Connect with us

កូវីដ-១៩

ដល់ថ្នាក់នឹងផង! ឥណ្ឌូនេស៊ី ចាប់ខ្លួនបុគ្គលិកក្រុមហ៊ុនឱសថមួយកន្លែង ក្រោយបែកធ្លាយយកឧបករណ៍តម្បារច្រមុះមួយទឹកតេស្តរកកូវីដលើអ្នកដំណើរ

បានផុស

នៅ

បុគ្គលិកជាច្រើន របស់ក្រុមហ៊ុនឱសថ Kimia Farma ដែលគ្រប់គ្រងដោយរដ្ឋ ត្រូវបានចាប់ខ្លួន នៅក្នុងប្រទេសឥណ្ឌូនេស៊ី ពីបទលាង ហើយលក់បន្ត នូវឧបករណ៍តម្បារច្រមុះ ធ្វើតេស្តរកជំងឺកូវីដ ១៩ ហើយក៏កំពុងប្រឈមមុខនឹងបណ្តឹងផងដែរ ។

ប៉ូលិសបាននិយាយថា អ្នកដំណើររហូតដល់ទៅ ៩,០០០ នាក់ នៅឯអាកាសយានដ្ឋានមួយ ក្នុងទីក្រុង Medan ប្រហែលជាត្រូវបានធ្វើតេស្ត ជាមួយនឹងឧបករណ៍រុក ហើយតម្បារច្រមុះ ដែលបានប្រើរួចហើយនេះ ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ប៉ូលិសបាននិយាយថា ពួកគេជឿជាក់ថា ការហេតុការណ៍នេះ បានកើតឡើងតាំងពីខែធ្នូឆ្នាំមុនមកម្ល៉េះ នៅឯអាកាសយានដ្ឋាន Kualanamu ក្នុងទីក្រុង Medan ខេត្ត North Sumatra ។

អ្នកដំណើរតម្រូវឲ្យមានការធ្វើតេស្តអវិជ្ជមាន ប្រសិនបើពួកគេចង់ហោះហើរ ហើយអាកាសយានដ្ឋាន ផ្តល់នូវជម្រើស ធ្វើតេស្តតាមរយៈតម្បារច្រមុះនេះ នៅនឹងកន្លែងតែម្ដង ខណៈដែលអាជ្ញាធរអាកាសយានដ្ឋាន ក៏បានប្រើឧបករណ៍តេស្តរហ័ស Rapid Antigen Test ដែលផ្គត់ផ្គង់ដោយក្រុមហ៊ុន Kimia Farma ផងដែរ ។

យោងតាមសារព័ត៌មាន Detik បានរាយការណ៍ថា បន្ទាប់ពីពាក្យបណ្ដឹង ដែលត្រូវបានដាក់ដោយអ្នកដំណើរថា ពួកគេទទួលបានលទ្ធផល តេស្តវិជ្ជមានមិនពិត ប៉ូលិសក៏បានបញ្ជូនមន្រ្តីសម្ងាត់ម្នាក់ ឲ្យធ្វើជាអ្នកដំណើរកាលពីសប្តាហ៍មុន ។ ភ្លាមៗនោះ នៅពេលដែលមន្ត្រីប៉ូលិសនោះ ត្រូវបានធ្វើតេស្តដោយការតម្បារ ហើយទទួលបានលទ្ធផលតេស្តវិជ្ជមាន មន្រ្តីផ្សេងទៀត បានឆ្មក់ចូលទៅកន្លែងតេស្ត ហើយពួកគេបានរកឃើញ ឧបករណ៍តេស្ត ដែលត្រូវបានកែច្នៃ ។

ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុក បាននិយាយថា អាជ្ញាធរបានចងក្រងរបាយការណ៍ ពីសាក្សីចំនួន ២៣ នាក់ ហើយកំពុងស៊ើបអង្កេត ថាតើប្រាក់ចំណេញពីផែនការ ដែលត្រូវបានប៉ាន់ប្រមាណថា មានចំនួនប្រហែល ១.៨ ពាន់លានរូពី (១២៤,៨០០ ដុល្លារអាមេរិក) ត្រូវបានប្រើ ដើម្បីសាងសង់ផ្ទះសម្រាប់ជនសង្ស័យទាំងនេះឬក៏យ៉ាងណា ។

ក្រុមហ៊ុន Kimia Farma ដែលមានទីស្នាក់ការកណ្តាល នៅរដ្ឋធានីហ្សាការតា ចាប់តាំងពីពេលនោះមក បានបញ្ឈប់បុគ្គលិកដែលពាក់ព័ន្ធ និងបានសន្យារឹតបន្តឹងការគ្រប់គ្រងផ្ទៃក្នុងក្រុមហ៊ុនជាដើម ។

គួរបញ្ជាក់ថា ប្រទេសឥណ្ឌូនេស៊ី មានការផ្ទុះឡើងនៃជំងឺកូវីដ ១៩ អាក្រក់បំផុតនៅក្នុងទ្វីបអាស៊ី ហើយគិតត្រឹមពេលនេះ បានកត់ត្រាករណីឆ្លងសរុបប្រមាណ ១.៧ លានករណី និងមានអ្នកស្លាប់ជាង ៤៦,០០០ នាក់ ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត

ប្រភព ៖ BBC

ចុចអាន ៖ ឥណ្ឌូនេស៊ី ដាក់ឲ្យប្រើប្រាស់ឧបករណ៍ធ្វើតេស្តរកកូវីដតាមទឹកមាត់

ចុចអាន ៖ ឥណ្ឌូនេស៊ី ដាក់ពិន័យធ្ងន់ធ្ងរចំពោះអ្នកមិនព្រមចាក់វ៉ាក់សាំងកូវីដ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ១០ នាទី មុន

ជប៉ុន ផ្តល់ថវិកាជិត៤ម៉ឺនដុល្លារ សម្រាប់កែលម្អឧបករណ៍​តន្ត្រីបុរាណនៅសាលាមធ្យមវិចិត្រសិល្បៈ

ជីវិតកម្សាន្ដ២២ នាទី មុន

យីហោល្បីៗសម្រុកផ្ដាច់កុងត្រាពាណិជ្ជកម្មគ្មានសល់ ​ក្រោយ Han So Hee ចម្រូងចម្រាសស្នេហាត្រីកោណ

ព័ត៌មានជាតិ៣៩ នាទី មុន

ឯកឧត្ដម ហ៊ុន ម៉ានី អញ្ជើញបើកវគ្គបណ្ដុះបណ្ដាលស្ដីពី «ភាពជាអ្នកដឹកនាំ និងនវានុវត្តន៍ ជំនាន់ទី ៦»

ព័ត៌មានអន្ដរជាតិ៤៤ នាទី មុន

ថៃ មិនទាន់មានលុយគ្រប់ ៤៧០ លានដុល្លារទិញនាវាមុជទឹក

ព័ត៌មានជាតិ២ ម៉ោង មុន

រដ្ឋមន្ត្រីក្រសួងសាធារណការ​ចេញយន្តការ ៥ ចំណុច ទប់ស្កាត់សកម្មភាពអនាធិបតេយ្យតាម​ដងផ្លូវ

Sokha Hotels

ព័ត៌មានពេញនិយម