Connect with us

កូវីដ-១៩

បុរស​វិជ្ជមាន​ជំងឺ​កូ​វីដ​​១៩ម្នាក់ បាន​ស្លាប់ក្រោយបញ្ជូនមក​ដល់​មន្ទីរ​បង្អែក​ខេត្ត​តាកែវ

បានផុស

នៅ

​លោក ​នុត ​ស៊ី​ណាត​ ប្រធាន​មន្ទីរ​សុខាភិបាល​ខេត្ត​តាកែវ​ បាន​ឲ្យ​ដឹង​ថា​ លើក​ទី​១​ហើយ​ដែល​មាន​អ្នកជំងឺ​កូ​វីដ​១៩​ម្នាក់​ បាន​ស្លាប់​ក្រោយពេល​បញ្ជូន​មកដល់​មន្ទីរ​ពេទ្យបង្អែក​ខេត្តតាកែវ​។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​បុរស​ដែល​ស្លាប់​នោះ ​លោក​ប្រធាន​មន្ទីរ​បាន​ប្រាប់​ថា មានឈ្មោះ​ សោម​ ស៊ី​ណាត​ ភេទ​ប្រុស​អាយុ​៤៥​ឆ្នាំ​ រស់នៅ​ភូមិ​ដំណាក់​ត្រ​យឹ​ង​ ឃុំ​ជំ​រះ​ពេន​ ស្រុក​សំរោង ​មានមុខ​របរ​ដឹក​ម្ហូប​លក់​តាម​ភូមិ​ត្រូវ​បាន​បញ្ជូន​មកពី​មន្ទីរពេទ្យ​ឯកជន​មួយ​កន្លែង​នៅ​ផ្សារ​ថ្នល់​បត់​យីហោ​មន្ទីរ​សម្រាក​ព្យាបាល​តឹក​ប៊ុន​ហូ​ញ​។ លោក​បាន​បញ្ជាក់​ទៀត​ថា​ អ្នកជំងឺ​បាន​ធ្វើ​ដំណើរ​មក​មន្ទីរ​ពេទ្យ​បង្អែក​ខេត្តតាកែវ​ នៅ​ថ្ងៃទី​០៤ ​ខែ​ឧសភា ​ឆ្នាំ​២០២១​ ដោយ​ក្រុម​គ្រូពេទ្យ​បាន​យក​សំណាក​គាត់​រកឃើញ​វិជ្ជមាន​ជំងឺ​កូ​វីដ​១៩​ ដោយ​ស្ថានភាព​អ្នកជំងឺ​ធ្ងន់ធ្ងរ​ពេក​ទើប​មិន​អាច​ជួយ​សង្គ្រោះ​បាន​ទើប​បណ្តាល​ឲ្យ​ស្លាប់​នៅ​ក្នុង​មន្ទីរ​ពេទ្យ​បង្អែក​ខេត្ត​។

​ក្រោយ​ស្លាប់​បុរស​ខាងលើនេះ រដ្ឋបាល​ស្រុក​សំរោង​បាន​ចេញ​សេចក្តីជូនដំណឹង​ដល់​អ្នក​ដែល​ធ្លាប់​មាន​ប្រាស្រ័យ​ទាក់ទង​ជាមួយ​អ្នកជំងឺ​ឈ្មោះ​ សោម ​ស៊ី​ណាត ​សូម​ចូលរួម​សហ​ការណ៍​បន្ទាន់​ជាមួយ​អាជ្ញាធរ​មូលដ្ឋាន​ ដើម្បី​ចូលរួម​បង្ការ​និង​ទប់ស្កាត់​ការ​ឆ្លង​រីក​រាលដាល​នៃ​ជំងឺ​កូ​វីដ​-១៩​នឹង​សូម​ទៅ​ធ្វើ​តេស្ត​ជាបន្ទាន់​៕

អត្ថបទ៖ វីរៈ​

សូមចុចអាន៖ បន្តរកឃើញ​អ្នក​ឆ្លង ១១ នាក់ទៀត ចូលរួម​បុណ្យ​សព​នៅ​ភូមិលាបទង​ ស្រុកស្ទោង​ខេត្តកំពង់ធំ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

កីឡា៦ ថ្ងៃ មុន

ឈ្នះខ្សែក្រវាត់ថ្ងៃជាមួយ​ ឈឿង ល្វៃ កីឡាករ Erdene ក៏មានរថយន្តទទួល

ព័ត៌មានជាតិ៥ ថ្ងៃ មុន

ម្ចាស់សំណង់របងថ្មនៅរមណីយដ្ឋានឆ្នេរនេសាទ នៅ​តែរឹងទទឹងមិនព្រមវាយកម្ទេចរបងចេញ

សន្តិសុខសង្គម៧ ថ្ងៃ មុន

ដកហូតមុខតំណែង មេបញ្ជាការរងស្រុកស្វាយជ្រុំ​៣នាក់ ពាក់ព័ន្ធករណីទារប្រាក់ពីអ្នកប្រើប្រាស់គ្រឿងញៀនជាង១ពាន់ដុល្លារ

ព័ត៌មានជាតិ៥ ថ្ងៃ មុន

ដើម្បីកុំឱ្យភោជនីយដ្ឋានដួលរលំបះជើងទាន់ សម្ដេចធិបតី បញ្ជាឱ្យកែម៉ោងពិនិត្យជាតិអាល់កុល

ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ មុន

អ្នកវិទ្យាសាស្ត្រស្កុតឡែនរកឃើញហ្វូស៊ីលចម្លែករូបរាងដូចសត្វនាគចិនអាយុកាល ២៤០ លានឆ្នាំ

Sokha Hotels

ព័ត៌មានពេញនិយម