Connect with us

កូវីដ-១៩

រដ្ឋបាល​រាជធានី​ស្នើឲ្យ​ម្ចាស់​ក្រុមហ៊ុន​និង​ម្ចាស់​អាជីវកម្ម​មកសុំ​លិខិតអនុញ្ញាត​ធ្វើដំណើរ​ឆ្លង​កាត់ តំបន់​លឿងទុំ និង​តំបន់​ក្រហម​

បានផុស

នៅ

រដ្ឋបាល​រាជធានី​ភ្នំពេញបានចេញសេចក្ដីជូនដំណឹង និងស្នើឲ្យម្ចាស់ក្រុមហ៊ុន​ និង​ម្ចាស់​អាជីវកម្ម​ទាំងអស់មក​ដាក់ពាក្យសុំ​លិខិតអនុញ្ញាត​ធ្វើដំណើរ​ឬ​ធ្វើ​ចរាចរណ៍​ឆ្លងកាត់«​តំបន់​លឿងទុំ​» និង «តំបន់​ក្រហម​» ពី​រដ្ឋបាល​រាជធានី និងរដ្ឋបាលខណ្ឌទាំង១៤ អំឡុងពេល​នៃ​ការអនុវត្ត​វិធានការ​បង្ការ​ការឆ្លង​រាលដាល​នៃ​ជំងឺ​កូ​វីដ​-១៩ នៅក្នុង​ភូមិសាស្ត្រ​រាជធានី​ភ្នំពេញ ចាប់ពី​ថ្ងៃទី​០៦ ខែឧសភា​ឆ្នាំ​២០២១។

រដ្ឋបាលរាជធានីបានបញ្ជាក់ថា លិខិតអនុញ្ញាតធ្វើដំណើរដែលម្ចាស់ក្រុមហ៊ុន និងម្ចាស់អាជីវកម្ម​ធ្លាប់ទទួល​បានពីរដ្ឋបាលរាជធានី និងរដ្ឋបាលទាំង១៤ខណ្ឌកន្លងទៅនោះ ត្រូវអស់សុពលភាពប្រើ​ប្រាស់​ហើយ ចាប់ពីថ្ងៃទី៦ ខែ​ឧសភា ឆ្នាំ២០២១នេះ។

ដូចនេះ ដើម្បីងាយស្រួលក្នុងការធ្វើដំណើរឆ្លងកាត់ ដំបន់លឿនទុំ និងតំបន់ក្រហម រដ្ឋបាល​រាជ​ធា​នីភ្នំពេញ សូមជូនដំណឹងឲ្យម្ចាស់ក្រុមហ៊ុន និងម្ចាស់អាជីវកម្មទាំងអស់ មកដាក់ពាក្យស្នើសុំ​លិ​ខិត​អនុញ្ញាតពីរដ្ឋបាលរាជធានី និងរដ្ឋបាលខណ្ឌទាំង១៤ចាប់ពីថ្ងៃទី៦ ខែឧសភា ឆ្នាំ២០២១នេះ​តទៅ​៕​​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម