Connect with us

កូវីដ-១៩

ចុះយកសំណាក៥នាក់ និងបិទឱសថស្ថាន​១​កន្លែង​បណ្ដោះអាសន្នក្រោយ​ពាក់ព័ន្ធ​អ្នកវិជ្ជមាន​កូវីដ-១៩​

បានផុស

នៅ

អាជ្ញាធរ​និង​ក្រុមគ្រូពេទ្យ​ជំនាញ​បានចុះ​យក​សំណាក​មនុស្ស​៥​នាក់​នៅក្នុង​ឱសថស្ថាន​ ពេជ្រ ​ចិន្តា​ក្នុងស្រុក​ភ្នំព្រឹក​ដែល​ពាក់ព័ន្ធនឹង​បុរស​អ្នកបើកបរ​ដឹក​ថ្នាំពេទ្យ​ម្នាក់​ពី​ក្រុមហ៊ុន​ ដឹក​ដាក់​ឲ្យ​ម៉ូយមាន​វិជ្ជមាន​កូ​វីដ-១៩​មកពី​ខេត្តសៀមរាប​។​

ការចុះ​យក​សំណាក​លើ​មនុ​ស្សទាំង​៥​នាក់​ខាងលើ​នេះ លោក ​សុង សុភ័ក្ដ្រ ​អភិបាលស្រុក​ភ្នំព្រឹក និង​​ជា​ប្រធាន​គណៈកម្មាធិការ​ទប់ស្កាត់​ជំងឺ​កូវីដ-១៩​ កាលពី​ថ្ងៃទី​០៥​ ខែឧសភា ​ឆ្នាំ​២០២១​នេះ ​បាន​ចាត់​ឲ្យ​ក្រុមការងារ​ និង​ក្រុមគ្រូពេទ្យ​ចុះ​យក​សំណាក​បុគ្គលិក​រួមទាំង​សមាជិក​អ្នកផ្ទះ​នៅក្នុង​ឱសថ​ស្ថាន ​ពេជ្រ​ ចិន្តា ​ដែលស្ថិត​នៅ​ភូមិ​ភ្នំ​តូច ​ឃុំ​ពេជ្រ​ចិន្តា ​ស្រុក​ភ្នំព្រឹក​ ខេត្តបាត់ដំបង​សរុប​ទាំងអស់​ចំនួន​០៥​នាក់​ ហើយ​បាន​តម្រូវឲ្យធ្វើ​ច​ត្តា​ឡី​ស័ក​បន្ត​នៅផ្ទះ​តាម​វិធានការ​សុខាភិបាល ​ព្រមទាំង​បាន​បិទ​ទីតាំង​ឱសថស្ថាន​ខាងលើ​នេះជា​បណ្តោះអាសន្ន​។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក​ សុង​ សុភ័ក្ដ្រ​ បានលើកឡើង​ថា ការយកសំណាក​បុគ្គលិក​ឱសថស្ថាន​ពេជ្រ​ចិន្តា​ ដោយសារ​មាន​ជាប់​ពាក់ព័ន្ធ​ជាមួយ​នឹង​បុរស​ជា​អ្នកបើកបរ​រថយន្ត​ដឹក​ថ្នាំពេទ្យមក​ពី​ក្រុមហ៊ុន​ម្នាក់​ ដែល​បាន​នាំយក​ថ្នាំពេទ្យ​មក​ប្រគល់​ឲ្យ​ ហើយ​​អ្នកបើកបរ​នេះ​បាន​បើករថយន្ត​ដាក់​ថ្នាំ​ឲ្យ​ម៉ូយ​តាំងពី​ខេត្ត​សៀម​រាប ​បន្ទាយមានជ័យ ​និង​ឆ្លងកាត់​តាម​តំបន់​ព្រំដែន​ខេត្តបាត់ដំបង​មួយចំនួន​រហូតដល់​ខេត្ត​ប៉ៃលិន​ទើប​ក្រុមគ្រូពេទ្យ​ពិនិត្យ​តេស្ត​សំណាក​លទ្ធផល​វិជ្ជមាន​ជំងឺ​កូ​វីដ​-១៩​តែម្តង ​រួច​នាំខ្លួន​ទៅ​មណ្ឌល​ព្យាបាល​ភ្លាមៗ​ផងដែរ​។​

ក្នុងករណី​ខាងលើ​ចំពោះ​អ្នកពាក់ព័ន្ធ​ដោយ​ផ្ទាល់​និង​ប្រយោល​ រដ្ឋបាល​ស្រុក​ភ្នំព្រឹក​សូម​អំពាវនាវ​ដល់​បង​ប្អូន​ប្រជាពលរដ្ឋ​ក្នុង​មូលដ្ឋានទាំងអស់​ ប្រសិនបើ​ដឹងថា​ខ្លួន​មាន​ជាប់​ពាក់ព័ន្ធ​ជាមួយនឹង​បុរស​អ្នក​ដឹក​ថ្នាំពេទ្យ​នេះ ​សូម​ទៅពិនិត្យ​សុខភាព​និង​ផ្តល់​វត្ថុ​សំ​ណាករក​មេរោគ​កូ​វីដ-១៩​ជាបន្ទាន់​ជៀសវាង​ឆ្លង​រីក​រាល​ធ្ងន់ធ្ងរ​ដល់​សហគមន៍​ផ្សេងៗ​៕​

អត្ថបទ ៖ សៅ សារិទ្ធ​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៥ នាទី មុន

លោកស្រី ឱ វណ្ណឌីន ជំរុញឱ្យគ្រប់មណ្ឌលសុខភាពត្រូវយកចិត្តទុកដាក់ខ្ពស់ក្នុងការព្យាបាល និងថែទាំអ្នកជំងឺ

ព័ត៌មានជាតិ៨ នាទី មុន

នាយករដ្ឋមន្ត្រី បញ្ជាក់ថា ការដាក់ចេញគោលនយោបាយ គឺដើម្បីផលប្រយោជន៍ពលរដ្ឋ មិនមែនសម្រាប់ធ្វើយានអវកាសទេ

ជីវិតកម្សាន្ដ២៥ នាទី មុន

“Queen of Tears” ជាប់ចំណាត់ថ្នាក់កំពូលទាំង ៣ របស់ Netflix ជាស៊េរីមានអ្នកទស្សនាច្រើនជាងគេ

ព័ត៌មានអន្ដរជាតិ២៦ នាទី មុន

លោកតាប្រមូលអេតចាយនៅ ថៃ សម្រេចក្ដីស្រមៃទៅលេងសមុទ្រជាលើក​ដំបូងក្នុងជីវិត

ព័ត៌មានជាតិ២៩ នាទី មុន

ដំណើរឆ្ពោះត្រៀមខ្លួន របស់សាលារៀន ដើម្បីកសាងភាពធន់ និងធានាគុណភាពអប់រំ

Sokha Hotels

ព័ត៌មានពេញនិយម