Connect with us

កូវីដ-១៩

ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង សម្តែងការថ្លែងអំណរគុណចំពោះសប្បុរសជនដែលផ្ដល់គ្រឿងឧបភោគបរិភោគដល់អាវុធហត្ថ

បានផុស

នៅ

លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរង កងរាជអាវុធហត្ថលើផ្ទៃប្រទេស មេបញ្ជាការ កងរាជអាវុធហត្ថរាជធានីភ្នំពេញ បានសម្តែងការថ្លែងអំណរគុណចំពោះសប្បុរសជនដែលផ្ដល់គ្រឿងឧបភោគ បរិភោគដល់អាវុធហត្ថរាជធានី ក្នុងពេលយុទ្ធនាការប្រឆាំងកូវីដ១៩ ដើម្បីបញ្ចប់ព្រឹត្តិការណ៍ថ្ងៃ២០កុម្ភៈឲ្យអស់ពីមាតុភូមិកម្ពុជា ។

លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង ថ្លែងអំណរគុណបែបនេះ នាល្ងាចម្សិលមុិញពេលចាត់តំណាងទទួលអំណោយសប្បុរសជនដែលមានគ្រឿងឧបភោគបរិភោគដល់អាវុធហត្ថនៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថរាជធានីភ្នំពេញ ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

អំណោយពីសប្បុរសជនរួមមានត្រី និងស្លាបមាន់ ចំនួន១២០គីឡូ ក្នុងនោះគឺ ត្រីសាបាក់ ៧០គីឡូ, ត្រីក្រហម ៣០គីឡូ, ស្លាបមាន់ ២០គីឡូ ពីលោក សុខ ហេង ដែលជាម្ចាស់ហាង សុខ ហេង លក់គ្រឿងសមុទ្រ និងទទួលភេសជ្ជៈកូកាកូឡា ចំនួន ៣០កេស និងទឹកសុទ្ធអរុណា ចំនួន ៣០កេស ពីហាងលក់ម្ហូបជប៉ុន សួស ស៊ីនីវ៉ា ប្រគល់ជូនអាវុធហត្ថរាជធានីភ្នំពេញ សម្រាប់បន្ថែមលើអាហាររូបត្ថម្ភរបស់សមាជិក ក៏ដូចជា ប្រើប្រាស់ជាប្រយោជន៍ ក្នុងយុទ្ធនាការ បង្ការ ទប់ស្កាត់ ការរីករាលដាលជំងឺកូវីដ-១៩។

ក្នុងឱកាសនោះ ក្រុមការងារ តំណាងឲ្យលោកឧត្តមសេនីយ៍ឯក រ័ត្ន ស៊្រាង បានសម្តែងការថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះសប្បុរសជនខាងលើ ដែលមានចិត្តជ្រះថ្លាឧបត្ថម្ភ ត្រី ស្លាបមាន់ ភេសជ្ជៈ និង ទឹកសុទ្ធ ដល់អាវុធហត្ថរាជធានីភ្នំពេញនាពេលនេះ៕

អត្ថបទ​ ៖ វិមាន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម