Connect with us

កូវីដ-១៩

សំណួរ​ងាយៗ​មួយ​ចំនួន​ធ្វើ​ឲ្យ​អ្នក​ចាក់ ឬ​មិន​ទាន់​ចាក់​វ៉ាក់សាំង ធ្លោយ​មាត់​ប្រាប់​ទាំង​មិន​ដឹង​ខ្លួន

បានផុស

នៅ

ក្រោយ​ការ​ចាក់​វ៉ាក់សាំង​មាន​ភាព​ទូលំទូលាយ​ជាង​មុន ​មនុស្ស​គ្រប់គ្នា​នឹង​ចាប់ផ្ដើម​យល់ដឹង​បាន​ច្រើន​ពី​រឿង​មួយ​នេះ។ ដូច្នេះ​​គ្មាន​អី​ចម្លែកឬជាការរើសអើង​ បើ​សិនគ្រប់គ្នា​សួរ​គ្នា​ទៅ​វិញ​ទៅ​មក​ថា​ ម្នាក់ៗ​បាន​ទទួល​វ៉ាក់សាំង​​រួចរាល់និងមានអាការ​ប្រតិកម្ម​ផ្សេង​គ្នារបៀបម៉េចខ្លះ។

អ្នក​ជំនាញ​និយាយ​ថា ​វិធី​ដែល​អាច​សួរ​​ដោយ​បង្ការ​ខ្លាច​គេ​ខឹង​ អាច​សួរ​ដោយ​​សំឡេង​ស្មោះត្រង់​ និង​រើស​ពាក្យ​គួរសម​និយាយ​ទៅ​កាន់​បុគ្គល​នោះ។

១ មុន​សួរ​ពិនិត្យ​សំឡេង​ខ្លួនឯង​សិន​ជៀសវាង​គេ​យល់​ច្រឡំ​ទៅ​ន័យ​ផ្សេង

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

វេជ្ជបណ្ឌិត Haley Neidich, LCSW អ្នក​ចិត្តសាស្ត្រ​​នៅ Tampa មាន​ប្រសាសន៍​ថា “ ការ​បញ្ចេញ​សំឡេង​ដែល​មិន​បានពិនិត្យ​ អាច​ជា​ការ​ចោទប្រកាន់ ​និង​ជា​បញ្ហា​ចម្បង​មួយ​ពេល​អ្នក​ចង់​សួរ​មនុស្ស​ណា​ម្នាក់​អំពី​ស្ថានភាព​នៃ​ការ​ចាក់​វ៉ាក់សាំង​របស់​ពួកគេ” ។ បើ​យើង​សួរ​ឆ្គង​ៗ​គេ​នឹង​ឆ្លើយ​មក​បែប​នោះ​ដូចគ្នា ​ហើយ​គេ​ក៏​អាច​អន់ចិត្ត​ព្រោះ​មិន​យល់​ន័យ​យើង។

ប្រការ​ល្អ​ត្រូវ​ប្រាប់​ពី​ស្ថានភាព​វ៉ាក់សាំង​របស់​អ្នក​ជា​មុន​សិន​ បន្ទាប់មក​ទើប​អាច​សួរ​ពី​គេ​អារម្មណ៍​យ៉ាងណា​ចំពោះ​វ៉ាក់សាំង​នេះ។ គំនិត​នេះ​អាច​នឹង​ជំរុញ​ឲ្យ​មាន​ការ​សន្ទនា​បែប​ធម្មជាតិ​ ហើយ​ធ្វើ​ឲ្យ​មនុស្ស​ម្នាក់​នោះ​កាន់​តែ​មាន​ភាព​សុខ​ស្រួល​ក្នុង​ការ​ឆ្លើយតប​មក​វិញ។

២ ជ្រើសរើស​ពាក្យ​គួរ​សម​ដោយ​ឆ្លាតវៃ

គួរតែ​គិត​ពី​ពាក្យ​ដែល​យើង​បាន​ជ្រើសរើស​ នៅ​ពេល​សួរ​អំពី​ស្ថានភាព​ចាក់​វ៉ាក់សាំង​របស់​នរណា​ម្នាក់។ ការ​សន្ទនា​វ៉ាក់សាំង​មិន​គួរ​តឹងតែង​ទេ ​គួរ​តែ​និយាយ​ធម្មតា​ ដោយ​មិន​គិត​ពី​ការ​វិនិច្ឆ័យ​និង​ដោយ​ស្មោះត្រង់។ យើង​អាច​អាច​និយាយ​អ្វី​ធម្មតា​​​ដូចជា “ តើ​អាច​ចែករំលែក​ស្ថានភាព​ប្រតិកម្ម​វ៉ាក់សាំង ​លើ​រាងកាយ​របស់​អ្នក​ជាមួយ​ខ្ញុំ​ទេ? ខ្ញុំ​ចេះ​តែ​មាន​ការភ័យខ្លាច​ក្នុង​ពេល​នៅ​ជិត​មនុស្ស​ច្រើន ” ឬ ” ណាមួយ​ខ្ញុំ​ចេះ​តែ​បារម្ភ ​បើ​ខ្ញុំ​ឆ្លង​អាច​រាលដាល​ដល់​អ្នក​ផ្ទះ​ខ្ញុំ​ ដែល​មាន​សុទ្ធ​តែ​មនុស្ស​ប្រឈម​ហានិភ័យ​ខ្លាំង។ ប៉ុន្តែ​បើ​មាន​វ៉ាក់សាំង​ ការ​ឆ្លង​គឺ​ពួកយើងអាច​មាន​តិចតួច។ តើ​អ្នក​គិត​យ៉ាង​ម៉េច​ដែរ ​ចំពោះ​វ៉ាក់សាំង​កូវីដ? វិធី​នេះ​គេ​អាច​ដឹង​ថា​អ្នក​ចង់​ដឹង ​ព្រោះ​ដើម្បី​ការពារ​អ្នក​ផ្ទះ​ដែរ​ ណាមួយ​វា​ក៏​បង្ហាញ​ភាព​ស្មោះត្រង់​ជា​ជាង​និយាយ​អាក្រក់។

៣ សួរ​បែប​​​​លក្ខណៈ​ឯកជន

បើ​វិធី​ខាង​លើ​ពិបាក ​អាច​ងាក​​មក​សួរ​ជា​លក្ខណៈ​ឯកជន​វិញ។ វា​អាច​ឲ្យ​ម្ខាង​ទៀត​គ្មាន​សម្ពាធ​តានតឹង​ពេល​និយាយ​ប្រាប់​យើង។ ចងចាំ​ថា​យើង​នៅ​តែ​នៅ​តែ​រក​ពាក្យ​និយាយ​កុំ​ឲ្យ​គេ​យល់​ច្រឡំ។

៤ ប្រើ​ច្បាប់​គ្រួសារ​របស់​យើង

វិធី​ចុងក្រោយ​នេះ​អាច​ថា​ធ្ងន់​តិចតួច​ តែ​យើង​គ្រាន់​តែ​ចង់​ការពារ​គ្រួសារ​និង​ខ្លួនឯង​តែ​ប៉ុណ្ណោះ។ វិធី​នេះ​គឺ​ជា​ការ​ចែង​អំពី​ច្បាប់​នៃ​គ្រួសារ​ចំពោះ​អ្នកណា​ដែល​យើង​បាន​ជជែក​ជាមួយ​ ឬ​ប៉ះពាល់​គេ។ ប្រាប់​គេ​ថា ​អ្នក​ផ្ទះ​ខ្ញុំ​មាន​មនុស្ស​ចាស់​និង​ក្មេង​ច្រើន​ ហើយ​ភូមិ​ខ្ញុំ​ភាគច្រើន​គឺ​នាំគ្នា​រួបរួម​ការពារ​ណាស់​ ដើម្បី​បាន​ច្បាស់​រៀងៗខ្លួន​ពី​ជំងឺ​រាតត្បាត​នេះ។

ការ​សួរ​មិនមែន​មាន​ន័យ​បញ្ចើចបញ្ចើ​ តែ​ជា​ន័យ​ដែល​យើង​បាន​ចូលរួម​កាត់បន្ថយ​និង​ប្រឆាំង​កូវីដ​ ជា​ពិសេស​ពេល​យើង​និយាយ​ជាមួយ​បុគ្គល​នោះ​ យើង​នឹង​មាន​សន្តិភាព ​មិន​បារម្ភ​ថា​នាំ​រោគ​ចម្លង​អ្នក​នៅ​ផ្ទះ។ នេះ​អាច​ជា​វិធី​ដែល​មិន​ងាយ​នឹង​ទទួល​បាន​ចម្លើយ​ ប៉ុន្តែ​មិនថា​ចម្លើយ​យ៉ាង​ម៉េច​ទេ​ យើង​ត្រូវ​គោរព​ការ​ឆ្លើយតប​របស់​ពួកគេ​ជានិច្ច ៕

ប្រែសម្រួល៖ សាង ស្រីល័ក្ខ

ប្រភព៖prevention

ចុចអាន៖ជា​ក្ដី​សង្ឃឹម​មួយទៀត! ប្រព័ន្ធ​ភាព​ស៊ាំ​រឹងមាំ​ក្នុង​ខ្លួន​របស់​អ្នក​ចាក់​វ៉ាក់សាំង​ហើយ ​នឹង​ជួយ​កម្ចាត់​រោគ​រាតត្បាត​ កាន់​តែ​ឆាប់

ចុចអាន៖វ៉ាក់សាំងធំៗទាំង៧ ដែលជាអាវុធកម្ចាត់កូវីដ ចេញពីពិភពលោក

ចុចអាន៖អ្នក​ចាក់​វ៉ាក់សាំង​រួច គួរ​ទទួលទាន​ភេសជ្ជៈ​សុខភាព​ពីរ​ប្រភេទ​នេះ​ដើម្បី​ជំនួយ​បន្ថែម​ដល់​ប្រព័ន្ធ​ភាព​ស៊ាំ និង​ប្រយុទ្ធ​ប្រឆាំង​កូវីដ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម