Connect with us

កូវីដ-១៩

រហូតមកដល់ពេលនេះ ការចាក់វ៉ាក់សាំងការពារ ជំងឺកូវីដ ១៩ នៅទូទាំងពិភពលោកមានជាង ១.១៦ ពាន់លានដូសហើយ

បានផុស

នៅ

យោងតាមទិន្នន័យ ដែលប្រមូលបាន ដោយគេហទំព័រ Our World in Data បានឲ្យដឹងថា រហូតមកដល់ពេលនេះ វ៉ាក់សាំងការពារជំងឺកូវីដ ១៩ ប្រមាណ ១.១៦ ពាន់លានដូស ត្រូវបានចាក់នៅទូទាំងពិភពលោក ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

គេហទំព័រនេះបាននិយាយថា ចិន គឺជាប្រទេស ដែលចាក់វ៉ាក់សាំងច្រើនជាងគេបំផុត នៅលើពិភពលោក មានចំនួន ២៧៥.៣ លានដូស បន្ទាប់មកគឺ សហរដ្ឋអាមេរិក មានចំនួនជិត ២៤៥.៦ លានដូស ឥណ្ឌា ១៥៤.២ លានដូស ចក្រភពអង់គ្លេស ចំនួន ៤៩.៨ លានដូស ប្រេស៊ីល ចំនួន ៤៣.២ លានដូស អាល្លឺម៉ង់ ៣០.២ លានដូស និងទួរគី បានចាក់វ៉ាក់សាំងជិត ២៣.៩ ​​លានដូស ។

គេហទំព័រនោះបន្តថា បន្ទាប់មកទៀត ប្រទេសបារាំង បានចាក់វ៉ាក់សាំង ២២.៣ លានដូស ។ ចំណែក អ៊ីតាលី ២០.៨ លានដូស ឥណ្ឌូណេស៊ី ២០.១ លានដូស រុស្ស៊ីជិត ២០.១ លានដូស ម៉ិកស៊ិក ១៨.៣ លាន អេស្ប៉ាញ ១៦.៤ លានដូស ឈីលី ១៤.៩ លានដូស កាណាដា ១៣.៨ លានដូស និងប៉ូឡូញជិត ១២ លានដូស ។

បន្ទាប់មកទៀតគឺ ប្រទេសអារ៉ាប់រួម បានចាក់វ៉ាក់សាំងចំនួន ១០.៦ លានដូស និងអ៊ីស្រាអែល ចំនួន ១០.៥ លានដូស ។

គួរបញ្ជាក់ថា គិតត្រឹមពេលនេះ នៅលើពិភពលោក មានករណីឆ្លងជំងឺកូវីដ ១៩ សរុប ១៥៤,៩៧៣,០៤៨ ករណី និងមានអ្នកស្លាប់ចំនួន ៣,២៤១,០២៤ នាក់ ខណៈមានអ្នកជាសះស្បើយ ១៣២,៤២៧,២៨៦ នាក់ ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត

ប្រភព ៖ Anadolu

ចុចអាន ៖ វ៉ាក់សាំងធំៗទាំង៧ ដែលជាអាវុធកម្ចាត់ កូវីដ ចេញពីពិភពលោក

ចុចអាន ៖ ពិភពលោក​មាន​សង្ឃឹម​ហើយ! ថ្នាំ​លេប​ប្រឆាំង​កូវីដ​អាច​មាន​ប្រើប្រាស់​នៅ​មុន​ដំណាច់​ឆ្នាំ​នេះ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម