Connect with us

កូវីដ-១៩

២១ថ្ងៃហើយអាវុធហត្ថរាជធានីបានចូលរួមចែករំលែកស្បៀងជូនដល់ ក្រុមគ្រួសារអាវុធហត្ថ និងប្រជាពលរដ្ឋ ជិត១ពាន់គ្រួសារ

បានផុស

នៅ

ព្រោះតែព្រឹត្តិការណ៍ឆ្លងសហគមន៍២០កុម្ភៈ បាននាំឲ្យជំងឺកូវីដ-១៩ រីករាលដាលយ៉ាងគំហុកជាបន្តបន្ទាប់ រហូតរាជរដ្ឋា ភិបាលបានសម្រេចចេញនូវវិធានការបិទខ្ទប់ភូមិសាស្ត្ររាជធានីភ្នំពេញ និងក្រុងតាខ្មៅនៃខេត្តកណ្តាល រយៈពេល​១៤​ថ្ងៃ គិតចាប់ពីម៉ោងសូន្យនាថ្ងៃទី១៥ ខែមេសា ឆ្នាំ២០២១ រហូតដល់ថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២១ តាមសេចក្តីសម្រេច​លេខ៤៩ សសរ ចុះថ្ងៃទី ១៤ ខែមេសា ឆ្នាំ២០២១ និងបន្តបិទខ្ទប់ សម្រាប់រយៈពេល៧ថ្ងៃបន្តទៀតរហូតដល់ថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០២១ តាមសេចក្តីសម្រេចលេខ៥៤ សសរ ចុះថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២១។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ទន្ទឹមនឹងនេះដែរ ដើម្បីជាការរួមចំណែកក្នុងការងារមនុស្សធម៌ ជាមួយរាជរដ្ឋាភិបាល និងអនុវត្តតាមគំរូដឹកនាំ របស់លោកនាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង កងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការ កងរាជអាវុធហត្ថលើផ្ទៃប្រទេស លោកឧត្តមសេនីយ៍ឯក រ័ត្ន ស៊្រាង មេបញ្ជាការរង កងរាជអាវុធហត្ថលើផ្ទៃប្រទេស និងជាមេបញ្ជាការ កងរាជអាវុធហត្ថរាជធានីភ្នំពេញ ព្រមទាំងមេបញ្ជាការរង ប្រធានអង្គភាពចំណុះ និង មេបញ្ជាការ មូលដ្ឋានកងរាជអាវុធហត្ថខណ្ឌ ទាំង១៤ បានឧបត្ថម្ភគ្រឿងឧបភោគបរិភោគ ដល់ក្រុមគ្រួសារនៃកងរាជអាវុធហត្ថ ចំណុះរាជធានីភ្នំពេញ និងប្រជាពលរដ្ឋជួបការខ្វះខាតជាក់ស្តែង និងគ្រួសារជាប់ចត្តាឡីស័ក មួយចំនួនដែលមានសមាជិកគ្រួសារវិជ្ជមានកូវីដ-១៩ សរុប៨៩៨គ្រួសារ ជាបន្តបន្ទាប់ ។

មន្ត្រីអាវុធហត្ថរាជធានីបានឲ្យដឹងថា អំណោយស្បៀងទាំងនោះត្រូវចែកជូនគ្រួសារអាវុធហត្ថនិងប្រជាពលរដ្ឋទីទាល់ក្ររួមទាំងអ្នកផ្ទុកកូវីដ១៩ អ្នកធ្វើចត្តាឡិស័កជិតមួយពាន់គ្រួសារដោយក្នុងគ្រួសារនីមួយៗទទួលបាន ៖ អង្ករ០១ការ៉ុងទៅ០៥ការ៉ុង តាមចំនួនសមាជិកជាក់ស្តែង, មី០១កេសទៅ០២កេស, ទឹកសុទ្ធ០១កេសទៅ០៣កេស, ទឹកត្រី ទឹកស៊ីអ៊ីវ០២យួរ, ត្រីខ០២យួរ ព្រមទាំងផ្តល់បន្ថែមនូវ ឱសថជំនួយសុខភាព ម៉ាស់ ជែល អាល់កុល របាំងមុខ ស្ករគ្រាប់ ភេសជ្ជៈបាកាស ទឹកក្រូច នំប៉័ង បាយ កាហ្វេ ម៉្សៅទឹកដោះគោ វីតាមីនC មីសួរ ផ្លែឈើ សាច់ជ្រូក សាច់មាន់ សៀងផ្អែម ប្រេងខ្យង អំបិល ប៊ីចេង ខ្ទឹម ស្កស ធូបមូស និង ថវិកា ចែកជូនទៅតាមស្ថានភាពជាក់ស្តែង ។

ដោយឡែកលោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង នៅតែបន្តឧបត្ថម្ភជាប្រចាំរាល់ខែមិនដែលខានមកជាច្រើនឆ្នាំ នូវអង្ករគ្រប់តាមតម្រូវការ រួមនឹងថវិកាមួយចំនួន ជូនដល់គ្រួសារជួបការលំបាក ចាស់ជរាគ្មានទីពឹង ជិត២០គ្រួសារទៀតផងដែរ។ សកម្មភាពចែករំលែក តាមលទ្ធភាពជាក់ស្តែងទាំងនេះ គឺជាការរួមចំណែកក្នុងការងារមនុស្សធម៌ ដើម្បីជួយសម្រួលដល់ជីវភាពរបស់បងប្អូនក្រុមគ្រួសារអាវុធហត្ថ និង ប្រជាពលរដ្ឋ ដែលទទួលរង ផលប៉ះពាល់ ដោយសារ ការរីករាលដាលនៃជំងឺកូវីដ-១៩ ដោយមិនបានប្រកាន់ រើសអើង ពីនិន្នាកានយោបាយ បក្ខពួក ជាតិសាសន៍ វណ្ណៈ ព៌ណសម្បុរ អ្វីនោះទេ៕

អត្ថបទ ៖ វិមាន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

កីឡា១៦ នាទី មុន

ស្វាយរៀងខាប់លើកទី៦រក​ឃើញក្រុមប៉ះគ្នាវគ្គ១៦ក្រុមចុងក្រោយ

ព័ត៌មានអន្ដរជាតិ១ ម៉ោង មុន

លម្អិតការវាយប្រហារភេរវកម្មនៅរុស្ស៊ី ខណៈមនុស្សស្លាប់ កើនដល់ ១៣៧នាក់

បច្ចេកវិទ្យា១៦ ម៉ោង មុន

សែលកាត មានវត្តមានក្នុងការបង្ហាញពីសមត្ថភាពលើផ្នែកឌីជីថលរបស់ខ្លួន ក្នុងទិវាជាតិ វិទ្យាសាស្រ្ត បចេ្ចកវិទ្យា និងនវានុវត្តន៍ (STI) លើកទី២

ព័ត៌មានជាតិ១៦ ម៉ោង មុន

សម្តេច ម៉ែន សំអន៖ កត្តាសន្តិភាពបាននាំមកនូវការរីកចម្រើនទាំងវិស័យពុទ្ធចក្រ និងអាណាចក្រ

ព័ត៌មានជាតិ១៧ ម៉ោង មុន

ព្រឹកស្អែក សម្ដេចធិបតី ហ៊ុន ម៉ាណែត នឹងដឹកនាំគណៈប្រតិភូទៅបំពេញទស្សនកិច្ចផ្លូវការ នៅប្រទេស​ឡាវ

Sokha Hotels

ព័ត៌មានពេញនិយម