Connect with us

កូវីដ-១៩

ច្រឡំចាក់វ៉ាក់សាំងកូវីដ-១៩ប្រភេទផ្សេងគ្នា អាចបង្កគ្រោះថ្នាក់ដែរអត់?

បានផុស

នៅ

កាលពីពាក់ដើមខែមេសា ឆ្នាំ ២០២១ ស្ត្រីបំបៅដោះកូនជនជាតិអាមេរិកម្នាក់ឈ្មោះ Burgess រាយការការណ៍ថា នាងបានចាក់វ៉ាក់សាំងលើកទី២ ខុសពីលើកដំបូង។ នាងរៀបរាប់ថា នៅខែមករា ឆ្នាំ ២០២១ ខ្លួនបានវ៉ាក់សាំង Pfizer-BioNTech ដែលកាលណោះនាងកំពុងពពោះ ៧ ខែ។ លុះមកដល់ខែមេសា ក្រោយសម្រាលកូនរួច នាងទៅទទួលវ៉ាក់សាំងម្ដងទៀត ទើបដឹងខ្លួនថា បានច្រឡំចាក់វ៉ាក់សាំង Moderna ឯណោះវិញ។

ក្រោយដឹងថា វ៉ាក់សាំងទាំងពីរដូសរបស់ខ្លួនមិនដូចគ្នា នាងភិតភ័យស្ទើរតែគាំងទៅហើយ។ ភា្លមៗនាងទូរសព្ទទៅវេជ្ជបណ្ឌិតផ្ទាល់ខ្លួន និងទាក់ទងទៅ មជ្ឈមណ្ឌលត្រួតពិនិត្យនិងបង្ការជំងឺ (CDC) ដើម្បីពិគ្រោះយោបល់។

ពេលនោះ ទាំងវេជ្ជបណ្ឌិត ទាំង CDC ប្រាប់ថា ពួកគេមិនធ្លាប់ជួបករណីបែបនេះពីមុនមកទេ។ ប៉ុន្តែដើម្បីការពារហានិភ័យផ្សេងៗ ពួកគេបានណែនាំឱ្យនាងឈប់បំបៅដោះទារកអាយុ ៣ សប្តាហ៍ មួយរយៈសិន។

The Ethics of COVID-19 Vaccine Distribution: Big Brains podcast |  University of Chicago News
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

តាមរយៈរឿងរ៉ាវនាង Burgess នាំឱ្យមានចម្ងល់ដែលថា តើនឹងមានអ្វីកើតឡើង ប្រសិនបើអ្នកទទួលវ៉ាក់សាំងការពារជំងឺកូវីដ-១៩ បានចាក់វ៉ាក់សាំងប្រភេទខុសគ្នា?

ជាដំបូងយើងត្រូវស្វែងយល់ពី ធាតុផ្សំនៃវ៉ាក់សាំងនីមួយៗឱ្យច្បាស់សិន ហើយចំពោះករណីស្ត្រីអាមេរិកាំងខាងលើ នាងបានចាក់វ៉ាក់សាំង Pfizer និង Moderna។ ដូច្នេះ គប្បីសិក្សាពីវ៉ាក់សាំងទាំងពីរនេះជាមុន។

FDA approves new Moderna vials to provide extra COVID-19 vaccine doses -  MarketWatch

វ៉ាក់សាំង Pfizer-BioNTech និង Moderna មិនខុសគ្នាត្រង់ថា ពួូួកវាទាំងពីរជាប្រភេទវ៉ាក់សាំងផលិតតាមតាមបច្ចេកវិទ្យា RNA (mRNA) ដូចគ្នា។ ចំណែកធាតុផ្សំនៃវ៉ាក់សាំងពីរនេះ មានសារធាតុសំខាន់ៗចំនួន៧ ដែលក្នុងនោះមានសារធាតុចំនួន៤ គឺដូចគ្នា។ នេះមានន័យថា វ៉ាក់សាំង Pfizer-BioNTech និង Moderna មានភាពស្រដៀងគ្នាខ្លាំង ហើយពួកវាធ្វើការគឺស្ទើរតែដូចគ្នាផងដែរ។

ត្បិតតែវ៉ាក់សាំង Pfizer និង Moderna មានលក្ខណៈស្រដៀងគ្នាក៏ដោយ ក៏ការចាក់វ៉ាក់សាំងលាយគ្នាមិនត្រូវបានណែនាំនោះទេ។

Pfizer's COVID-19 Vax: A Good First Step, Say Experts | MedPage Today

CDC និយាយថា ការចាក់វ៉ាក់សាំងចម្រុះដោយប្រភេទផ្សេងៗគ្នា មិនទាន់មានការសិក្សា និងវាយតម្លៃលើសុវត្ថិភាពនិងប្រសិទ្ធភាពនោះទេ។ ទោះយ៉ាងណា ក្នុងស្ថានភាពពិសេសដែលវ៉ាក់សាំងចាក់លើកដំបូងលែងមានគុណភាពឬហេតុផលចាំបាច់ណាមួយមិនអាច​ចាក់ជូនបាន ដូច្នេះវ៉ាក់សាំងប្រើបច្ចេកវិទ្យាដូចគ្នា ដែលហៅ mRNA COVID-19 អាចប្រើជំនួសគ្នាបាន ប៉ុន្តែត្រូវទុកគម្លាតរយៈពេលអប្បបរមា ២៨ ថ្ងៃ។

ដោយឡែក អ្នកជំនាញខាងជំងឺឆ្លងលោក Amesh A. Adalja, M.D មន្ត្រីសុខាភិបាលមកពីមជ្ឈមណ្ឌលសន្តិសុខសុខភាព Johns Hopkins បាននិយាយថា ករណីចាក់វ៉ាក់សាំងលាយគ្នា គេមិនទាន់ច្បាស់ពីហានិភ័យឬសុវត្ថិភាពនៅឡើយ ប៉ុន្តែទំនងគ្មានផលប៉ះពាល់ធំដុំទេ។ បន្ថែមពីលើនេះ យើងនឹងនៅតែទទួលបានអត្ថប្រយោជន៍ពីការចាក់វ៉ាក់សាំងគ្រ​ប់ចំនួនដដែល។

រីឯលោក William Schaffner, M.D, អ្នកឯកទេសខាងជំងឺឆ្លងនិងជាសាស្រ្តាចារ្យនៅសាលាវេជ្ជសាស្ត្រមកពីសាកលវិទ្យាល័យ Vanderbilt បានយល់ស្របថា ការចាក់វ៉ាក់សាំងមិនដូចគ្នា ប្រហែលជាមានសុវត្ថិភាពនិងប្រសិទ្ធភាព។ ទោះយ៉ាងណាលោកក៏បានសង្កត់ធ្ងន់ថា “ការលាយនិងការផ្គូផ្គងវ៉ាក់សាំងខុសគ្នាក្នុងរាងកាយតែមួយ ត្រូវការការសិក្សាឱ្យបានច្បាស់លាស់សិន”៕

ប្រែសម្រួល៖ សន្យា

ប្រភព៖ Prevention

ចុចអាន៖ មិនធម្មតា! វ៉ាក់សាំង Pfizer-BioNTech មានប្រសិទ្ធភាពការពារកូវីដស្ទើរតែ ១០០ ភាគរយ ក្រោយចាក់ពេញ ២ ដូស រយៈពេល ២ សប្ដាហ៍

ចុចអាន៖ អ្នក​ជំនាញ​បញ្ជាក់​ច្បាស់ៗ​ពី​ភាព​ខុស​គ្នា​នៃ​រោគ​សញ្ញា​ស្រាល និង​ធ្ងន់ធ្ងរ របស់​អ្នក​ជំងឺ​កូវីដ គ្រប់គ្នា​គួរ​ដឹង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ១ នាទី មុន

ប្រធានក្រុមយុវជនសង្គមស៊ីវិល អំពាវនាវដល់ពលរដ្ឋ ចូលរួមទប់ស្កាត់ការផ្សព្វផ្សាយព័ត៌មានក្លែងក្លាយ

ព័ត៌មានអន្ដរជាតិ៦ នាទី មុន

ថៃ ខ្នះខ្នែងរកលុយជាង ៩២០ លានដុល្លារទិញជីចែកឲ្យកសិករខ្សត់ខ្សោយ ដោយឥតគិតថ្លៃ

ព័ត៌មានជាតិ២ ម៉ោង មុន

ក្រុមហ៊ុនធំៗ ៦ ប្រកាសផ្ដល់ឱកាសការងារថ្មីបន្ថែមទៀត ជិត ៥០០ កន្លែង ក្នុងវេទិកាការងាររបស់ NEA

ព័ត៌មានជាតិ២ ម៉ោង មុន

កម្ពុជាគាំទ្រឡាវជាប្រធានប្តូរវេនអាស៊ានឆ្នាំ ២០២៤នេះ ហើយផ្ដល់ថវិកា ១លានដុល្លារ សម្រាប់រៀបចំកិច្ចប្រជុំ

ព័ត៌មានជាតិ២ ម៉ោង មុន

ទីផ្សារពងទាក្នុងស្រុក កំពុងចួបបញ្ហាតម្លៃធ្លាក់ចុះ ដោយសារការនាំចូលពីក្រៅប្រទេស

ព័ត៌មានជាតិ៣ ថ្ងៃ មុន

អ្នកឧកញ៉ា គួច ម៉េងលី÷ បើមិននាំខ្លួនមេខ្លោងក្រុមហ៊ុន CIC Plc មកផ្ដន្ទាទោសទេ ពលរដ្ឋនឹងលែងជឿប្រព័ន្ធយុត្តិធម៌កម្ពុជា

ព័ត៌មានជាតិ១៧ ម៉ោង មុន

ទ្រព្យសកម្មរបស់ក្រុមហ៊ុន CIC Plc ប្រមាណ ៩០% នៃចំនួនទឹកប្រាក់សរុប ត្រូវបានប្រមូលមកវិញ

ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ មុន

Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភព​លោកជាថ្មី

កីឡា៦ ថ្ងៃ មុន

ជើងឯកម៉ុងហ្គោលី Erdene​ អរគុណបុរសធ្លាប់ដឹកដៃ ឈឿង ល្វៃ ធ្វើឲ្យក្តីស្រមៃក្លាយជាការពិត

ជីវិតកម្សាន្ដ៥ ថ្ងៃ មុន

ខេមរៈ សិរីមន្ត ៖ «ទោះខ្ញុំមិនមែនជាអ្នកធំ តែសុំធ្វើកិច្ចការធំខ្លះជូនជាតិតាមវិជ្ជាជីវៈសិល្បៈ បង្ហាញទៅពិភពលោក»

Sokha Hotels

ព័ត៌មានពេញនិយម