Connect with us

កូវីដ-១៩

ស្ដ្រី​ពីរ​នាក់ម្តាយ​កូន​ តេស្ត​វិជ្ជមាន​កូវីដ បាន​រក​ឃើញ​នៅ​ឃុំ​ឆ្នុកទ្រូ ​កាលពី​ល្ងាច​ថ្ងៃ​ទី​០៤​ម្សិលមិញនេះ​

បានផុស

នៅ

​ស្ត្រី​ជនជាតិ​វៀតណាម​ពីរ​នាក់​ម្ដាយ​និង​កូន​ រស់នៅ​ភូមិ​ឆ្នុកទ្រូ ​ឃុំ​ឆ្នុកទ្រូ​ ស្រុក​បរិបូណ៌​ លទ្ធផល​នៃ​ការ​ធ្វើ​សំណាក​លើក​ទី២​ល្ងាច​ថ្ងៃ​ម្សិលមិញ ​បាន​បញ្ជាក់​ថា ​មាន​វិជ្ជមាន​កូ​វីដ​១៩។ នេះ​បើ​យោង​តាម​ការ​ឲ្យ​ដឹង​ពី​ លោក​វេជ្ជបណ្ឌិត ប្រាក់​វ៉ុ​ន ប្រធាន​មន្ទីរ​សុខា​ភិ​បាល​ ខេត្តកំពង់ឆ្នាំង ​នៅ​ព្រឹក​ថ្ងៃ​ទី​០៥ ខែ​ឧសភា​នេះ។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​លោក​ប្រធាន​មន្ទីរ​សុខាភិបាល​បាន​ឲ្យ​ដឹង​ថា ស្ត្រី​ជនជាតិ​វៀតណាម​ ដែល​មាន​វិជ្ជមាន​កូ​វី​ដ១៩​ខាងលើនេះ​ មានឈ្មោះ ឡេ ធី​ធី អាយុ​២៦​ឆ្នាំ ​និង​កុមារី​ជា​កូន ឈ្មោះ វៀង ធី​អៀង អាយុ​២​ឆ្នាំ ដោយ​ពួកគេ​បាន​ឆ្លង​ពី​ស្ត្រី​ជនជាតិ​វៀតណាម​កាលពី​ខែ​មុន ដែល​មាន​វិជ្ជមាន​កូ​វីដ១៩ នៅ ក្នុងភូមិ​ឆ្នុក ទ្រូ​ឃុំ​ឆ្នុកទ្រូ។ បើ​គិត​មកដល់ពេលនេះ ​នៅ​ក្នុង​ឃុំ​ឆ្នុកទ្រូ​ស្រុក​បរិបូណ៌ ​មាន​អ្នក​វិជ្ជមាន​កូ​វីដ១៩ សរុប​ចំនួន៦នាក់​ហើយ ដែល​សុទ្ធ​តែ​ជា​ជនជាតិ​វៀតណាម​។ ដោយឡែក​លោក​ប្រធាន​មន្ទីរ​សុខាភិបាល​ខេត្តកំពង់ឆ្នាំង ​បាន​បញ្ជាក់​ឲ្យ​ដឹង​ទៀត​ថា អ្នកមាន​ជំងឺ​កូ​វីដ​១៩​ នៅក្នុង​ខេត្តកំពង់ឆ្នាំង​គិត​មកដល់​ថ្ងៃនេះ សរុប​មានចំនួន២១​នាក់​ហើយ ក្នុង​នោះ​មាន​អ្នកជំងឺ២នាក់​បាន​ស្លាប់ នៅ​ក្នុង​មន្ទីរពេទ្យ​បង្អែក​ខេត្ត​កំពង់ឆ្នាំង។

​ជាមួយគ្នានេះដែ រ​មន្ទីរ​សុខាភិបាល​ខេត្ត​និង​អាជ្ញាធរ​ខេត្ត​ក៏​សូម​អំពាវនាវ​ផង​ដែរ ដល់​ប្រជាពលរដ្ឋ​គ្រប់​មូលដ្ឋាន សូម​មេត្តា​ប្រុងប្រយ័ត្ន​ឲ្យ​បាន​ខ្ពស់ ពិសេស​ចំពោះ​ប្រជាពលរដ្ឋ​ ដែល​មាន​ការ​ពាក់ព័ន្ធ​ដោយ​ផ្ទាល់​និង​ប្រយោល​ជាមួយនឹង​អ្នកជំងឺ​កូ​វីដ​១៩ នៅតាម​មូលដ្ឋាន​សូម​មេត្តា​រួសរាន់​មក​ធ្វើ​សំណាក ដើម្បី​រូ​ម​គ្នា​ទប់ស្កាត់​ការ​រាលដាល​ជំងឺ​កូ​វីដ​១៩ ចូល​ក្នុង​សហគមន៍៕​

អត្ថបទ៖ ឈៀង​ថា​រិ​ទ្ធ

សូមចុចអាន៖ យុវជនម្នាក់រពិសដៃបង្ហោះព័ត៌មានមិនពិតថា អ្នកជំងឺកូវីដ បានរត់ចេញ ​

​​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

អំពើពុករលួយ ធ្វើឱ្យប្រធានសមាគមបាល់ទាត់ថ្នាក់ជាតិរបស់ប្រទេសចិន ត្រូវជាប់ពន្ធនាគារអស់មួយជីវិត

ព័ត៌មានជាតិ២ ម៉ោង មុន

ក្នុង​ត្រីមាស​ទី១​ឆ្នាំនេះ ខេត្ត​កែប នាំចេញ​ផ្លែស្វាយ​កែវ​រមៀត​ជាង ៧​ពាន់​តោន កើនឡើង ៨២%

ព័ត៌មានជាតិ៤ ម៉ោង មុន

ផ្លូវ​ប្រប​មាត់​ព្រែក​ពី​គល់​ស្ពាន​ថ្មី​ដល់​ស្ពាន​ចាស់ រួម​ជា​មួយ​សួន​កម្សាន្ត និង​លេច​រូបរាង​​ឆាប់​ៗក្នុងខេត្តកំពត

ព័ត៌មានជាតិ៤ ម៉ោង មុន

ដីព្រៃ​ក្នុង​ដែន​ជម្រក​សត្វព្រៃ​គូលែន​-​ព្រហ្ម​ទេព ក្បែរ​បរិស្ថាន​តា​កឹង កំពុង​រង​ការ​ឈូសឆាយ​កាប់បំផ្លាញ

ព័ត៌មានជាតិ៥ ម៉ោង មុន

កម្ពុជា-ថៃ ជួបប្រជុំ​ទ្វេភាគី​លើក​ទី​១៤​ស្តីពី​កិច្ចសហប្រតិបត្តិការ​ប្រយុទ្ធ​ប្រឆាំង​គ្រឿងញៀន

Sokha Hotels

ព័ត៌មានពេញនិយម