Connect with us

កូវីដ-១៩

អំណោយ​របស់​សម្តេច​តេ​ជោ បាន​ទៅ​ដល់ដៃ​ប្រជាពលរដ្ឋ​ រស់នៅ​តំបន់​ក្រហម​ ក្នុងភូមិ​ដើម​ចាន់

បានផុស

នៅ

​​អំណោយ​ដ៏​ថ្លៃថ្លា​របស់​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ បាន​ទៅដល់​ដៃ​ប្រជាពលរដ្ឋ​ រស់នៅក្នុង​តំបន់​ក្រហម​ ចំនួន​១៤០​គ្រួសារ​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​យោង​តាម​សេចក្តីរាយការណ៍​ពី​លោក ​យ៉ិ​ន វុ​ធ ចៅសង្កាត់​ច្បារអំពៅ​ទី​២​ បាន​ឲ្យ​ដឹង​ថា នា​ព្រឹក​ថ្ងៃទី​៧​ ខែឧសភា​នេះ ​លោក ចេង មុនី​រ៉ា អភិបាលខណ្ឌ​ច្បារអំពៅ​ បាន​នាំ​យក​អំណោយ​របស់​សម្តេច​តេ​ជោ យក​ទៅ​ប្រគល់​ជូន​បងប្អូន​ប្រជាពលរដ្ឋ​រស់នៅ​ក្នុង​តំបន់​ក្រហម​ ដែល​ស្ថិត​នៅក្រោយ​យឿ​ត្រី ក្នុង​ភូមិ​ដើម​ចាន់​ សង្កាត់​ច្បារអំពៅ​ទី​២ ​ខណ្ឌ​ច្បារអំពៅ​ រាជធានី​ភ្នំពេញ​។​

​លោក​ យ៉ិ​ន វុ​ធ បន្ត​ថា​ទីតាំង​តំបន់​ក្រហម​នេះ ​មាន​ប្រជាពលរដ្ឋ​ប្រមាណ​៩៨​នាក់ ​បាន​ឆ្លង​ជំងឺ​កូ​វីដ​១៩ ​បន្ទាប់ពី​បាន​ឆ្លង​ពី​សព​លោកតា ឈ្មោះ ស៊ិ​ន ម៉ៅ អាយុ​៧៣​ឆ្នាំ​ ដែល​បាន​មរណភាព​កាលពី​ថ្ងៃទី​២៤ ​ខែមេសា​ កន្លងទៅ​។

​ក្នុង​ពេល​ប្រគល់​អំណោយ​ជូន​ដល់​ប្រជាពលរដ្ឋ​ ដែល​រស់​នៅ​ក្នុង​តំបន់​ក្រហម​នេះ ​លោក ចេង មុនី​រ៉ា បាន​សំណូមពរ​ដល់​បងប្អូន​ប្រជាពលរដ្ឋ​កុំ​ព្រួយ​បារម្ភ​ពី​ការ​កង្វះ​ស្បៀងអាហារ​ឲ្យ​សោះ ព្រោះ​អំណោយ​របស់​សម្តេច​តេ​ជោ​ បាន​ផ្តល់​ជូន​ជា​បន្តបន្ទាប់​ស្ថិតនៅ​ពេញ​ឃ្លាំង ហើយ​អ្វីដែល​សម្តេច​តេ​ជោ លោក​ចង់បាន​ គឺ​សុំ​ឲ្យ​បងប្អូន​ត្រូវ​ថែរក្សា​សុខភាព​គ្រប់ៗ​គ្នា​ ពិសេស​ត្រូវ​អនុវត្ត​ឲ្យ​បាន​ខ្ជាប់ខ្ជួន​នូវ​៣​កុំ ៣​ការពារ​គ្រប់​វិនាទី​៕

អត្ថបទ៖ ​ន​រា​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម