Connect with us

កូវីដ-១៩

លោក ​ហុក​ គឹម​ចេង​ បញ្ជាក់​លំអិត​ករណី​ស្លាប់​៣​នាក់​ ដោយសារ​ជំងឺ​កូ​វីដ​១៩

បានផុស

នៅ

​លោក​វេជ្ជបណ្ឌិត ហុក​ គឹម​ចេង អគ្គនាយក​បច្ចេកទេស​សុខាភិបាល​មានប្រសាសន៍​នៅ​រសៀល​ថ្ងៃទី​៥​ឧសភា​នេះ​ថា ​អ្នកជំងឺ​៣​នាក់​ ដែល​បាន​ស្លាប់​បាត់​បង់ជីវិត​ ដោយសារ​ជំងឺ​កូ​វីដ១៩​ មាន​ជន​ជាតិ​ខ្មែរ​ចំនួន​២​នាក់ ​និង​ជនជាតិ​វៀតណាម​ចំនួន​១​នាក់​ ដែល​មាន​វ័យ​ចាប់ពី​៦០​ឆ្នាំ​ឡើង​ទៅ​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​​លោក​បាន​បន្តថា ​អ្នកស្លាប់​ទាំង​៣​នាក់​នោះ​ ទី​១.​បុរស​ជនជាតិ​ខ្មែរ​ អាយុ​៦១​ឆ្នាំ​, ទី​២.​​ស្ត្រី​ជនជាតិ​វៀតណាម​ ​អាយុ​៧៤​ឆ្នាំ​ និង​ទី​៣.​ស្ត្រីជន​ជាតិខ្មែរ​ អាយុ​៦៤​ឆ្នាំ​ ដែល​អ្នក​ទាំង​៣​រស់នៅ​រាជធានី​ភ្នំពេញ​ហើយ​ មាន​រោគ​វិនិច្ឆ័យ​រលាក​សួត​ធ្ងន់ធ្ងរ​ដូច​គ្នាៗ​។ ​លោក​បាន​បន្តទៀតថា​ អ្នកស្លាប់​ទាំង​៣​នាក់ ​ស្លាប់​នៅ​មន្ទីរពេទ្យ​៣​ផ្សេងៗ​គ្នា​ គឺ​នៅ​មន្ទីរពេទ្យ​ហ្លួង​ម៉ែ មន្ទីរពេទ្យ​មិត្តភាព​ខ្មែរ​សូ​វៀត​និង​នៅ​មណ្ឌល​សុខភាព​ចាក់​អង្រែ​។​

​គួរបញ្ជាក់​ថា ​គិត​ត្រឹម​ថ្ងៃទី​៥​ ខែ​ឧសភា ​ឆ្នាំ​២០២១​នេះ​ កម្ពុ​ជាមាន​អ្នកស្លាប់​ដោយសារ​ជំងឺ​កូ​វីដ ១៩​ចំនួន​១១០​នាក់​ក្ នុងចំណោម​អ្នក​ឆ្លង​សរុប​ចំនួន​១៦៩៧១​នាក់​ និង​ជាសះស្បើយ​ចំនួន​៦០១៩​នាក់​៕

អត្ថបទ៖ សំអឿន

សូមចុចអាន៖ ​អាជ្ញាធរខេត្តត្បូងឃ្មុំ ត្រៀមមណ្ឌលធ្វើចត្តាឡីស័កកម្រិត១​ និងកម្រិត២​បន្ថែម

​ ​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៤ ថ្ងៃ មុន

អ្នកឧកញ៉ា គួច ម៉េងលី÷ បើមិននាំខ្លួនមេខ្លោងក្រុមហ៊ុន CIC Plc មកផ្ដន្ទាទោសទេ ពលរដ្ឋនឹងលែងជឿប្រព័ន្ធយុត្តិធម៌កម្ពុជា

ព័ត៌មានជាតិ២ ថ្ងៃ មុន

ទ្រព្យសកម្មរបស់ក្រុមហ៊ុន CIC Plc ប្រមាណ ៩០% នៃចំនួនទឹកប្រាក់សរុប ត្រូវបានប្រមូលមកវិញ

ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ មុន

Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភព​លោកជាថ្មី

ព័ត៌មានជាតិ២ ថ្ងៃ មុន

បណ្ឌិត គិន ភា៖ «ហេតុអីមិនបន្ទោសអ្នកបោកគេ បែរជាបន្ទោសអ្នកត្រូវគេបោកទៅវិញ?»

ជីវិតកម្សាន្ដ៦ ថ្ងៃ មុន

ខេមរៈ សិរីមន្ត ៖ «ទោះខ្ញុំមិនមែនជាអ្នកធំ តែសុំធ្វើកិច្ចការធំខ្លះជូនជាតិតាមវិជ្ជាជីវៈសិល្បៈ បង្ហាញទៅពិភពលោក»

Sokha Hotels

ព័ត៌មានពេញនិយម