Connect with us

កូវីដ-១៩

អភិបាល​រាជធានី​និង​ប្រធាន​ប្រតិបត្តិ​យុទ្ធនា​ការ​ចាក់​វ៉ាក់សាំង បន្ត​ចុះ​ពិនិត្យ​ស្ថានភាព និង​ពង្រឹង​ការងារ​ចាក់​វ៉ាក់សាំង​កូ​វីដ​-១៩

បានផុស

នៅ

​លោក​ ឃួ​ង ស្រេង ​និង​លោកនាយ​ឧ​ត្ត​ម​សេនីយ៍ ឥត សារ៉ាត់ បាន​បន្ត​ចុះ​ពិនិត្យ​ស្ថានភាព​តាម​ទីតាំង​ចាក់​វ៉ាក់សាំង​មួយ​ចំនួន​ នៅ​ទូទាំង​រាជធានី​ភ្នំពេញ ដើម្បី​ពង្រឹង​ការងារ​នៃ​ការចាក់​វ៉ាក់សាំង​កូ​វីដ​-១៩ ជូន​បងប្អូន​កម្មករ កម្មការិនី និង​ប្រជាពលរដ្ឋ ទៅតាម​ការណែនាំ​របស់​រាជរដ្ឋាភិបាល ពិសេស​ឲ្យ​ពួកគាត់​រក្សា​គម្លាត​សុវត្ថិភាព​និង​ពាក់​ម៉ាស ទប់ស្កាត់​ការរីក​រាលដាល​នៃ​ជំងឺ​-១៩ នៅ​ព្រឹក​ថ្ងៃទី​០៥​ ខែឧសភា​នេះ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​អភិបាល​ក្រុង​ភ្នំពេញ លោក ​ឃួ​ង ស្រេង​ និង​លោកនាយ​ឧ​ត្ត​ម​សេនីយ៍ ឥត សារ៉ាត់ អគ្គ​មេ​បញ្ជាក​ការរង នាយសេនាធិការ​ចម្រុះ នៃ​កងយោធពល​ខេមរភូមិន្ទ និង​ជា​ប្រធាន​ប្រតិបត្តិ​យុទ្ធនា​ការចាក់​វ៉ាក់សាំង​ បាន​ចុះ​ពិនិត្យ​ចំនួន​៤​ខណ្ឌ​ នៅក្នុង​រាជធានី​ភ្នំពេញ ​ខណ្ឌមានជ័យ ខណ្ឌ​ពោធិ៍​សែន​ជ័យ និង​ខណ្ឌ​កំបូល។ ក្នុង​ការចុះពិនិត្យ​ទីតាំង​ជាច្រើន​កន្លែង​នោះ លោក​អភិបាល​នៃ​គណៈ​អភិបាល​រាជធានី​ភ្នំពេញ បានធ្វើ​ការណែនាំ​ដល់​អាជ្ញាធរ​ក៏ដូចជា​ក្រុមការងារ​ដែល​អនុវត្ត លើ​ការចាក់​វ៉ាក់សាំង​នេះ ត្រូវ​ណែនាំ​ឲ្យ​បងប្អូន​ប្រជាពលរដ្ឋ រក្សា​គម្លាត​សុវត្ថិភាព ទៅតាម​ការណែនាំ​របស់​ក្រសួងសុខាភិបាល ដើម្បី​ចៀស​ឲ្យបាន​នូវ​ការ​ឆ្លង​រីក​រាលដាល​នៃ​ជំងឺ​កូ​វីដ​-១៩ ដោយសារតែ​យុទ្ធនាការ​នេះ បងប្អូន​ប្រជាពលរដ្ឋ​ដែល​ត្រូវ​មក​ទទួលយក ការ​ចាក់​វ៉ាក់សាំង​ជា​ប្រជាពលរដ្ឋ រស់នៅ​តំបន់​ក្រហម ដែល​ប្រឈមមុខ​និង​ការ​ឆ្លង​រាលដាល​ជំងឺ​កូ​វីដ​-១៩ ដែល​តម្រូវ​ឲ្យ​បងប្អូន​ប្រជាពលរដ្ឋ​ទាំងអស់​ប្រុងប្រយ័ត្ន​ខ្ពស់ ក្នុង​ការ​ការពារ​ខ្លួន​ទៅតាម​ការណែនាំ​របស់​ក្រសួងសុខាភិបាល​។

​គួរ​បញ្ជាក់​ថា ដើម្បី​បន្សាំ​តំបន់​មាន​ហានិភ័យ​ខ្ពស់ ក្រសួងការពារជាតិ​បាន​បើក​យុទ្ធនា​ការចាក់​វ៉ាក់សាំង​ទ្រង់ទ្រាយ​ធំ​ ក្នុង​មូលដ្ឋាន​ខណ្ឌ​ចំនួន​៤​ ដែលមាន​ការរីក​រាល​ដាល​កូ​វីដ​ធ្ងន់ធ្ងរ ក្នុងនោះ​មាន​ខណ្ឌដង្កោ ខណ្ឌមានជ័យ ខណ្ឌ​ពោធិ៍​សែន​ជ័យ និង​ខណ្ឌ​កំបូល ដោយ​ចាប់​អនុវត្ត​ចាប់ពី​ថ្ងៃទី​០១ ខ​ខែ​ឧសភា​តទៅ ក្នុង​ផែនការ​ផ្តល់​ជូន​ជាង​៥០​ម៉ឺន​នាក់ រស់នៅ​តំបន់​ក្រហម ហើយ​ក្នុង​យុទ្ធនា​ការចាក់​វ៉ាក់សាំង​នេះ បើ​បើ​គិត​ពី​ថ្ងៃទី​១​ដល់​ថ្ងៃទី​០៤​ឧសភា​នេះ មាន​ពលរដ្ឋ​ចំនួន ជាង​១៤​ម៉ឺន​នាក់ ទទួល​បាន​ការចាក់​វ៉ាក់សាំង​ដូ​ស​ទីមួយ​។

​សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​កម្ពុជា នៅ​ព្រឹក​ថ្ងៃទី០៥ ខែឧសភា​នេះ ក៏បាន​ដាក់បទបញ្ជា​ទៅ​អង្គភាព​កងទ័ព​និង​ក្រុមការងារ​ចាក់​វ៉ាក់សាំង​ជូន​ពលរដ្ឋ​រស់នៅ​តំបន់​ក្រហម​ឲ្យ​បាន ៥២ ម៉ឺន​នាក់​ឬ​លើសពីនេះ​។ សម្តេចនាយក​រដ្ឋមន្ត្រី​ថ្លែង​បញ្ជាក់​ថា វ៉ាក់សាំង​សម្រាប់​ប្រជាពលរដ្ឋ​ជាង​៥២ ម៉ឺន​នាក់​នៅ​តំបន់​ក្រហម នឹងមិន​ខ្វះ​នោះទេ ពីព្រោះ​នៅ​ថ្ងៃទី​១១ ខែឧសភា ខាងមុខ វ៉ាក់សាំង​នឹង​មកដល់​៥០ ម៉ឺន​ដូ​ស ហើយ​ថ្ងៃទី​១៥ និង​មកដល់​៥០ ដូ​ស​ទៀត ។ ដូច្នេះ​នឹងមាន​វ៉ាក់សាំង​១ លាន​ដូ​ស​បន្ថែមទៀត​។ សម្តេច​តេ​ជោ ហ៊ុន សែន បានបញ្ជាក់​បន្ថែមថា ក្រុម​អង្គភាព​ចាក់​វ៉ាកសាំង​ត្រូវ​ចាក់​ប្រជាពលរដ្ឋ​ឲ្យ​អស់​នៅ​តំបន់​ក្រហម មិន​ត្រឹមតែ​៥២ ម៉ឺ​ននាក់​នោះ​ទេ​ ទោះបី​លើស​ពីនេះ ដល់ ៦០ ម៉ឺន​ក៏​រាជរដ្ឋាភិបាល​មាន​សមត្ថភាព​ចាក់​ដែរ សម្រាប់​ប្រជាពលរដ្ឋ​ដែល​រស់នៅ​តំបន់​ក្រហម​៕​

អត្ថបទ៖ ស្រីរ័ត្ន

សូមចុចអាន៖ ​ជា​ក្ដី​សង្ឃឹម​មួយទៀត! ប្រព័ន្ធ​ភាព​ស៊ាំ​រឹងមាំ​ក្នុង​ខ្លួន​របស់​អ្នក​ចាក់​វ៉ាក់សាំង​ហើយ ​នឹង​ជួយ​កម្ចាត់​រោគ​រាតត្បាត​ កាន់​តែ​ឆាប់

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម