កូវីដ-១៩
មិនមែនត្រឹម២ដូសទេ! អង់គ្លេស ត្រៀមចាក់វ៉ាក់សាំង រហូតដល់ទៅ៣ដូស ដើម្បីធានា១០០ភាគរយ មិនឲ្យឆ្លងកូវីដ
កាសែត The Times បានរាយការណ៍ថា មនុស្សគ្រប់រូបដែលមានអាយុលើស៥០ឆ្នាំនៅចក្រភពអង់គ្លេស នឹងត្រូវចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៨ ដូសទី៣ នៅរដូវស្លឹកឈើជ្រុះ ក្នុងគោលបំណង លុបបំបាត់ការគំរាមកំហែងទាំងស្រុងនិងធានា១០០ភាគរយ លែងមានការឆ្លងរោគត្រឹមបុណ្យណូអែល។
កាសែតនេះបានចុះផ្សាយថា ការសាកល្បង២ជម្រើសកំពុងធ្វើឡើង ហើយត្រូវបានត្រួតពិនិត្យដោយលោក Chris Whitty ជាប្រធានមន្រ្តីពេទ្យប្រចាំប្រទេសអង់គ្លេស។
ជម្រើសទីមួយគឺទាក់ទងនឹងវ៉ាក់សាំងដែលត្រូវបានកែប្រែជាពិសេស ដើម្បីប្រយុទ្ធជាមួយវីរុសបំប្លែងខ្លួនប្រភេទថ្មី។ ជម្រើសទីពីរ គឺសម្រាប់ការចាក់ដូសទី៣ នៃវ៉ាក់សាំងដែលត្រូវបានដាក់ឲ្យប្រើប្រាស់រួចទៅហើយ មានដូចជា BioNTech, Oxford-AstraZeneca ឬ Moderna។
ទោះបីជាយ៉ាងណាក៏ដោយ ផែនការនេះកំពុងស្ថិតក្នុងការសិក្សា ដើម្បីពិនិត្យមើលលទ្ធភាពអំពីផលប៉ះពាល់នៃការចាក់វ៉ាក់សាំងលើសកម្រិត។
ស្ថិតិរបស់រដ្ឋាភិបាលបានបង្ហាញកាលពីថ្ងៃអង្គារថា មនុស្សសរុបជាង៣៤.៦លាននាក់ នៅក្នុងចក្រភពអង់គ្លេស បានទទួលវ៉ាក់សាំងដូសទី១រួចរាល់។
ប្រទេសអង់គ្លេស ដែលមានប្រជាជនចំនួន៦៧លាននាក់ មានកិច្ចព្រមព្រៀងសម្រាប់វ៉ាក់សាំងកូវីដ៨ប្រភេទផ្សេងៗគ្នារួចទៅហើយ ដែលសរុបមានចំនួន៥១០លានដូស។
រដ្ឋមន្រ្តីក្រសួងសុខាភិបាលលោក Matt Hancock បាននិយាយកាលពីសប្តាហ៍មុនថា អង់គ្លេសនឹងទិញវ៉ាក់សាំង Pfizer/BioNTech ចំនួន៦០លានដូសបន្ថែមទៀត នៅក្នុងកិច្ចព្រមព្រៀងមួយដែលលើសពីការផ្គត់ផ្គង់ មុនកម្មវិធីចាក់កាលពីចុងឆ្នាំមុន រហូតដល់ទៅទ្វេដងឯណោះ៕
ប្រែសម្រួលដោយ៖ Vann Vann
ប្រភព៖ Reuters
ចុចអាន៖ ទិន្នន័យអង់គ្លេស៖ ទោះចាក់វ៉ាក់សាំងត្រឹមដូសទីមួយ តែអាចកាត់បន្ថយការឆ្លងកូវីដបានដល់ទៅ២ភាគ៣
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ទ្រព្យសកម្មរបស់ក្រុមហ៊ុន CIC Plc ប្រមាណ ៩០% នៃចំនួនទឹកប្រាក់សរុប ត្រូវបានប្រមូលមកវិញ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
កម្ពុជា ជាមេកន្ទ្រាញគ្រងលើអត្រាស្ទុះងើបឡើងវិញនៃវិស័យទេសចរណ៍ខ្ពស់ជាងគេនៅអាស៊ាន
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
បណ្ឌិត គិន ភា៖ «ហេតុអីមិនបន្ទោសអ្នកបោកគេ បែរជាបន្ទោសអ្នកត្រូវគេបោកទៅវិញ?»
-
KPT+១២ ម៉ោង ago
ខ្លះៗពីទិវាកុហក ១ មេសា ឬ April Fools’ Day
-
ចរាចរណ៍៣ ថ្ងៃ ago
បឋម៖ រថភ្លើងបុករថយន្ដក្រុងដឹកអ្នកដំណើររបួសច្រើននាក់
-
ព័ត៌មានជាតិ២ ថ្ងៃ ago
មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ ពាក់ព័ន្ធការទន្ទ្រានយកដីរដ្ឋ នឹងត្រូវបញ្ចប់តួនាទី
-
ព័ត៌មានជាតិ១៤ ម៉ោង ago
ក្រុមហ៊ុនអ្នកឧកញ៉ា គិត ម៉េង ប្រកាសបង្កើតតំបន់សេដ្ឋកិច្ចពិសេសថ្មីមួយទៀតនៅខេត្តកណ្តាល
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
កម្ពុជានឹងមានភ្លៀងធ្លាក់ ១៥% ដល់ថ្ងៃទី ២៧ ដំណាច់ខែមីនា