែមេសា ​ឆ្នាំ​២០២១​ លោក សុ​ភ័​ក្រ​ បាន​អញ្ជើញ​មក​ទទួល​ការ​ចាក់​វ៉ាក់សាំង​ដូសទី​១​ នៅ​ទីស្ដីការ​ក្រសួងផែនការ និង​បន្ត​អវត្តមាន​រហូតដល់រ​សៀ​ល​ថ្ងៃទី​២៣ ​ខែ​មេសា ​ឆ្នាំ​២០២១​ទើប​ឃើញ​វត្តមាន​រូបលោក​មក​ទទួល​ការចាក់​វ៉ាក់សាំង​ដូ​ស​ទី​២​នៅ​ទីស្ដីការក្រសួង​។​

លោក​បាន​បន្ថែមថា ​ចំពោះ​ទីស្នាក់អាស្រ័យ​បច្ចុប្បន្ន​របស់លោក​ សុ​ភ័​ក្រ​ តំបន់​រស់នៅ​របស់លោក​អ្នកជិតខាង​ចំនួន​៦​រូប​បានធ្វើ​តេស្ត​វិជ្ជមាន​កូ​វីដ​១៩នៅ​ថ្ងៃទី​២៨ ​ខែមេសា ​ឆ្នាំ​២០២១​ហើយ​រូបលោក​អ៊ុក​ទិ​ត្យ ​សុភ័ក្ត្រ​ ព្រមទាំង​ភរិយា​ត្រូវបានក្រុមគ្រូពេទ្យ​យក​សំណាក​ធ្វើតេស្តថ្ងៃទី​៣០ ​ខែមេសា​ឆ្នាំ​២០២១​ដោយ​លទ្ធ​ផលបង្ហា​ញ​ថ្ងៃទី​០៣​ខែឧសភា​ថា​ មាន​វិជ្ជមាន​កូ​វីដ​១៩​ទាំងពីរ​នាក់​។

ក្រសួងផែនការ​សូម​ណែនាំ​ដល់​អ្នក​ដែល​ធ្លាប់​ប្រាស្រ័យ​ទាក់ទង​ជាមួយនឹង​អ្នកជំងឺ​ខាងលើ​ផ្ទាល់​ត្រូវ​ទៅយក​សំណាក​នៅតាម​ទីតាំង​ដែល​ក្រសួង​បានកំណត់ ​ក្នុងនោះ​មាន​មន្ទី​រពេទ្យ​ខ្មែរ​សូ​វៀត មជ្ឈមណ្ឌល​សុខភាព​ចាក់អង្រែ​ក្រោម វិទ្យាល័យ​បាក់​ទូក វិទ្យាល័យ​បឹងត្របែក ​និង​សាលាបឋម​សិក្សា​សុភមង្គល​ព្រមទាំង​ដាក់ខ្លួន​ឲ្យ​នៅ​ដា​ច់ដោយ​ឡែក​រយៈពេល​១៤​ថ្ងៃ​។​

ចំពោះ​អ្នកពាក់ព័ន្ធ​ដោយ​ប្រយោល​សូមមេត្តា​ធ្វើ​ច​ត្តា​ឡី​ស័ក​នៅតាម​ផ្ទះ​រយៈពេល​១៤​ថ្ងៃ និង​តាម​ដាន​សុខភាព​ខ្លួនឯង​ដោយ​គោរព​វិធានការ​របស់​ក្រសួងសុខាភិបាល​។​

នេះ​ជា​ករណី​ទី​៥​ហើយ​ដែល​ក្រសួងផែនការ​មាន​មន្ត្រី​ឆ្លង​ជំងឺ​កូ​វីដ​១៩​ក្នុង​ព្រឹត្តិការ​ណ៍សហគ​មន៍​២០​កម្ភៈ​៕​

អត្ថបទ ៖ សំអឿន​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ២ ថ្ងៃ មុន

អ្នកឧកញ៉ា គួច ម៉េងលី÷ បើមិននាំខ្លួនមេខ្លោងក្រុមហ៊ុន CIC Plc មកផ្ដន្ទាទោសទេ ពលរដ្ឋនឹងលែងជឿប្រព័ន្ធយុត្តិធម៌កម្ពុជា

ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ មុន

Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភព​លោកជាថ្មី

កីឡា៥ ថ្ងៃ មុន

ជើងឯកម៉ុងហ្គោលី Erdene​ អរគុណបុរសធ្លាប់ដឹកដៃ ឈឿង ល្វៃ ធ្វើឲ្យក្តីស្រមៃក្លាយជាការពិត

ជីវិតកម្សាន្ដ៤ ថ្ងៃ មុន

ខេមរៈ សិរីមន្ត ៖ «ទោះខ្ញុំមិនមែនជាអ្នកធំ តែសុំធ្វើកិច្ចការធំខ្លះជូនជាតិតាមវិជ្ជាជីវៈសិល្បៈ បង្ហាញទៅពិភពលោក»

សន្តិសុខសង្គម១៩ ម៉ោង មុន

សមត្ថកិច្ចស្រុកស្វាយលើ ឃាត់ខ្លួនប្តីប្រពន្ធ ១គូសង្ស័យរួមគំនិតសម្លាប់កូនខ្លួនឯង អាយុទើបតែ ២២ខែ

Sokha Hotels

ព័ត៌មានពេញនិយម