Connect with us

កូវីដ-១៩

លោក ហេង សួរ៖ កម្មករនិយោជិតរស់នៅតំបន់ក្រហមនិងលឿងទុំនៅតែមិនអាចចេញទៅធ្វើការនៅតំបន់លឿងបានទេ

បានផុស

នៅ

ភ្នំពេញ៖លោក ហេង សួរ  រដ្ឋលេខាធិការនិងជាអ្នកនាំពាក្យក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈបានឱ្យដឹងថាបុគ្គលិកក្រុមហ៊ុននិងកម្មកររោងចក្ររស់នៅតំបន់ក្រហមនិងតំបន់លឿងទុំ នៅមិនអាចធ្វើដំណើរទៅធ្វើការនៅតំបន់លឿងបានទេ បើទោះបីជាទីតាំងរោងចក្រនិងក្រុមហ៊ុនរបស់ខ្លួននៅតំបន់លឿងក៏ដោយ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ថ្លែងតាមរយៈសារសំឡេងពាក់ព័ន្ធវិធានការសំខាន់ៗមួយចំនួននាយប់ថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០២១នេះ លោកហេង សួរ បានបញ្ជាក់​ថា គោលការណ៍តំបន់លឿងទុំនិងតំបន់ក្រហម គឺរក្សាដូចក្នុងសេចក្តីសម្រេចនៃការបិទខ្ទប់លើកមុនអីចឹង​គ្រាន់តែលើកមុនចេញដោយរដ្ឋាភិបាលលើកនេះ ចេញដោយរដ្ឋបាលរាជធានីភ្នំពេញនិងរដ្ឋបាលខេត្តកណ្តាល។អីចឹងប្រសិនបើបងប្អូនណាម្នាក់ស្ថិតនៅក្នុងតំបន់ក្រហមឬតំបន់លឿងទុំ មិនអាចទាន់ចេញទៅធ្វើការបានទេបើទោះបីជាបងប្អូនរស់នៅតំបន់លឿងក៏ដោយ ប៉ុន្តែរោងចក្រនៅតំបន់ក្រហមនៅតែមិនទាន់អនុញ្ញាតឆ្លងកាត់បានដែរ។

ថ្លែងនៅក្នុងសន្និសិទកាសែតនៅក្រសួងយុត្តិធម៌កាលពីថ្ងៃទី២៨មេសាកន្លទៅ លោក ហេង សួរ បានឲ្យដឹងថាក្រោយមានការបែងចែកតំបន់ក្រហម លឿងទុំនិងលឿងមក មានអ្នកដែលរស់នៅក្នុងតំបន់លឿងប្រមាណពី១៨ម៉ឺន ទៅ២០ម៉ឺននាក់ នឹងអាចមានការងារធ្វើ និងចាប់ផ្តើមមុខរបររបស់ខ្លួនឡើងវិញ ។

នៅក្នុងតំបន់លឿង យ៉ាងហោចណាស់មានរោងចក្រចំនួន៦០រោងចក្រ អាច​ដំណើរការ​វិញបាន និងមានក្រុមហ៊ុនតូចៗផ្សេងទៀត ដែលអាចផ្តល់ការងារដល់កម្មករ បុគ្គលិក។

លោកហេងសួរបានបញ្ជាក់ថារយៈពេល១៤ ថ្ងៃនៃការបិទខ្ចប់នៅរាជធានីភ្នំពេញ និង ក្រុងតាខ្មៅចាប់ពីថ្ងៃទី១៥រហូតដល់ថ្ងៃទី២៨ខែមេសាឆ្នាំ២០២១ មានមនុស្សជាង១លាន២សែននាក់ និងក្រុមហ៊ុន រោងចក្រ សហគ្រាសជិត៨ពាន់បានរងផលប៉ះពាល់៕

អត្ថបទ៖ សំអឿន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៧ ថ្ងៃ មុន

ម្ចាស់សំណង់របងថ្មនៅរមណីយដ្ឋានឆ្នេរនេសាទ នៅ​តែរឹងទទឹងមិនព្រមវាយកម្ទេចរបងចេញ

ព័ត៌មានអន្ដរជាតិ២ ថ្ងៃ មុន

Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភព​លោកជាថ្មី

ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ មុន

អ្នកវិទ្យាសាស្ត្រស្កុតឡែនរកឃើញហ្វូស៊ីលចម្លែករូបរាងដូចសត្វនាគចិនអាយុកាល ២៤០ លានឆ្នាំ

កីឡា៣ ថ្ងៃ មុន

ជើងឯកម៉ុងហ្គោលី Erdene​ អរគុណបុរសធ្លាប់ដឹកដៃ ឈឿង ល្វៃ ធ្វើឲ្យក្តីស្រមៃក្លាយជាការពិត

ព័ត៌មានជាតិ៦ ថ្ងៃ មុន

សម្តេច​​​ ហ៊ុន សែន ​៖​ ហេតុ​អ្វី​បាន​ជា​មក​ដល់​ពេល​នេះ​ហើយ​មាន​មន្ត្រី​យើង​ប្រព្រឹត្ត​បែប​នេះ​ ដោយ​ពាក់​ស្បែក​ជើង​ចូល​ក្នុង​ព្រះ​វិហារ?

Sokha Hotels

ព័ត៌មានពេញនិយម