Connect with us

កូវីដ-១៩

រដ្ឋបាល​ក្រុង​ដូន​កែវប្រកាស​រកឃើញ​មន្ត្រីនគរបាល​ម្នាក់​ ឆ្លង​ជំងឺ​កូ​វីដ​-១៩​

បានផុស

នៅ

រដ្ឋបាល​ក្រុង​ដូន​កែវ​ ខេត្តតាកែវ​ បានប្រកាស​រកឃើញ​វិជ្ជមានជំងឺ​កូ​វីដ-១៩​ម្នាក់ទៀត​ ឈ្មោះ យិន សេរី ភេទ​ប្រុស អាយុ២៨​ឆ្នាំ មាន​ទីលំនៅ​ភូមិ​ត្រាំ សង្កាត់​រកា​ក្រៅ ក្រុង​ដូន​កែវ ខេត្តតាកែវ​ ជា​មន្ត្រី​នគរបាល​បម្រើកា​រងារ​នៅ​នាយកដ្ឋាន​នគរបាល​ការពារ ​នៃ​អគ្គ​ស្នងការ​រដ្ឋា​ន​នគរបាលជាតិ​ ដែល​ទើប​ត្រឡប់​មកពី​ភ្នំពេញ​។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

តាម​សេចក្តី​ជូន​ដំណឹង​របស់​រដ្ឋបាល​ក្រុង​ដូន​កែវ​បាន​ឲ្យ​ដឹងថា​ ឈ្មោះ យិន សេរី​ នេះ​បាន​យក​សំ​ណាករ​កកូ​វីដ​១៩​នៅ​ថ្ងៃទី​០៣​ ខែឧសភា​ ឆ្នាំ​២០២១​នៅ​រាជធានី​ភ្នំពេញ​។​ នៅ​ថ្ងៃ​ដដែល​នោះ​​វេលា​ម៉ោង​១​និង​៣០​នាទី​រសៀល​គាត់​បានធ្វើ​ដំណើរ​ដោយ​ម៉ូតូ​ពី​ភ្នំពេញ​មកដល់​ស្រុកកំណើត​នៅ​ខេត្ត​តាកែវ​។​ ពេលមកដល់​ផ្ទះ​នៅវេលា​ម៉ោង​៤រសៀល​ គាត់​ក៏បាន​ប្រាប់​ឪពុកម្ដាយ​បងប្អូន​មិន​ឱ្យមក​ជិត​គាត់​ឡើយ​។​ គាត់​ក៏បាន​ងូតទឹកនៅក្រៅ​ផ្ទះ​ហើយ​ទៅធ្វើ​ច​ត្តា​ឡី​ស័ក​នៅ​មណ្ឌល​សាលាបឋមសិក្សា​ត្រាំ​តែម្ដង​។​

រដ្ឋបាល​ក្រុង​ដូន​កែវ​បាន​បន្តទៀតថា​ លុះដល់​ថ្ងៃទី​០៥ ខែឧសភា ​ឆ្នាំ​២០២១​ វេលា​ម៉ោង​៨​យប់​ទើប​គាត់​បានទទួល​ព័ត៌មាន​ពី​ភ្នំពេញ​ថា ​គាត់​មាន​វិជ្ជមាន​កូ​វីដ​១៩​។ ​ក្រោយពី​ទទួល​ព័ត៌មាន​ថា​គាត់​មាន​វិជ្ជមាន​កូ​វី​១៩​ភ្លាម​ រដ្ឋបាលក្រុង​ដូន​កែវ​សហការ​មួយ​គ្រូពេទ្យ​យក​គាត់​មក​ព្យាបាល​ជំងឺ​នៅ​មន្ទីរពេទ្យ​បង្អែក​ខេត្ត​តាកែវ​។​

រដ្ឋបាល​ក្រុង​បាន​បញ្ជាក់ថា​ ចំពោះ​អ្នកជំងឺ​ឈ្មោះ ​យិន ​សេរី​ នេះ​មិនមាន​អ្នក​ប៉ះពាល់​ដោយ​ផ្ទាល់​និង​ប្រយោល​ទេ​។​

គួរបញ្ជាក់​ថា​ គិត​ត្រឹម​ថ្ងៃ​៤ ​ខែឧសភា ​ឆ្នាំ​២០២១​ ខេត្តតាកែវ​មាន​អ្នក​ឆ្លង​ជំងឺ​កូ​វីដ​១៩​ចំនួន​១២៧​នាក់​មាន​អ្នកជា​សះស្បើយ​ចំនួន​២៩​នាក់ ស្លាប់​១​នាក់​ និង​កំពុង​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ​ចំនួន​៩៨​នាក់​៕

អត្ថបទ ៖ ​សំអឿន​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៣ ថ្ងៃ មុន

អ្នកឧកញ៉ា គួច ម៉េងលី÷ បើមិននាំខ្លួនមេខ្លោងក្រុមហ៊ុន CIC Plc មកផ្ដន្ទាទោសទេ ពលរដ្ឋនឹងលែងជឿប្រព័ន្ធយុត្តិធម៌កម្ពុជា

ព័ត៌មានជាតិ១៨ ម៉ោង មុន

ទ្រព្យសកម្មរបស់ក្រុមហ៊ុន CIC Plc ប្រមាណ ៩០% នៃចំនួនទឹកប្រាក់សរុប ត្រូវបានប្រមូលមកវិញ

ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ មុន

Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភព​លោកជាថ្មី

កីឡា៦ ថ្ងៃ មុន

ជើងឯកម៉ុងហ្គោលី Erdene​ អរគុណបុរសធ្លាប់ដឹកដៃ ឈឿង ល្វៃ ធ្វើឲ្យក្តីស្រមៃក្លាយជាការពិត

ជីវិតកម្សាន្ដ៥ ថ្ងៃ មុន

ខេមរៈ សិរីមន្ត ៖ «ទោះខ្ញុំមិនមែនជាអ្នកធំ តែសុំធ្វើកិច្ចការធំខ្លះជូនជាតិតាមវិជ្ជាជីវៈសិល្បៈ បង្ហាញទៅពិភពលោក»

Sokha Hotels

ព័ត៌មានពេញនិយម