Connect with us

កូវីដ-១៩

លក្ខខណ្ឌ​មួយ​ក្នុង​ចំណោម ៤ អ្នកដំណើរ​ចូល​ខេត្តព្រះសីហនុ បើ​ចាក់វ៉ាក់សាំង​រួច​បាន​ពីរដូស អាចចេញចូល​

បានផុស

នៅ

អាជ្ញាធរ​ខេត្តព្រះសីហនុ បាន​ដាក់វិធានសម្រាប់​អ្នកដំណើរ​ចូល​មក​ក្នុង​ខេត្ត​ព្រះសីហនុ។ តាម​សេចក្តី​ជូនដំណឹង​ចំពោះអ្នកដំណើរ​ចូល​មក​ខេត្ត​ព្រះសីហនុ មិន​ថា​ផ្លូវគោក ផ្លូវទឹក ផ្លូវ​ដែក និង​ផ្លូវអាកាស ត្រូវ​អនុវត្ត​តាមលក្ខខណ្ឌ​ណាមួយ​ដែលបានកំណត់​ដូច​ខាងក្រោម​នេះ៖

ទី១៖ ត្រូវ​មានលិខិត​បញ្ជាក់​សុខភាព​ក្នុង​ថ្ងៃ​តែមួយ​ពី​មន្ទីរពេទ្យ​រដ្ឋ ឬមន្ទីរពេទ្យ​ឯកជន ដែល​ទទួល​បានសិទ្ធិ​ពិនិត្យ​ថែទាំ និង​ព្យាបាល​អ្នកជំងឺ​កូវីដ១៩។
ទី២៖ ត្រូវ​មាន​ប័ណ្ណ​ឬ​លិខិត​បញ្ជាក់ ការ​ចាក់​វ៉ាក់សាំងការពារ​ជំងឺកូវីដ ១៩ ចំនួន​ពីរ​ដូសចប់រួចរាល់
ទី៣៖ ត្រូវ​មាន​លិខិត​អនុញ្ញាតិពី​អាជ្ញាធរ​មូលដ្ឋាន ដែល​សាមីខ្លួន​ត្រូវ​ទៅ​ស្នាក់នៅ (សម្រាប់ពលរដ្ឋខ្មែរ) ដើម្បីងាយស្រួលត្រួតពិនិត្យ អំពីការ​ដាក់​ឲ្យ​ធ្វើចត្តាឡីស័ករយៈពេល ១៤ ថ្ងៃ
ទី៤៖ ចំពោះការធ្វើដំណើរ​ដោយ​មូលហេតុចាំបាច់ និងបន្ទាន់​ផ្សេង​ទៀត ត្រូវ​មានការ​អនុញ្ញាតិ​ជា​មុន​ពីអាជ្ញាធរ​មានសមត្ថកិច្ច។

ការ​អនុវត្តនេះ​​គិតចាប់ពីម៉ោង ១២ ០០ ថ្ងៃ​ទី ០៦ ខែ​ឧសភា ឆ្នាំ​២០២១៕

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ១៩ នាទី មុន

ក្នុង​ត្រីមាស​ទី១​ឆ្នាំនេះ ខេត្ត​កែប នាំចេញ​ផ្លែស្វាយ​កែវ​រមៀត​ជាង ៧​ពាន់​តោន កើនឡើង ៨២%

ព័ត៌មានជាតិ២ ម៉ោង មុន

ផ្លូវ​ប្រប​មាត់​ព្រែក​ពី​គល់​ស្ពាន​ថ្មី​ដល់​ស្ពាន​ចាស់ រួម​ជា​មួយ​សួន​កម្សាន្ត និង​លេច​រូបរាង​​ឆាប់​ៗក្នុងខេត្តកំពត

ព័ត៌មានជាតិ២ ម៉ោង មុន

ដីព្រៃ​ក្នុង​ដែន​ជម្រក​សត្វព្រៃ​គូលែន​-​ព្រហ្ម​ទេព ក្បែរ​បរិស្ថាន​តា​កឹង កំពុង​រង​ការ​ឈូសឆាយ​កាប់បំផ្លាញ

ព័ត៌មានជាតិ៣ ម៉ោង មុន

កម្ពុជា-ថៃ ជួបប្រជុំ​ទ្វេភាគី​លើក​ទី​១៤​ស្តីពី​កិច្ចសហប្រតិបត្តិការ​ប្រយុទ្ធ​ប្រឆាំង​គ្រឿងញៀន

ព័ត៌មានជាតិ៣ ម៉ោង មុន

រដ្ឋមន្ត្រីក្រសួងកសិកម្ម៖ យុត្តិធម៌​សម្រាប់​មន្ដ្រី​ស្អាតស្អំ មិន​អាច​កាត់​ថ្លៃ​បាន​ទេ

Sokha Hotels

ព័ត៌មានពេញនិយម