Connect with us

កូវីដ-១៩

ផ្សារ​ទូទាំង​រាជធានី​​ភ្នំពេញ​ នឹង​នៅ​តែ​បន្ត​បិទ​

បានផុស

នៅ

អាជ្ញាធរ​បាន​បញ្ជាក់​ថា ផ្សារ​នៅទូទាំងរាជធានី​ភ្នំពេញ នឹង​នៅ​តែ​បន្ត​បិទ​មិនទាន់​​អនុញ្ញាតិ​ឲ្យ​បើក​ដំណើរការ​ឡើងវិញ​ទេ ដោយសារ​រាជធានី​ភ្នំពេញនៅតែ​ជា​តំបន់​ផុយ​ស្រួយ​នៃ​ការ​ឆ្លង​រាលដាលជំងឺ​​កូវីដ១៩។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក​ កើត ឆែ អភិបាល​រង​រាជធានី​ភ្នំពេញ បាន​លើកឡើង​នៅ​សន្និសីទ​នៅ​ព្រឹក​នេះ ក្នុង​ពេល​ដែល​ភូមិសាស្ត្រ​មួយ​ចំនួន​នៅ​រាជធានី​ភ្នំពេញ ត្រូវ​បាន​កែប្រែ​ជា​តំបន់​លឿង​អាច​ឲ្យ​ពលរដ្ឋ​ធ្វើ​ដំណើរ និង​ប្រកប​របរ​លក់​ដូរ​ឡើង​វិញបាន។

លោក កើត ឆែ បាន​ឆ្លើយតបសំនួរ​របស់​អង្គ​ភាព​កម្ពុជាថ្មី​ថា​ ផ្សារ​នៅតែ​ជា​កន្លែង​ហានិភ័យ ងាយ​ប្រឈម​និង​ពិបាក​គ្រប់គ្រង។ ការ​ឆ្លងលើ​អាជីវករ​តាមផ្សារកន្លងមក ដោយសារ​ការ​​មិន​អនុវត្ត​តាម​វិធាន​សុវត្ថិភាព​​របស់ក្រសួង​សុខាភិបាល​។

លោក​គូស​បញ្ជាក់​ថា ការលក់​ដូរ​តាមផ្សារ​របស់​បង​ប្អូនអាជីវករមិនស​ូវ​រក្សា​គម្លាត ដែលងាយ​បង្ក​ហានិភ័យ​ក្នុង​ការ​ឆ្លង​រាលដាល។

គួរ​បញ្ជាក់​ថា អាជ្ញាធរ​​បាន​សម្រេច​បិទ​ផ្សារ​ទូទាំង​រាជធានី​ភ្នំពេញ​មិន​ថា​ផ្សារ​រដ្ឋ ផ្សារ​ក្រមួន ផ្សារ​មិន​រៀបរយ ក្រោយ​ពី​រកឃើញ​អាជីវករ​និង​ពលរដ្ឋ​មួយ​ចំនួន​មាន​វិជ្ជមានវីរុសកូវីដ-១៩។

ផ្សារ​អូរឫស្សី ផ្សារ​ដើមគ ផ្សារ​នាគមាស ផ្សារ​ច្បារអំពៅ ផ្សារ​ចាស់ ផ្សារ​កណ្តាល បានផ្ទុះករណី​ឆ្លងពាក់ព័ន្ធ​អាជីវករ សន្តិសុខផ្សារ និងពលរដ្ឋចេញចូលផ្សារ។ ការ​សម្រេច​បិទ​ផ្សារ​ទូទាំង​រាជធានី​ភ្នំពេញ គឺ​ដើម្បី​ឈាន​ទៅ​កាត់​ផ្ដាច់​ការ​ឆ្លង​រាល​ដាល​នៃ​ជំងឺ​កូវីដ​១៩​នៅ​ក្នុងព្រឹត្តិការណ៍​​សហគមន៍​២០​កុម្ភៈ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៣៩ នាទី មុន

កម្ពុជា-ថៃ ជួបប្រជុំ​ទ្វេភាគី​លើក​ទី​១៤​ស្តីពី​កិច្ចសហប្រតិបត្តិការ​ប្រយុទ្ធ​ប្រឆាំង​គ្រឿងញៀន

ព័ត៌មានជាតិ៤២ នាទី មុន

រដ្ឋមន្ត្រីក្រសួងកសិកម្ម៖ យុត្តិធម៌​សម្រាប់​មន្ដ្រី​ស្អាតស្អំ មិន​អាច​កាត់​ថ្លៃ​បាន​ទេ

ព័ត៌មានអន្ដរជាតិ៤៤ នាទី មុន

សិង្ហបុរី ប្រកាសថា ខ្លួននឹងស៊ើបអង្កេតករណីកប៉ាល់កុងតឺន័រ Dali បុកជាមួយស្ពាន Francis Scott Key

ព័ត៌មានជាតិ២ ម៉ោង មុន

លោក តាន់ ហ្សង់ហ្វ្រង់ស័រ៖ ដោះស្រាយបញ្ហាព្រំដែន ត្រូវការតែអ្នកជំនាញមុតស្រួច មិនត្រូវការអ្នកជាតិនិយម អ្នកនយោបាយឡើយ

ព័ត៌មានអន្ដរជាតិ៤ ម៉ោង មុន

អាមេរិក ដាក់ទណ្ឌកម្មក្រុមហ៊ុនជួរមុខ ចិន ដែលមានចិត្តចង់កម្ទេចហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗ

Sokha Hotels

ព័ត៌មានពេញនិយម