Connect with us

កូវីដ-១៩

រដ្ឋបាលខេត្ត​កំពង់ស្ពឺ សម្រេច​បិទ​កម្មករ​៣​ក្រុម នៅ​រោងចក្រ ហ្វា​ស មេក​ឃី​ង ឯ​.​ក ដោយ​មានការ​ឆ្លងនៃ​ជំងឺ​កូ​វីដ​-១៩

បានផុស

នៅ

រដ្ឋបាលខេត្ត​កំពង់ស្ពឺ បាន​ចេញ​សេចក្តីសម្រេច ស្ដីពី ការ​ផ្អាក​ក្រុមទី 8B 9B 10B ជា​បណ្ដោះអាសន្ន នៃ​ក្រុមហ៊ុន ហ្វា​ស មេក​ឃី​ង ឯ​.​ក (Fast Making) ស្ថិតនៅ​ក្នុង​ភូមិ​រលាំង​សង្កែ សង្កាត់​សុ​ព័រ​ទេព ក្រុង​ច្បារមន ខេត្តកំពង់ស្ពឺ ដែល​មាន​ការ​ឆ្លង​រាលដាល​នៃ​ជំងឺ​កូ​វីដ​-១៩។​

​ការសម្រេច បិទ​ក្រុម​ទាំង​៣ នៃ​រោងចក្រ Fast Making ធ្វើឡើង​នៅ​ថ្ងៃទី​០៥ ខែមេសា ឆ្នាំ​២០២១ ដោយមាន​ពាក់ព័ន្ធ​ការឆ្លង​រាលដាល នៃ​ជំងឺ​កូ​វីដ​-១៩ ក្នុង​សហគមន៍។​

​អាជ្ញាធរខេត្ត​កំពង់ស្ពឺ បាន​តម្រូវ​ឲ្យ​កម្មករ​កម្ម​ការ​នី​ ដែល​ធ្វើការ​ក្នុង​ក្រុម​8B,9B, និង​10B ត្រូវ​ចូលរួម​សហការ​ជាមួយ​មន្ត្រី​សុខាភិបាល​ ដើម្បី​យក​សំណាក​រក​មេរោគ​កូ​វីដ​-១៩ ព្រមទាំង​ធ្វើ​ច​ត្តា​ឡី​ស័ក​ឲ្យ​បាន​ត្រឹមត្រូវ​ តាម​វិធានការ​របស់​ក្រសួងសុខាភិបាល។ ចំពោះ​ន​យោជក នៃ​ក្រុមហ៊ុន ត្រូវ​ចូលរួម​ជាមួយ​អាជ្ញាធរ​ក្នុងការ​ទប់ស្កាត់ ស្រាវជ្រាវ និង​រុករក​អ្នក​ប៉ះពាល់​ផ្សេងៗ​ទៀត​ដើម្បី​យក​សំណាក។ ក្នុងករណី​បងប្អូន​ខកខាន​មក​ផ្តល់​សំណាក​តាម​ការកំណត់​ទេ អាច​ទៅ​ផ្តល់​សំណាក​នៅ​មន្ទីរពេទ្យបង្អែក​​ ដែល​នៅ​ក្បែរ​ផ្ទះ​បំផុត។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​រដ្ឋបាលខេត្ត​កំពង់ស្ពឺ ក៏​ដាក់​កំហិត​ថា ក្នុង​ករណី​បងប្អូន​កម្មករ កម្ម​ការ​នី និង​និយោជក​មិន​ចូលរួម​អនុវត្ត​តាម​សេចក្តីសម្រេច​នេះ​ទេ​ នឹង​ត្រូវ​មានទោស​ទណ្ឌ​ដូច​មាន​ក្នុង​ច្បាប់ ស្តីពី​វិធានការ​ទប់ស្កាត់​ការរីក​រាលដាល​ជំងឺ​កូ​វីដ​-១៩ និង​ជំងឺឆ្លង​កាច​សាហាវ និង​ប្រកបដោយ​គ្រោះថ្នាក់​ផ្សេងទៀត៕

អត្ថបទ៖ ​ភួង រដ្ឋា

សូមចុចអាន៖ ​ស្នងការ​រងនគរបាល​ខេត្ត​ម្នាក់ ស្លាប់ដោយសារកូវីដ ១៩

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៣៦ នាទី មុន

ស្ត្រីវៀតណាមដែលបានលក់ផ្លែពុតទ្រាក្នុងតម្លៃថ្លៃទៅឱ្យភ្ញៀវទេសចរម្នាក់ ត្រូវរងការព្រមានពីអជ្ញាធរ

ព័ត៌មានជាតិ៤២ នាទី មុន

ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ បើក​វគ្គ​បណ្តុះបណ្តាល​លើ​ជំនាញ​ផ្នែក​កំបោរ​ក្នុង​វិស័យ​សំណង់

ព័ត៌មានជាតិ១ ម៉ោង មុន

ក្រសួងការងារ៖ ការបំផ្លើសព័ត៌មានអំពីការបើកប្រាក់ឈ្នួលដល់កម្មករ Y & W នៅថ្ងៃស្អែកនេះ ជាព័ត៌មានមិនពិត

ព័ត៌មានជាតិ២ ម៉ោង មុន

មន្ត្រីជំនាញខេត្តកំពង់ចាម ចុះព្រមានម្ចាស់យានដ្ឋាន កែច្នៃ ឧបករណ៍បំពងសំឡេងខុសបច្ចេកទេស

ព័ត៌មានជាតិ៣ ម៉ោង មុន

នៅខែមេសា-ឧសភា កម្ពុជានឹងក្ដៅខ្លាំង កម្រិត៣៨°C និងមានបាតុភូតផ្គរ រន្ទះ និងខ្យល់កន្ត្រាក់

Sokha Hotels

ព័ត៌មានពេញនិយម