Connect with us

កូវីដ-១៩

ជនជាតិដើម​ភាគតិច​អនុវត្ត​តំណម​ភូមិ ឬ​បិទ​ភូមិ ដើម្បីទប់ស្កាត់ការរីករាលដាលជំងឺកូវីដ-១៩​

បានផុស

នៅ

​បងប្អូន​ប្រជាពលរដ្ឋ​ជនជាតិដើម​ភាគតិច​ក្នុង​ខេត្តរតនគិរី មាន​ទំនៀមទម្លាប់​តាំងពី​យូរលុង​ណាស់​មកហើយ ដោយមាន​ការ​តំណម​ភូមិ ឬ​បិទ​ភូមិ ​មិន​ឲ្យ​អ្នក​ក្រៅ​ចូល ដោយមាន​ធ្វើ​ពិធីសែនព្រេន​ដើម្បី​សុំ​សេចក្ដីសុខ​ពី​ម្ចាស់​ទឹក​ម្ចាស់​ដី បណ្ដេញ​ឧបទ្រពចង្រៃ ធ្វើ​ពិធី​សែន​អារក្ស ឲ្យ​ជៀស​ផុតពី​ជំងឺ​រាតត្បាត​នានា ក្នុង​រយៈពេល​វែង​ ​ឬ​ឆាប់ តាម​ទំនៀមទម្លាប់​របស់​ជន​ជាតិ​នីមួយៗ​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្នុង​បរិបទ​នៃ​ដំណាក់កាល​កូ​វីដ​-១៩ និង​ជាពិសេស​ព្រឹត្តិការណ៍​សហគមន៍​២០​កុម្ភៈ ហាក់​មិនទាន់​ថមថយ​នេះ ​បងប្អូន​សហគមន៍​ជនជាតិដើម​ភាគតិច ក្នុងស្រុក​អូរ​ជុំ និង​ស្រុក​បរ​កែវ ទាំងប្រុស​ស្រី ក្មេង​ចាស់ បាន​អនុវត្ត​តំណម​ភូមិ ឬ​បិទ​ភូមិ ដោយ​មិន​ឲ្យ​អ្នក​ក្រៅ​ចូល មានការ​យាមកាម​ទាំងយប់​ទាំង​​ថ្ងៃ ​សរសេរ​បម្រាម មាន​ខ្សែ និង​ឈើ​បាំង ជា​រនាំង​ច្រកចេញចូល​ភូមិ ដោយ​ស្មារតី​ចូលរួម​ចំ​ណែក​ជាមួយ​រាជរដ្ឋាភិបាល ក្នុងការ​ទប់ស្កាត់​ការរីក​រាលដាល​ជំងឺ​កូ​វីដ​-១៩ និង​វិធាន​សុខាភិបាល​នាពេល​បច្ចុប្បន្ននេះ​។​

យោងតាម​ការបញ្ជាក់​ តាម​ទូរ​ស័ព្ទ​របស់លោក ហេង ប៊ុន​នី អភិបាលស្រុក​បរ​កែវ បាន​ឲ្យ​ដឹងថា ស្ទើរ​តែ​គ្រប់​ភូមិ​ទាំងអស់​នៅ​ស្រុក​បរ​កែវ បាន​អនុវត្ត​តំណម​ភូមិ ឬ​បិទ​ភូមិ ដោយ​មិន​ឲ្យ​អ្នក​ក្រៅ​ចូល​មួយ​រយៈ តាម​ប្រពៃណី​បងប្អូន​ជនជាតិដើម​ភាគតិច ដើម្បី​ការពារ​សហគមន៍​របស់​ពួកគាត់ ក្នុង​គោល​បំណង​ចូលរួម​ទប់ស្កាត់​ការចម្លង​ជំងឺ​កូ​វីដ​-១៩​ដ៏​កាច​សាហាវ​នេះ ជាមួយ​រាជរដ្ឋាភិបាល និង​វិធាន​សុខាភិបាល ប្រសិនបើ​មាន​អ្នក​ល្មើស​ចូល នឹង​ទទួល​ការពិន័យ​តាមបែប​ប្រពៃណី​របស់​ពួកគាត់​។​

ដោយឡែក​លោក ខៀង យុ​ទ្ធា​រ៉ា អភិបាលរង​ស្រុក​អូរ​ជុំ បាន​ឲ្យ​ដឹង​ស្រដៀង​គ្នា​នេះដែរ ក្នុងករណី​មាន​អ្នក​ល្មើស​ចូល​ដោយ​ចេតនា ក្នុងការ​ហាមឃាត់​នោះ នឹង​ទទួលរង​ការពិន័យ​ពី​គណៈកម្មការ​ចាស់ទុំ តាម​ប្រពៃណី​របស់​ពួកគាត់​សម្រេច មានស្រាល ធ្ងន់ ដែល​ពិន័យ​ទាំងនោះ​មានដូចជា មាន់ ស្រា​, ជ្រូក ស្រា និង​ថវិកា​ជាដើម​។ ក្នុងនោះ​ទោស​ស្រាល​មានដូចជា​ការ​លួច​ចេញចូល រីឯ​ទោស​ធ្ងន់​មានដូចជា ការចេញចូល​ល្មើស​បម្រាម រួច​បង្ហាញ​អាក្ប​ប​កិរិយា និង​កាយវិការ ពាក្យសំដី​ប្រមាថ​មើល​ងាយ​ធ្ងន់ធ្ងរ​ទៅដល់​សហគមន៍ ឬ​គណៈកម្មការ​។ សូមបញ្ជាក់​អោយដឹង​ផងដែរ​ថា ការផាក​ពិន័យ​ទាំងនោះ គឺ​ដើម្បី​យក​ជូន​ចាស់ទុំ​ក្នុងភូមិ តម្រូវ​ការធ្វើ​កម្មវិធី សែនព្រេន​ទាំងនោះ​វិញ​៕

អត្ថបទ ៖ វុ​ទ្ធ​ឦសាន​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៣៣ នាទី មុន

តុលាការព្រហ្មទណ្ឌថៃ ចេញដីកា​ចាប់​ខ្លួនមន្ត្រីនគរបាលជាន់ខ្ពស់ម្នាក់ពី​បទ​លាង​លុយ​កខ្វក់

ព័ត៌មានជាតិ៤២ នាទី មុន

ចាប់ក្រុមភ្ជាប់បណ្តាញខ្សែកាបជាង​៧០០​ម៉ែត្រចូលកម្ពុជា ដើម្បីដំណើរការល្បែងភ្នាល់​អន​ឡាញ​

ព័ត៌មានជាតិ៥៨ នាទី មុន

ខេត្តក្រចេះ ទទួលបានទីលានទុកដាក់សំរាមថ្មី មានសមត្ថភាពប្រតិបត្តិការ ២០ឆ្នាំ ស្របតាមបទដ្ឋានបច្ចេកទេស

ព័ត៌មានជាតិ១ ម៉ោង មុន

រដ្ឋាភិបាលបង្កើត គណៈកម្មធិការជំរុញដោះស្រាយភាពជាប់គាំងរបស់វិស័យឯកជន

សេចក្ដីជូនដំណឹង២ ម៉ោង មុន

មីជាតិ ចែករំលែកក្តីស្រឡាញ់ជាមួយកុមារអូទីសឹម និងដោនស៊ីនដ្រូម នៅវិទ្យាល័យអប់រំពិសេសក្រុងតាខ្មៅ

Sokha Hotels

ព័ត៌មានពេញនិយម