Connect with us

កូវីដ-១៩

ហេតុអ្វីមន្ត្រីថាការបិទខ្ទប់ជោគជ័យ ទន្ទឹមពេលចំនួនឆ្លងកូវីដកើនឡើង?

បានផុស

នៅ

មន្ត្រីជាន់ខ្ពស់នៃរដ្ឋបាលរាជធានីភ្នំពេញ បង្ហាញថា ការបិទខ្ទប់រាជធានីកន្លងទៅនេះទទួលបានផ្លែផ្កាជោគជ័យ បើទោះជាឃើញចំនួនឆ្លងកូវីដ-១៩កើនឡើងមែនពិត ដោយសារក្រុមការងារបានគ្រប់គ្រង និងទប់ស្កាត់មិនឱ្យមានការឆ្លងរីករាលដាលនៃមេរោគកូវីដ-១៩ ចេញពីតំបន់ហានិភ័យខ្ពស់។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការបកស្រាយនេះធ្វើឡើងនៅក្នុងសន្និសីទសារព័ត៌មានផ្សព្វផ្សាយសេចក្តីសម្រេចរបស់រដ្ឋបាលរាជធានីភ្នំពេញ ស្តីពីការដាក់ចេញវិធានការរដ្ឋបាលសម្រាប់ភូមិសាស្ត្រ រាជធានីភ្នំពេញ ដើម្បីទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវីដ១៩ នៅថ្ងៃទី០៦ ខែឧសភា ឆ្នាំ២០២១ នេះ។

 លោក នួន ផារ័ត្ន អភិបាលរងរាជធានីភ្នំពេញ មានប្រសាសន៍បកស្រាយថា ការបិទខ្ទប់រាជធានី១៤ថ្ងៃ ធ្វើឱ្យទប់ស្កាត់ការឆ្លងរាលដាលមេរោគកូវីដ១៤នៅរាជធានី ព្រមទាំងអាជ្ញាធរអាចកំណត់ និងគ្រប់គ្រងបាននូវតំបន់ ក្រហមដែលមានការឆ្លងធ្ងន់ធ្ងរ លឿងទុំមានការធ្លងខ្ពស់ និងលឿងមានលក្ខណៈឆ្លងស្រាល។

លោក មានប្រសាសន៍បន្ថែមថា៖ “៧ថ្ងៃក្រោយនៃការបិទខ្ទប់នេះ ក៏មានសារៈសំខាន់ និងទទួលបានផ្លែផ្កាគួរជាទីមោទនៈដែរ​​ ព្រោះអាជ្ញធរបានបង្រួមតំបន់ក្រហមឱ្យកាន់តែតូច ដែលកាលដើមឡើងមាន៣សង្កាត់នៃខណ្ឌមានជ័យ មកនៅតែប៉ុន្មានភូមិប៉ុណ្ណោះ ហើយប៉ុន្មានភូមិទាំងនោះ គឺផ្នែកខ្លះនៃភូមិ​របស់សង្កាត់ស្ទឹមមានជ័យ៣ ស្ទឹងមានជ័យ២ ស្ទឹងមានជ័យ១ និងប៉ុន្មានភូមិផ្សេងទៀតទៅប្រែពីតំបន់ក្រហមទៅជាតំបន់លឿងទុំ”។

លោក នួន ផារ័ត្ន លើកឡើងថា អាជ្ញាធរ និងមន្ត្រីជំនាញ បានធ្វើការយ៉ាងហ្មត់ចត់ និងបានឆ្កៀលចេញនៅតំបន់ដែលមិនពាក់ព័ន្ធ ព្រោះនៅតំបន់ក្រហម ក៏មានតំបន់ខ្លះមិនពាក់ព័ន្ធដែរ ដើម្បីបង្រួមបញ្ហាឱ្យចំចំណុច និងផលប៉ះពាល់នៃការបិទខ្ទប់នេះ ឱ្យកាន់តែរួមតូច។

លោក មានប្រសាន៍ដោយចោទជាសំណួរថា៖ “តួលេខចំនួនឆ្លងនៅតែមានកម្រិតខ្ពស់ ហេតុអ្វីយើងនៅតែបន្តដកតំបន់ក្រហម និងតំបន់លឿងទុំឱ្យកាន់តែរួមតូច និងពង្រីកតំបន់លឿងឱ្យកាន់តែច្រើន?”។

លោក នួន ផារ័ត្ន បញ្ជាក់ថា តួលេខជាបញ្ហាមួយ តែការឆ្លងជំងឺកូវីដ-១៩ ក្នុងរាជធានីភ្នំពេញនេះ មិនមានការឆ្លងរីករាលដាលទេ ហើយក៏មិនមានការកើនឡើងដែរ។

លោក បង្ហាញទៀតថា៖ “អ្នកដែលទើបរកឃើញមានវិជ្ជមាន ក៏មិនប្រាកដថា ពួកគាត់ទើបតែឆ្លងដែរ។ អ៊ីចឹងអ្វីដែលសំខាន់ គឺយើងបានរកឃើញប្រភពបញ្ហា ទីតាំងដែលមានអ្នកផ្ទុកមេរោគកូវីដ-១៩ ច្រើននៅតំបន់ណា”។

លោក កើត ឆែ អភិបាលរងរាជធានីភ្នំពេញ លើកឡើងថា បើមើលតួលេខពីម្សិលមិញ និងម្សិលម៉្ងៃ​ ក្នុងចំណោមតួលេខអ្នកឆ្លងមេរោគកូវីដ-១៩ ពី៥០០ជាង ទៅជិត៦០០នាក់នោះ ចំនួនអ្នកមានចំនួន៩០ភាគរយជាងស្ថិតនៅតំបន់ក្រហម និងតំបន់លឿងទុំដែលរដ្ឋបាលរាជធានីបានកំណត់ ហើយមានតែតិចជាង១០ភាគរយដែលកើតនៅតំបន់លឿង ហើយអាចគ្រប់គ្រងបាន។

លោក កើត ឆែ បញ្ជាក់បន្ថែមថា រដ្ឋបាលរាជធានីបានធ្វើការដោយយកចិត្តទុកដាក់ដើម្បីកំណត់ផែនទីភូមិសាស្ត្រ ដែលបង្រួមបញ្ហានេះឱ្យកាន់តែរួមតូចទៅរកការបញ្ចប់នាពេលដ៏ខ្លីខាងមុខ។ ចំពោះនៅតំបន់ក្រហម នៅតែបន្តវិធានការ និងអនុវត្តឱ្យកាន់តែតឹងរឹងជាងការអនុវត្តនូវវិធានការមុនៗ ដោយសារឈានទៅរកការកាត់ផ្ដាច់ទាំងស្រុងនូវឫសគល់នៃការឆ្លងរីករាលដាលនៃជំងឺកូវីដ-១៩ កើតចេញពីព្រឹត្តិការណ៍ ២០កុម្ភៈ”។

គួរបញ្ជាក់ថា ថ្ងៃទី៥​ ខែឧសភា ម្សិលមិញ សាលារាជធានីភ្នំពេញបានចេញសេចក្ដីជូនដំណឹងថា នៅថ្ងៃទី០៤ ខែឧសភា ឆ្នាំ២០២១ នៅរាជធានីភ្នំពេញ រកឃើញករណីវិជ្ជមានកូវីដ-១៩ ចំនួន ៥៩៤នាក់ ដែលជាករណីឆ្លងក្នុងសហគមន៍។ ចំណែកម្សិលម៉្ងៃថ្ងៃទី៤ ខែឧសភា រាជធានីភ្នំពេញ រកឃើញករណីវិជ្ជមានកូវីដ-១៩ ចំនួន ៦១៣នាក់ រីឯថ្ងៃទី៣ ខែឧសភា រកឃើញ ៥២៤នាក់៕
អត្ថបទ៖ ច័ន្ទវីរៈ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៩ ម៉ោង មុន

តុលាការឧក្រិដ្ឋកម្មទីក្រុងបាងកក កាត់ទោសមនុស្សជិត ៧០នាក់ពាក់ព័ន្ធនឹងការតវ៉ាដ៏ធំ កាលពីឆ្នាំ ២០០៨

ព័ត៌មានជាតិ១៤ ម៉ោង មុន

រដ្ឋបាលខណ្ឌប្ញស្សីកែវ ឆ្លើយតបចំពោះការផ្សព្វផ្សាយព័ត៌មានមិនពិត ប៉ះពាល់ដល់រដ្ឋបាលខណ្ឌ

ព័ត៌មានជាតិ១៤ ម៉ោង មុន

អភិបាលរងខេត្តស្វាយរៀងថា ធនធានមនុស្សជំនាញ ​​ជួយជំរុញ​ទាក់ទាញដល់​អ្នក​​វិនិយោគ​

ព័ត៌មានជាតិ១៤ ម៉ោង មុន

កម្ពុជា នឹងកែក្រមទាំង៤ឡើងវិញឱ្យត្រូវនឹងបញ្ហាសង្គមបច្ចុប្បន្ន ដោយប្រើកូនខ្មែរសុទ្ធសាធ លែងពឹងបរទេស

ព័ត៌មានអន្ដរជាតិ១៥ ម៉ោង មុន

បារាំង សុំជំនួយប៉ូលិសបរទេសជាង ២ ពាន់នាក់ មកជួយធានាសន្តិសុខ​ព្រឹត្តិការណ៍កីឡាអូឡាំពិក

Sokha Hotels

ព័ត៌មានពេញនិយម