Connect with us

កូវីដ-១៩

អភិបាល​រាជធានី ណែ​នាំឲ្យ​អាជ្ញាធរ​ខណ្ឌ និង​កម្លាំង​មាន​សមត្ថកិច្ច ពង្រឹង​ការងារ​ឲ្យ​បាន​ម៉ឺងម៉ាត់​បំផុត នៅ​តំបន់ក្រហម​

បានផុស

នៅ

​អភិបាល​នៃ​គណៈ​អភិបាល​រាជធានី​ភ្នំពេញ​ លោក​ ឃួ​ង ស្រេង​ បាន​ធ្វើ​ការណែនាំឲ្យ​អាជ្ញាធរ​ខណ្ឌ ក៏ដូចជា​កម្លាំង​មាន​សមត្ថកិច្ច​ ដែល​បាន​និង​កំពុង​ឈរជើង​នៅ​តាម​គោលដៅ​បិទ​ខ្ទប់​ ក្នុង​តំបន់​ក្រហម ត្រូវ​ពង្រឹង​ការងារ​ឲ្យ​បាន​ម៉ឺងម៉ាត់​បំផុត ពិសេស​មិន​អនុញ្ញាត​ឲ្យ​ចេញ​ចូលទៅ​ក្នុង​តំបន់​ក្រហម​ជាដាច់ខាត។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​ក្រោយពី​មាន​ការប្រកាស​នៃ​ការ​បិទ​ខ្ទប់​តំបន់​ក្រហម​នេះ​ជាថ្មីទៀត នៅតាម​បណ្ដាល​ខណ្ឌ​មួយចំនួន ដូចជា​នៅ​ក្នុង​ខណ្ឌ​មានជ័យ ខណ្ឌ​ពោធិ៍​សែន​ជ័យ ខណ្ឌ​ឫស្សី​កែវ ខណ្ឌ​ទួលគោក ខណ្ឌ​ច្បារអំពៅ និង​ខណ្ឌ​៧​មករា​ជាដើម​។ ការជំរុញ​និង​ការណែនាំ​បែបនេះ​របស់លោក​ ឃួ​ង ស្រេង បាន​ធ្វើ​ឡើង ខណៈ​ដែរ​លោក​អញ្ជើញ​ចុះ​ពិនិត្យ​ស្ថានភាព​ជាក់ស្ដែង នៅ​តាម​តំបន់​ក្រហម​មួយ​ចំនួន​ នៅក្នុង​ខណ្ឌមានជ័យ ខណ្ឌ​ពោធិ៍​សែន​ជ័យ​និង​ខណ្ឌ​ឫស្សី​កែវ នៅ​វេលា​ថ្ងៃត្រង់​ថ្ងៃ​ទី​០៦​ ខែ​ឧសភា នាំ​២០២១​នេះ ​ក្រៅពី​ការណែនាំ​ឲ្យ​ពង្រឹង នៅ​តាម​គោលដៅ​ទាំង​ប៉ុន្មាន​ខាងលើនេះ លោក​ ឃួ​ង ស្រេង ក៏បាន​ឧបត្ថម្ភ​នូវ​ថវិកា​មួយ​ចំនួន​ជូន​ដល់​អាជ្ញាធរ​និង​កងកម្លាំង ដែល​បាន​និង​កំពុង​ឈរជើង​នៅ​គោលដៅ​បិទ​ខ្ទប់​ទាំង​នេះ​ផង​ដែរ។ ការផ្តល់​ជា​ថវិកា​នេះ គឺ​ដើម្បី​ជា​ការ​លើកទឹកចិត្ត​ឲ្យ​អាជ្ញាធរ​និង​កងកម្លាំង មាន​ស្មារតី​ទទួលខុសត្រូវ​ខ្ពស់ ក្នុង​ការ​បិទ​ខ្ទប់​តំបន់​ក្រហម​ទាំងនេះ​ឲ្យ​មាន​ប្រសិទ្ធភាព​ខ្ពស់ ចៀសវាង​បាន​នូវ​ការរីក​រាលដាល​ជំងឺ​កូ​វីដ​-១៩ ទៅ​តំបន់ ផ្សេងទៀត។

​បន្ថែម​ពីលើ​នេះ​ទៀត លោក​ ឃួ​ង ស្រេង ក៏បាន​ឧបត្ថម្ភ​ថវិកា​មួយ​ចំនួនទៀត​ទៅ​លោក សាន្ត សំអាត មន្ត្រី​ប៉ូលិស​ប៉ុស្តិ៍​ចោមចៅ​ទី​២ ខណ្ឌ​ពោធិ៍​សែន​ជ័យ ដែល​រង​របួស​ក្បាល​ដោយ​ខ្យល់ព្យុះ​កាលពី​យប់​មិញ នៅ​ពេល​កំពុង​បំពេញការងារ​។ លោក​ ឃួ​ង ស្រេង​ បាន​មានប្រសាសន៍​លើក​ឡើង​ថា ក្នុងនាម​អាជ្ញាធរ​ក៏ដូចជា​កម្លាំង​មាន​សមត្ថកិច្ច​ត្រូវ​ណែនាំ​ពន្យល់​ប្រជាពលរដ្ឋ​ឲ្យ​បាន​យល់ ពី​ហេតុផល​នៃ​ការ​បិទ​ខ្ទប់​នេះ ដែល​សកម្មភាព​បែបនេះ របស់​អាជ្ញាធរ​ក៏ដូចជា​កងកម្លាំងប្រដាប់អាវុធ មាន​គោលបំណង​តែមួយគត់​នោះ​ គឺ​រក្សា​ជីវិត បងប្អូន​ទាំង​អស់​គ្នា កុំ​ឲ្យ​ឆ្លង​នូវ​ការ​ជំងឺ​កូ​វីដ​-១៩ មិនមាន​ចេតនា​ណាមួយ​ធ្វើបាប​បងប្អូន​ទេ​។

​លោក ​ឃួ​ង ស្រេង ក្រៅពី​ការណែនាំ​និង​ជំរុញ​ឲ្យ​រឹតបន្តឹង នៅតាម​គោលដៅ​សំខាន់ៗ​នៃ​ច្រកចេញ​ចូល​តំបន់​ក្រហម​នេះ​ហើយ លោក​ ឃួ​ង ស្រេង នូវ​បាន​ណែនាំ​និង​បញ្ជា​ឲ្យ​អាជ្ញាធរ​ខណ្ឌ​ទាំងអស់ ធ្វើ​សកម្មភាព បាញ់ថ្នាំ​សម្លាប់​មេរោគ នៅ​តាម​តំបន់​ក្រហម​ទាំងនេះ​ផង​ដែរ ពិសេស នៅ​តំបន់​ផ្ទះ​ជួល​របស់​កម្មករ​កម្មការិនី​រោងចក្រ​ស្នាក់នៅ និង​នៅតាម​បណ្តា​រោងចក្រ​ ដែល​មាន​បញ្ហា​ប្រឈម​ខ្លាំង​នៃ​ការ​រីក​រាលដាល​ជំងឺ​កូ​វីដ​-១៩។ ដោយឡែក​ចំពោះ​ការផ្ដល់​អំណោយ​ជូន​ប្រជាពលរដ្ឋ អាជ្ញាធរ​ខណ្ឌ សង្កាត់ ត្រូវតែ​បន្ត​ចែក​ជូន​ទៅដល់​បងប្អូន​ប្រជាពលរដ្ឋ ពិសេស បងប្អូន​ប្រជាពលរដ្ឋ​ ដែល​មាន​ជីវភាព​ខ្វះខាត នៅ​តាម​តំបន់​ក្រហម​នេះឯង​៕

អត្ថបទ៖ ​ស្រីរ័ត្ន

សូមចុចអាន៖ ​ហេតុអ្វីមន្ត្រីថាការបិទខ្ទប់ជោគជ័យ ទន្ទឹមពេលចំនួនឆ្លងកូវីដកើនឡើង?

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៨ ម៉ោង មុន

មន្ត្រី​ក្រសួង​ការងារ​ ៖ ការ​ធ្វើដំណើរ​របស់​ពលករ​ខ្មែរ​ពី​ប្រទេស​ថៃ ​នៅ​តាម​ព្រំដែន​ដំណើរការ​យ៉ាង​រលូន

ព័ត៌មានជាតិ៩ ម៉ោង មុន

កូរ៉េ ផ្តល់ជំនួយលើវិស័យសុខាភិបាល ដោយជួយកសាងមន្ទីរពេទ្យបង្អែកដង្កោ

ព័ត៌មានជាតិ៩ ម៉ោង មុន

ប្រធានរដ្ឋសភាវៀតណាម អញ្ជើញសម្ដេចតេជោ ប្រធានព្រឹទ្ធសភា បំពេញទស្សនកិច្ចផ្លូវការ ក្នុងពេលសមស្រប

ព័ត៌មានជាតិ៩ ម៉ោង មុន

អ្នកនាំពាក្យ៖ ការឃាត់ខ្លួនសកម្មជនបក្សឆន្ទៈខ្មែរ មិនមែនជាការកំហែងសកម្មជននយោបាយឡើយ​

សេចក្ដីជូនដំណឹង១០ ម៉ោង មុន

Metfone Stars ទទួលបាន​អ្នក​ចូល​ទស្សនា​ជាង ១០០​លាន​ដង​ត្រឹម​រយៈ​ជិត​បី​សប្តាហ៍

Sokha Hotels

ព័ត៌មានពេញនិយម