Connect with us

កូវីដ-១៩

រដ្ឋ​មន្ត្រី​ឥណ្ឌា​អំពាវ​នាវ​ឲ្យ​អន្តរ​ជាតិ​ចែក​ព័ត៌មានទប់ស្កាត់​​កូវីដ-១៩

បានផុស

នៅ

រដ្ឋ​មន្ត្រី​ក្រសួង​ហិរញ្ញវត្ថុ​ឥណ្ឌា​​ លោក​ស្រី​ Nirmala Sitharaman បាន​និយាយ​កាល​ពី​ថ្ងៃ​ចន្ទ​ថា ការ​ពង្រឹង​កិច្ច​សហ​ប្រតិបត្តិការ​តំបន់ និង​ពិភព​លោក​គឺ​​​ជា​គន្លឹះ​​​ឆ្ពោះ​ទៅ​រក​ជោគជ័យ​នៅ​ក្នុង​ការ​​ប្រឹង​ប្រែង​ស្តារ​ឡើង​​​វិ​ញ​ពី​វិបត្តិ​កូវីដ-១៩​កំពុង​វាយ​ប្រហារ​ដ៏​អាក្រក់។

លោក​​ស្រី​ Sitharaman បាន​និយាយ​ពី​ថា ព័ត៌មាន​ស្តីពី​ឧបករណ៍​សម្រាប់​ប្រយុទ្ធ​ប្រឆាំង​នឹង​កូវីដ-១៩​គួរ​​ត្រូវ​បាន​ចែក​រំលែក​ជា​អន្តរជាតិ។

លោក​ស្រី Nirmala Sitharaman
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ថ្លែង​ក្នុងកិច្ច​ប្រជុំ​ប្រចាំ​ឆ្នាំ​​របស់​​ធនាគារ​អភិវឌ្ឍ​អាស៊ី (ADB) លោក​​ស្រី​បាន​​លើក​ឡើង​ថា ៖«ព័ត៌មាន​​សម្រាប់​ជា​​​ឧបករណ៍​ទាំង​អស់​​ដើម្បី​​ប្រយុទ្ធ​ប្រឆាំង​នឹង​កូវីដ-១៩ របៀបនៃ​ការ​​ព្យាបាល វ៉ាក់សាំង ឬ​បច្ចេកវិទ្យាគួរ​ត្រូវ​បាន​ចែក​រំលែក​ជា​អន្តរជាតិ»។

លោក​ស្រី​បាន​សង្កត់​ធ្ងន់​លើ​ភាព​ចាំ​បាច់​ដើម្បី​​ឲ្យ​ប្រទេស​ឥណ្ឌា​ទទួល​​បាន​វត្ថុ​ធាតុដើម​សំខាន់​ៗ​សម្រាប់​​​ការ​បង្កើន​សមត្ថភាព​ផលិត​វ៉ាក់សាំង​របស់​ឥណ្ឌា។

«កិច្ច​សហប្រតិបត្តិការ​​ដើម្បី​កំណើន​​ដែល​ងើប​​ឡើង​វិញ និង​ប្រកប​ដោយ​និរន្តភាព​ត្រូវ​ការ​ចូល​រួម​ពី​ស្ថាប័ន​ពហុភាគី​​សម្រាប់​បង្កើត​ទ្រព្យ​សម្បត្តិ​ឌីជីថល ព្រម​ទាំង​ទ្រព្យ​សម្បត្តិ​ធន់​នឹង​គ្រោះ​មហន្តរាយ ខណៈ​​ពេល​រក្សា​ការ​អភិវឌ្ឍ​ធន​ធាន​មនុស្ស​ជា​អាទិ​ភាព»។ លោក​​ស្រីមាន​ប្រសាសន៍​។

លោក​ស្រី​បាន​អះ​អាង​ថា ប្រទេស​ឥណ្ឌា​បាន​ត្រៀម​ខ្លួន​រួច​ជា​ស្រេច​ដើម្បី​ពង្រឹង​កិច្ច​ខិត​ខំ​ប្រឹង​ប្រែង​គ្រប់​បែប​យ៉ាង​ក្នុង​គោល​បំណង​​ធ្វើ​ឲ្យ​ប្រសើរ​នូវ​កិច្ច​សហ​ប្រតិបត្តិការ​ក្នុង​តំបន់ និង​ពិភព​លោក។

លោក​​ស្រី ​Sitharaman បាន​​អរគុណ​ចំពោះ​​ធនាគារ ADB ដែល​បាន​ផ្តល់​​ជំនួយ​ហិរញ្ញវត្ថុ​ទាន់​ពេល​វេលា​សម្រាប់​គម្រង​ប្រ​​យុទ្ធ​ប្រឆាំងកូវីដ-១៩ និង​មិន​កូវីដ-១៩។

«វា​គួរ​តែ​មាន​ការ​ផ្តោត​លើ​​ភាព​ធន់​នឹង​សុខភាព​នៅ​អាស៊ី​ប៉ាស៊ីហ្វិក​ ហើយ ADB គួរ​មាន​ដំណោះស្រាយ​ទូលំទូលាយ​ដើម្បី​ដោះ​ស្រាយ​ដូច​គ្នា»៕

ប្រែ​សម្រួល៖ វីរបុត្រ
ប្រភព៖ xinhua

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សន្តិសុខសង្គម១៥ នាទី មុន

អគ្គ​លេខាធិការដ្ឋាន​នៃ គ.ល.ក. ជូន​ដំណឹង​ដល់​សាធារណជន​កុំ​​ឱ្យ​ចូល​រួម​សកម្មភាព​កាស៊ីណូអនឡាញ​​

ព័ត៌មានជាតិ១៥ នាទី មុន

បណ្ឌិត គិន ភា៖ «ហេតុអីមិនបន្ទោសអ្នកបោកគេ បែរជាបន្ទោសអ្នកត្រូវគេបោកទៅវិញ?»

ព័ត៌មានជាតិ២ ម៉ោង មុន

សមត្ថកិច្ចបញ្ជាក់ករណី​​សំណុំ​រឿង​ក្រុមហ៊ុន CIC ខុស​ពីករណី​សំណុំ​រឿង​ក្រុមហ៊ុន ឡេង ចាន់ណា

ព័ត៌មានជាតិ២ ម៉ោង មុន

ក្រសួង​ការងារ​នាំ​យក​ឱកាស​ការងារ​ជាង ៨០០០ កន្លែង​ដល់ក​ម្មករ​រោងចក្រ អ​.​ជី ហ៊្វូត​វែ​រ

ព័ត៌មានជាតិ២ ម៉ោង មុន

ទ្រព្យសកម្មរបស់ក្រុមហ៊ុន CIC Plc ប្រមាណ ៩០% នៃចំនួនទឹកប្រាក់សរុប ត្រូវបានប្រមូលមកវិញ

ព័ត៌មានជាតិ២ ថ្ងៃ មុន

អ្នកឧកញ៉ា គួច ម៉េងលី÷ បើមិននាំខ្លួនមេខ្លោងក្រុមហ៊ុន CIC Plc មកផ្ដន្ទាទោសទេ ពលរដ្ឋនឹងលែងជឿប្រព័ន្ធយុត្តិធម៌កម្ពុជា

ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ មុន

Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភព​លោកជាថ្មី

ព័ត៌មានជាតិ២ ម៉ោង មុន

ទ្រព្យសកម្មរបស់ក្រុមហ៊ុន CIC Plc ប្រមាណ ៩០% នៃចំនួនទឹកប្រាក់សរុប ត្រូវបានប្រមូលមកវិញ

កីឡា៦ ថ្ងៃ មុន

ជើងឯកម៉ុងហ្គោលី Erdene​ អរគុណបុរសធ្លាប់ដឹកដៃ ឈឿង ល្វៃ ធ្វើឲ្យក្តីស្រមៃក្លាយជាការពិត

ជីវិតកម្សាន្ដ៤ ថ្ងៃ មុន

ខេមរៈ សិរីមន្ត ៖ «ទោះខ្ញុំមិនមែនជាអ្នកធំ តែសុំធ្វើកិច្ចការធំខ្លះជូនជាតិតាមវិជ្ជាជីវៈសិល្បៈ បង្ហាញទៅពិភពលោក»

Sokha Hotels

ព័ត៌មានពេញនិយម