Connect with us

កូវីដ-១៩

គិត​ត្រឹម​ថ្ងៃទី៤​ ខែឧសភា​នេះ ពលរដ្ឋជាង​២៦​ម៉ឺន​គ្រួសារ​នៅតំបន់បិទខ្ទប់ បានទទួលស្បៀងអាហារ​ពីអា​ជ្ញាធររាជធានី ​

បានផុស

នៅ

​អាជ្ញាធរ​រាជធានី​ភ្នំពេញ សហការ​ជាមួយកងទ័ពជើងគោក បាន​ដឹកជញ្ជូនស្បៀងអាហារទៅ​ចែកជូន​ប្រជាពលរដ្ឋ​ក្នុង​តំបន់​បិទ​ខ្ទប់​នៅ​រាជធានី​ភ្នំពេញ បាន​ចំនួន​ជាង​២៦​ម៉ឺន​គ្រួសារ ក្នុង​រយៈពេល​កន្លះ​ខែ​មកនេះ។ ប៉ុន្តែ​ទោះបីជា​យ៉ាងណាក្តី​ ចំពោះ​យុទ្ធនាការ​នៃ​ការដឹកជញ្ជូន​ស្បៀង​ទៅ​ចែកជូន​ប្រជា​ពលរដ្ឋ​ជា​ទ្រង់ទ្រាយ​ធំរហូតដល់រាប់ម៉ឺន​គ្រួសារ ដូច​សកម្មភាព​កន្លង​មកនេះ​បាន​ឈានដល់​ទីបញ្ចប់​នៅ​ថ្ងៃ​០៥ មេសា​នេះហើយ​។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក អ៊ុក សុផល នាយក​ទីចាត់ការ​ហិរញ្ញវត្ថុ​រដ្ឋបាល​រាជធានី​ភ្នំពេញ បានឲ្យដឹងថា អាជ្ញាធរ​រាជ​ធានី​ភ្នំពេញ ក្រោម​ការណែនាំ​និង​បញ្ជា​ពី​លោក ឃួ​ង ស្រេង អភិបាល​នៃ​គណៈ​អភិបាល​រាជធានី​ភ្នំពេញ ប្រធាន​គណៈបញ្ជាការ​ឯកភាព​រាជធានី​ភ្នំពេញ និង​ជា​អនុប្រធាន​អចិន្ត្រៃយ៍​គណៈកម្មការ​ជាតិ​គ្រប់គ្រង​និង​ដឹកនាំ​វិធាន​ការបិទ​ខ្ទប់ សហការ​ជាមួយកងទ័ពជើងគោក បាន​ដឹកជញ្ជូន ស្បៀង​អាហារ ដែលជា​អំណោយ​ដ៏​ថ្លៃថ្លា​របស់​សម្ដេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​សម្ដេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធាន​កាកបាទក្រហម​កម្ពុជា​ន​ទៅ​ចែកជូន​ប្រជាពលរដ្ឋ​ក្នុង​តំបន់​បិទ​ខ្ទប់​នៅ​រាជធានី​ភ្នំពេញ បាន​ចំនួន​២៦៤២០២​គ្រួសារ ដោយ​គិត​ចាប់ពី​ថ្ងៃទី​១៩ មេសា ដល់​ថ្ងៃ​០៤​ខែ ឧសភា ម្សិ​ក​ម៉ិ​ញ​នេះ។ ចំពោះ​យុទ្ធនាការ​នៃ​ការដឹក​ជញ្ជូន​ស្បៀង​ទៅ​ចែកជូន​ប្រជាពលរដ្ឋ​ជា​ទ្រង់ទ្រាយ​ធំ រហូតដល់ រាប់ម៉ឺន​គ្រួសារ​មួយថ្ងៃ ដូច​សកម្ម​ភាព​កន្លង​មកនេះ បាន​ឈានដល់​ទីបញ្ចប់​នៅ​ថ្ងៃ​០៥ មេសា​នេះហើយ​។​

គួរ​បញ្ជាក់ថា អនុវត្តតាម​បទបញ្ជា​របស់លោក ឧ​ត្ត​ម​សេនីយ៍​ឯក ហ៊ុន ម៉ា​ណែ​ត អគ្គមេបញ្ជាការ​ង នៃ​កងយោធពល​ខេមរភូមិន្ទ និង​ជា​មេបញ្ជាការ​កងទ័ពជើងគោក ពាក់ព័ន្ធ​និង​សកម្មភាព​មនុស្ស​ធ​ម៌​ខាងលើនេះ បាន​ប្រើប្រាស់​កងកម្លាំង​ទ័ពជើងគោក ចំនួន​២០៦​នាក់ និង​រថយន្ត​៦២​គ្រឿង ដោយ​សហការ​ជាមួយ​រដ្ឋបាល​រាជធានី​ភ្នំពេញ ក្នុងការ​ដឹកជញ្ជូន​ស្បៀងអាហារ​ទៅ​ចែកជូន​ប្រជាពលរដ្ឋ​ដែលមាន​ជីវភាព​ខ្វះខាត​នៅក្នុង​ខណ្ឌ​ទាំង​១៤ ក្នុង​រាជធានី ដែលមាន​ដូចជា អង្ករ​, មី​, ទឹកត្រី​, ទឹកស៊ីអ៊ីវ​, និង​ត្រីខ​ជាដើម ដើម្បី​រំលែក​ទុក្ខលំបាក​ប្រជាពលរដ្ឋ នៅ​តំបន់​បិទ​ខ្ទប់​៕​

អត្ថបទ ៖ ស្រីរ័ត្ន​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម