កូវីដ-១៩
អ្នកដំណើរតាមផ្លូវអាកាសចូលខេត្តព្រះសីហនុមិនតម្រូវឱ្យធ្វើចត្តាឡីស័កទៀតទេ
រដ្ឋបាលខេត្តព្រះសីហនុលែងតម្រូវឱ្យអ្នកដំណើរតាមផ្លូវអាកាសមកពីរាជធានីភ្នំពេញ និងខេត្តសៀមរាបចូលទៅខេត្តព្រះសីហនុធ្វើចត្តាឡីស័ករយៈពេល១៤ថ្ងៃទៀត។
នៅថ្ងៃទី០៥ ខែឧសភានេះ រដ្ឋបាលខេត្តព្រះសីហនុបានសម្រេចលុបចោលសេចក្តីសម្រេចចុះថ្ងៃទី២៩ ខែមេសាឆ្នាំ២០២១ ដោយអនុញ្ញាតឱ្យអ្នកធ្វើដំណើរចូល មកក្នុងភូមិសាស្ត្រខេត្តព្រះសីហនុ តាមរយៈជើងហោះហើរពីរាជធានីភ្នំពេញ និងខេត្តសៀមរាបមិនចាំបាច់ធ្វើចត្តាឡីស័កទៀតទេ។
កាលពីថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២១ រដ្ឋបាលខេត្តព្រះសីហនុបានសម្រេចដាក់ឱ្យធ្វើចត្តាឡីស័ករយៈពេល១៤ថ្ងៃចំពោះអ្នកធ្វើដំណើរចូលមកក្នុងភូមិសាស្ត្រខេត្តព្រះសីហនុ តាមរយៈជើងហោះហើរពីរាជធានីភ្នំពេញ និងខេត្តសៀមរាបដើម្បីទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវីដ‑១៩។
យ៉ាងណាក៏ដោយលោក គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុបានមានប្រសាសន៍ថា រដ្ឋបាលខេត្តនឹងបន្តសម្រេចបិទខ្ទប់ក្រុងព្រះសីហនុបន្តរយៈពេល១សប្តាហ៍ទៀតនេះ ដោយសារលទ្ធផលនៃការយកសំណាកពីសមាជិកក្រុមគ្រួសាររបស់ប្រជាពលរដ្ឋលើកទី២ និងប្រជាពលរដ្ឋ ដែលរស់នៅតំបន់ក្រហម នៅតែបន្តរកឃើញមានវិជ្ជមានកូវីដ-១៩ ច្រើននៅឡើយ។
ខេត្តព្រះសីហនុបានសម្រេចបិទខ្ទប់ភូមិសាស្ត្រក្រុងព្រះសីហនុដែលជាតំបន់មានការរាលដាលជំងឺកូវីដ‑១៩ក្នុងព្រឹត្តិការណ៍សហគមន៍២០កម្ភៈ សម្រាប់រយៈពេល១៤ថ្ងៃ ចាប់ពីម៉ោងសូន្យថ្ងៃទី២៣ ខែមេសា រហូតដល់ថ្ងៃទី៦ ខែឧសភា ឆ្នាំ២០២១ ក្នុងគោលបំណងធានាដល់ប្រសិទ្ធភាពនៃការគ្រប់គ្រងការឆ្លងជំងឺកូវីដ‑១៩។
ជាមួយគ្នាដែរខេត្តព្រះសីហនុបានកំណត់ភូមិចំនួន៥ រួមមានភូមិ១ ភូមិ២ ភូមិ៣ ភូមិ៤ និងភូមិ៥ នៃសង្កាត់លេខ៤ ក្រុងព្រះសីហនុជាតំបន់មានការឆ្លងរាលដាលធ្ងន់ធ្ងរនៃជំងឺកូវីដ‑១៩ជារបស់ក្រហមផងដែរ៕
អត្ថបទ៖ សំអឿន
-
កីឡា១ សប្តាហ៍ ago
ឈ្នះខ្សែក្រវាត់ថ្ងៃជាមួយ ឈឿង ល្វៃ កីឡាករ Erdene ក៏មានរថយន្តទទួល
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ម្ចាស់សំណង់របងថ្មនៅរមណីយដ្ឋានឆ្នេរនេសាទ នៅតែរឹងទទឹងមិនព្រមវាយកម្ទេចរបងចេញ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភពលោកជាថ្មី
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
ដើម្បីកុំឱ្យភោជនីយដ្ឋានដួលរលំបះជើងទាន់ សម្ដេចធិបតី បញ្ជាឱ្យកែម៉ោងពិនិត្យជាតិអាល់កុល
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
អ្នកវិទ្យាសាស្ត្រស្កុតឡែនរកឃើញហ្វូស៊ីលចម្លែករូបរាងដូចសត្វនាគចិនអាយុកាល ២៤០ លានឆ្នាំ
-
ជីវិតកម្សាន្ដ៧ ថ្ងៃ ago
តួជនទី៣ Benz ត្រលប់មកតំណែងស្រីស្អាតម្ដងទៀត ទោះឈានដល់អាយុ៤៣ឆ្នាំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
នាវាចម្បាំងថៃ ច្រឡំដៃបាញ់កាំភ្លើងធំ ចំនាវាគ្នាឯង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ថ្ងៃពិសេសកូនប្រុសម្ដង ភរិយាសេដ្ឋី Ambani ពាក់គ្រឿងអលង្ការតម្លៃ ៦៦.៥ លានដុល្លារបង្អួតភ្នែកមហាជន