Connect with us

កូវីដ-១៩

អំណោយសប្បុរសជននៅអាមេរិក ចែកជូនប្រជាពលរដ្ឋ ៣០០ គ្រួសារ នៅសង្កាត់ស្ទឹងមានជ័យ២

បានផុស

នៅ

អភិបាលរងខណ្ឌមានជ័យ លោក ឌី រ័ត្នខេមរុណ និងលោក យន្ត សួន តំណាងម្ចាស់អំណោយនៅសហរដ្ឋអាមេរិក នៅព្រឹកថ្ងៃទី ៧ ខែឧសភានេះ បានអញ្ជើញចុះចែកអំណោយជូនពលរដ្ឋចំនួន ៣ភូមិ ស្មើ ៣០០គ្រួសារ នៅ សង្កាត់ស្ទឹងមានជ័យទី២ ខណ្ឌមានជ័យនៅព្រឹកថ្ងៃទី០៧ ខែឧសភា ឆ្នាំ២០២១នេះ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក យន្ត សួន តំណាងម្ចាស់អំណោយបានបញ្ជាក់ថា អំណោយដែលត្រូវផ្តល់ជូនពលរដ្ឋក្នុងតំបន់ក្រហមនៅសង្កាត់ស្ទឹងមានជ័យ២នេះ កើតចេញពីគំនិតផ្តួចផ្តើម កៀរគរថវិកា ពីឧបាសក ឆាយ អុីវ ស៊ាង និងឧបាសិកា ហុង គឹមសែ នៅសហរដ្ឋអាមេរិក ដោយបានបញ្ជូនថវិកានេះមកឱ្យលោក ជាអ្នកចាត់ចែងជូនពលរដ្ឋចំនួន ៣ភូមិ ស្មើ ៣០០គ្រួសារ ក្នុងនោះភូមិព្រែកទាល់ ១០០គ្រួសារ, ភូមិព្រែកទាល់១ ចំនួន ១០០គ្រួសារ និងដំណាក់ធំ៤ ចំនួន ១០០គ្រួសារ ដោយក្នុង១គ្រួសារទទួលបាន អង្ករ ១បាវស្មើ ២៥គីឡូ មី ទឹកត្រី ទឹកស៊ីអ៉ីវ និងត្រីខ ១យួរ ហើយនេះជាលើកទី២ហើយ ដែលលោកឧបាសក ឆាយ អុីវ ស៊ាង និងឧបាសិកា ហុង គឹមសែ ប្រគល់ជូនប្រជាពលរដ្ឋ បន្តពីសង្កាត់បឹងសាឡាង។

លោក ឌី រ័ត្នខេមរុណ អភិបាលរងខណ្ឌ ក្នុងឱកាសនោះបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះឧបាសក ឆាយ អុីវ ស៊ាង និងឧបាសិកា ហុង គឹមសែ តាមរយៈលោក យន្ត សួន តំណាងម្ចាស់អំណោយ នៅសហរដ្ឋអាមេរិក ដែលបានជួយឧបត្ថម្ភជាស្បៀងអាហារ និងថវិកាទាំងនេះ ដើម្បីដោះស្រាយការលំបាកផ្នែកជីវភាពប្រជាពលរដ្ឋនៅតំបន់ក្រហមនៃសង្កាត់ស្ទឹងមានជ័យនេះ។

តាមរយៈកាយវិការដ៏ល្អប្រពៃ ប្រកបដោយមនុស្សធម៌ និងគុណធម៌ខាងលើ ពិតជាបានរួមចំណែកយ៉ាងសំខាន់ជាមួយអាជ្ញាធរ និងរាជរដ្ឋាភិបាល ស្របតាមការអំពាវនាវរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ក្នុងការចាត់វិធានការទប់ស្កាត់ការរីករាលដាលនៃមេរោគកូវីដ-១៩នៅរាជធានីភ្នំពេញ។

លោក ឌី រ័ត្នខេមរុណ បានបញ្ចាក់ថា ក្នុងខណ្ឌមានជ័យ ប្រជាពលរដ្ឋបានទទួលអំណោយសម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ឋបណ្ឌិត តាមរយៈលោក ឃួង ស្រេង អភិបាលរាជធានី បានចំនួន ៦៥.៥៤៧គ្រួសារ។ ដោយឡែក អំណោយសប្បុរសជនយកមកចែកជូនបានជាង៥០០០គ្រួសារផងដែរ។

លោក ឌី រ័ត្នខេមរុណ បានបញ្ជាក់ថា ក្នុងខណ្ឌមានជ័យ ត្រូវបានអាជ្ញាធររាជធានីភ្នំពេញ កំណត់សង្កាត់ចំនួន ៤ ថា ជាតំបន់ក្រហមដោយជំងឺកូវីដ-១៩ ហើយគិតមកដល់ពេលនេះ ក្នុងសង្កាត់មួយនេះ មានអ្នកស្លាប់ដោយជម្ងឺកូវីដ-១៩ ចំនួន ១៦នាក់ ហើយ ។ ចំណែកអ្នកមានវិជ្ជមានកូវីដ-១៩វិញ បានកើនឡើងរហូតដល់ ២០០៧នាក់ហើយដែរ៕ អត្ថបទ៖ ស្រីរ័ត្ន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៣៣ នាទី មុន

អ្នកវិទ្យាសាស្រ្តរកឃើញថ្នាំ ជួយអ្នកខ្ជិលហាត់ប្រាណ ឲ្យឡើងសាច់ដុំដូចគេដូចឯង

ព័ត៌មានជាតិ៤០ នាទី មុន

រដ្ឋបាលខេត្តបាត់ដំបងត្រៀមរៀបចំព្រឹត្តិការណ៍សង្ក្រាន្តរយៈពេល ៥ ថ្ងៃ

ព័ត៌មានអន្ដរជាតិ៦ ម៉ោង មុន

អតីតសេដ្ឋិនីវៀតណាម Truong My Lan ត្រូវបានរដ្ឋអាជ្ញាស្នើកាត់ទោសប្រហារជីវិត

ព័ត៌មានអន្ដរជាតិ១០ ម៉ោង មុន

ស្ត្រីវៀតណាមដែលបានលក់ផ្លែពុទ្រាក្នុងតម្លៃថ្លៃទៅឱ្យភ្ញៀវទេសចរម្នាក់ ត្រូវរងការព្រមានពីអាជ្ញាធរ

ព័ត៌មានជាតិ១០ ម៉ោង មុន

ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ បើក​វគ្គ​បណ្តុះបណ្តាល​លើ​ជំនាញ​ផ្នែក​កំបោរ​ក្នុង​វិស័យ​សំណង់

Sokha Hotels

ព័ត៌មានពេញនិយម