Connect with us

កូវីដ-១៩

ចាស់ជរា​គ្មានទីពឹង​ចំនួន​៦៦​នាក់ទទួលអំណោយពីសម្តេច​តេជោ និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត​

បានផុស

នៅ

តាមរយៈ​លោកស្រី បាន ស្រីមុំ អភិបាលនៃ​គណៈ​អភិបាលខេត្ត​ប៉ៃលិន នា​ព្រឹក​ថ្ងៃទី​០៥ ខែឧសភា​ ឆ្នាំ​២០២១ បាន​នាំយក​នូវ​អំណោយ​សង្គ្រោះបន្ទាន់របស់​សម្តេច​តេ​ជោ ហ៊ុន សែន និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ចែកជូន​ដល់​លោកតា លោកយាយចាស់ជរា គ្មាន​ទីពឹងចំនួន​៦៦​នាក់ ក្នុង​ខេត្ត​ប៉ៃលិន ដែល​ទទួលរង​ផលប៉ះពាល់​ក្នុង​វិបត្តិ​កូ​វីដ​-១៩ ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ពិធី​នេះ​បានប្រ​ព្រឹត្ត​ទៅ​នៅ​៣​ទីតាំង​ផ្សេងគ្នា ដោយមាន​ការអញ្ជើញ​ចូលរួម​ពី​លោក សៅ សារ៉ាត់ អ្នកតំណាងរាស្ត្រ​មណ្ឌល​ប៉ៃលិន អភិបាលរង​ខេត្ត ក្រុមការងារ ​ស​.​ស​.​យ​.​ក និង​ក្រុមការងារ​កាក​បាទ​ក្រហម​កម្ពុជា​ខេត្ត ជាច្រើនរូប ។​

ក្នុងឱកាស​ជួប​សំណេះសំណាល​នេះដែរ លោកស្រី បាន ស្រីមុំ បាន​ពាំនាំ​ប្រសាសន៍​ផ្តាំផ្ញើ​សួរសុខ​ទុក្ខ​ពី​សំណាក់​សម្តេច​តេ​ជោ​ ហ៊ុន សែន និង​សម្ដេច​កិតិ្តព្រឹទ្ធបណ្ឌិត​ ប៊ុន រ៉ានី ហ៊ុន សែន ដែលជា​និច្ចកាល​សម្តេច​ទាំងពីរ​តែងតែ​គិតគូរ​ពី​សុខទុក្ខ​ប្រជាពលរដ្ឋ​ ពិសេស​គឺ​ពលរដ្ឋ​នៅតាម​តំបន់​ព្រំដែន​យើង​តែម្តង​។​

លោកស្រី​អភិបាលខេត្តបន្ថែមថា​ ដោយសារ​បញ្ហា​វិបត្តិ​ជំងឺ​កូ​វីដ​-១៩ ទើប​ធ្វើឱ្យ​ជីវភាព​ប្រជាពលរដ្ឋ​ជាច្រើនជួប​នូវ​ការខ្វះខាត ខណៈពេល​មិនអាច​ចេញទៅ​ប្រកបមុខរបរ​ណា​ឆ្ងាយ ពី​លំនៅឋាន​ខ្លួន​បាន ដូច​កាលពីមុន ហើយ​អំណោយ​ទាំងអស់នេះ គ្រាន់តែ​អាចជួយ​សម្រាល​បន្ទុក​មួ​យ​រយៈពេល​ខ្លី​ប៉ុណ្ណោះ តែ​ក៏​នឹង​ផ្តល់ជូន​នាពេល​ក្រោយៗ បន្តទៀត​។

ទន្ទឹមនឹង​នេះដែរ លោកស្រី​អភិបាលខេត្តក៏បាន​ក្រើន​រំ​ឮ​ក​ប្រជាពលរដ្ឋ​ទាំងអស់ ឱ្យ​ចេះ​ថែរក្សា​អនាម័យ សម្អាត​បរិស្ថាន​ជុំវិញ​ផ្ទះ តាម​ដងផ្លូវ​ទីសាធារណៈឱ្យបាន​ស្អាត​ជានិច្ច ដើម្បី​សុខភាព និង​សោភ័ណភាព តែ​យើង​ក៏ត្រូវ​មានការ​ប្រុងប្រយ័ត្ន ឱ្យបាន​ខ្ពស់ចំពោះ​បញ្ហា​ជំងឺ​កូ​វីដ​-១៩ ដ៏​កាច​សា​ហាវ​ខាងលើ ដោយ​ត្រូវ​លាងដៃ​នឹង​សាប៊ូ ឱ្យបាន​ញឹកញាប់ ឬ​លាងដៃ​នឹង​ទឹក​អាល់កុល ជែ​ល​ជា​ដើម ដើម្បី​ការពារ​កុំឱ្យ​ឆ្លង​រីក​រាលដាល​នៅក្នុង​សហគមន៍​​។​

សូមបញ្ជាក់ថា​ គ្រឿងឧបភោគ​បរិភោគ ដែល​ផ្តលជូន​ចាស់ជរា​ទាំងនោះរួមមាន​ដូចជា​ អង្ករ​៣០​គីឡូក្រាម មី​១​កេស ទឹកត្រី​១​យួរ ទឹក​សុទ្ធ​ដប​ធំ​១​យួរ និង​ថវិកា​មួយចំនួន ជា​អំណោយ​របស់​សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា​ និង​សម្តេច​កិ​តិ្ត​ព្រឹទ្ធ​បណ្ឌិត​ប៊ុន រ៉ានី ហ៊ុន សែន ប្រធាន​កាកបាទក្រហមកម្ពុជា ៕​

អត្ថបទ ៖ សេង សុវណ្ណារិទ្ធ​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ១ ម៉ោង មុន

តើប្រទេស អាស៊ាន ណាខ្លះរៀបចំពិធីបុណ្យចូលឆ្នាំថ្មីក្នុងខែមេសាដូច កម្ពុជា ដែរ?

សន្តិសុខសង្គម១១ ម៉ោង មុន

ករណី​បាញ់​សម្រុកចូល​ទៅក្នុង​លំនៅឋាន​ប្រជាពលរដ្ឋ​នៅក្រុង​បាត់ដំបង សមត្ថកិច្ច​តាម​ប្រមាញ់​បាន៣​នាក់ហើយ

ព័ត៌មានជាតិ១២ ម៉ោង មុន

ប៊ែ​ល​ធី គ្រុប ប្រារព្ធ​ពិធី​អបអរសាទរ​បុណ្យចូលឆ្នាំថ្មី និង​ពិសា​អាហារ​សាមគ្គី​ជាមួយ​បុគ្គលិក​៣,៨១២​នាក់ នៅ​សាកលវិទ្យាល័យ ប៊ែ​ល​ធី អន្តរជាតិ​ទី​២ (​ស្ពាន​អាកាស​ចោមចៅ​)

សន្តិសុខសង្គម១៥ ម៉ោង មុន

អ្នកភូមិ​ក្នុងចំណោម ១១នាក់​ ពុល​ត្រី៦នាក់ ត្រូវ​បញ្ជូន​ទៅ​ព្យាបាល​នៅ​មណ្ឌល​សុខភាព

ព័ត៌មានជាតិ១៥ ម៉ោង មុន

រមណីយដ្ឋាន​ក្នុងស្រុក​ទឹកឈូ​ ត្រៀម​រួចរាល់​សម្រាប់​ទទួល​ទេសចរ​ក្នុងឱកាស​បុណ្យចូលឆ្នាំថ្មី

Sokha Hotels

ព័ត៌មានពេញនិយម