សៀមរាប​ប្រកាស​រកឃើញ​អ្នក​ឆ្លង​ជំងឺ​កូ​វីដ១៩​ថ្មី​ ចំនួន៤​នាក់​បន្ថែមទៀត
Connect with us
Helistar Cambodia - Helicopter Charter Services

កូវីដ-១៩

សៀមរាប​ប្រកាស​រកឃើញ​អ្នក​ឆ្លង​ជំងឺ​កូ​វីដ១៩​ថ្មី​ ចំនួន៤​នាក់​បន្ថែមទៀត

បានផុស

នៅ

​​ខេត្តសៀមរាប​បានប្រកាស​រក​ឃើញ​អ្នក​វិជ្ជមាន​កូ​វីដ១៩​ថ្មី ​ចំនួន​៤​នាក់​បន្ថែម​ទៀត​ ដែល​ធ្វើ​ឲ្យ​ខេត្ត​នេះ​ មាន​អ្នក​ឆ្លង​កើន​ឡើង​ដល់​ជាង​៥០​នាក់​។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​យោងតាម​រដ្ឋបាលខេត្ត​សៀមរាប​បាន​ឲ្យ​ដឹង​ថា​ អ្នក​ឆ្លង​ថ្មី​ចំនួន​៤​នាក់​នោះ​ ទី​១​មានឈ្មោះ​ក្រៀល ​ហឿន​ ភេទ​ប្រុស​ អាយុ​៣៩​ឆ្នាំ​ ជា​បុគ្គលិក​ផ្នែក​លក់​ឆ្នោត​មហា​សំណាង​ នៅ​ភូមិ​ក្រសាំង​សង្កាត់​ក្របី​រៀល​ ក្រុង​សៀមរាប​ ធ្វើដំណើរ​មកពី​ភូមិ​សន្សំ​កុសល​១​ សង្កាត់​បឹងទំពុន​១ ខណ្ឌ​មានជ័យ ​រាជធានី​ភ្នំពេញ។​ ទី​២​ឈ្មោះ​ លី​ស ជី ភេទ​ស្រី​ អាយុ​៣១​ឆ្នាំ ​រស់នៅ​សង្កាត់​គោកចក​ ក្រុង​សៀមរាប​ ជា​អ្នកបម្រើ​ការងារ​នៅ​មន្ទីរ​សម្រាក​ព្យាបាល​គង់​រឹទ្ធី​២​។​ ទី​៣​ឈ្មោះ ហែល​ សុភាព​ ភេទ​ប្រុស​ អាយុ​៤០​ឆ្នាំ​ រស់នៅ​ភូមិ​ស្វាយ​ដង្គុំ​ សង្កាត់​ស្វាយដង្គុំ ​ក្រុង​សៀមរាប​ ដែល​គាត់​បាន​ជូន​ប្រពន្ធ​មក​ទទួល​សេវា​ពិនិត្យ​និង​ព្យាបាល​ជំងឺ​ នៅ​មន្ទីរ​សម្រាក​ព្យាបាល​គង់​រឹទ្ធី​២​ និង​ទី​៤​ឈ្មោះ​ ពៅ​ សុគន្ធ​ ភេទ​ប្រុស​ អាយុ​២​ឆ្នាំ​ រស់នៅ​ភូមិ​រុន​តា​ឯក​ ឃុំ​រុន​តា​ឯក​ ស្រុក​បន្ទាយស្រី​មកពី​ខេត្តកោះកុង​ ជាមួយ​ឪពុក​និង​ម្ដាយ​ ដែល​ឪពុក​ជា​បុគ្គលិក​ក្រុមហ៊ុន​សំណង់​នៅ​ខេត្ត​កោះកុង​។

​រដ្ឋបាលខេត្ត​បាន​បញ្ជាក់​ថា ​មកដល់ពេលនេះ​ ខេត្តសៀមរាប​មាន​អ្នក​វិជ្ជមាន​កូ​វីដ​១៩​ ចំនួន​៥១​នាក់​ បាន​ព្យាបាល​ជាសះស្បើយ​ចំនួន​១៨​នាក់​ ស្លាប់​១​នាក់​និង ៣៤​នាក់​កំពុង​សម្រាក​ព្យាបាល​ នៅ​មន្ទីរ​ពេទ្យបង្អែក​ខេត្តសៀមរាប​៕

អត្ថបទ៖ ​សំអឿន

សូមចុចអាន៖ ​ក្នុង​១​ថ្ងៃ​ខេត្តបន្ទាយមានជ័យ​ប្រកាស​រកឃើញ​អ្នក​ឆ្លង​ជំងឺ​កូ​វីដ​-១៩​ថ្មី​ជិត​៦០​នាក់​បន្ថែមទៀត​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៧ នាទី មុន

តើចាំទេ? ថ្ងៃនេះ ខួប​៥៩​ឆ្នាំ ដែល​តុលាការ ICJ សម្រេច​ឲ្យ​កម្ពុជា ជា​ម្ចាស់​កម្មសិទ្ធិ​លើ​ប្រាសាទព្រះវិហារ

ព័ត៌មានជាតិ១៧ នាទី មុន

នាយ​ឧ​ត្ត​ម​សេនីយ៍ នេ​ត សាវឿន​ ផ្តល់​ថវិកា​ដល់​កងកម្លាំង​នគរបាល​២​នាក់​ មាន​វិជ្ជមាន​កូ​វីដ​-១៩

ព័ត៌មានជាតិ២០ នាទី មុន

ក្រសួងសាធារណការនឹងដាក់ឱ្យដំណើរការកម្មវិធីដកពិន្ទុបណ្ណបើកបរលើទូរស័ព្ទដៃនៅដើមឆ្នាំ២០២២ខាងមុខ

បច្ចេកវិទ្យា៣៧ នាទី មុន

ទាញយក APPកម្ពុជាថ្មី បណ្តុំព័ត៌មានថ្មីដែលលោកអ្នកអាចជឿទុកចិត្តបាន

ព័ត៌មានជាតិ៤១ នាទី មុន

អាជ្ញាធរខណ្ឌដូនពេញ ចុះផ្អាកការដ្ឋានសំណង់មួយកន្លែង បន្ទាប់ពីមានករណីឆក់ខ្សែភ្លើងស្លាប់

Sokha Hotels

ព័ត៌មានពេញនិយម

Helistar Cambodia - Helicopter Charter Services